លុះក្នុងដំបូន្មាន រៀនពូកែ ហើយតែងជួយមិត្តភក្តិ ដូច្នេះប្អូនសើុងធីអាញ់ង្វៀត រៀនថ្នាក់ទី៨A១ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ខេត្តសុកត្រាំង តែងបានលោកគ្រូអ្នកគ្រូនិងមិត្តភក្តិស្រឡាញ់រាប់អាន។ ជាពិសេស ឆ្នាំ២០១៩ ង្វៀតនិងមិត្តភក្តិបានឈ្នះរង្វាន់ពិសេសតំបន់វាលរាបទន្លេគីវឡុងអំពីការបង្កើតកម្មវិធីហ្គេម (តម្លើងរថយន្តដំណើរការដោយខ្សែចរន្ត) អាស្រ័យអង្គការ The Dariu Foundation (មូលនិធិ Dariu) សហការជាមួយក្រុមហុន Microsoft វៀតណាមចាត់តាំង។
សើុងធីអាញ់ង្វៀត តែងមានទំនុកចិត្តក្នុងការរៀនសូត្រជានិច្ច។
ជាសិស្សរៀនពូកែ និងមានទេពកោសល្យខាងវិញ្ញាសាព័ត៌មានវិទ្យា ដូច្នេះក្នុងឆ្នាំ២០១៩ ប្អូនង្វៀត បានសាលាជ្រើសចូលក្រុមអនុវត្តបង្កើតកម្មវិធីរបស់គម្រោងជំរំវិស្សមកាល។ ក្នុងរយៈពេលស្រាវជ្រាវ ប្អូនង្វៀតក៏បានជំនួយមិត្តធ្វើសម្រេចស្នាដៃអំពីការបង្កើតកម្មវិធីហ្គេម (តម្លើងរថយន្តដំណើរការដោយខ្សែចរន្ត) ដើម្បីឈ្នះរង្វាន់ពិសេសក្នុងពិធីប្រឡង។ ទន្ទឹមនឹងនោះ ក៏បានក្រុមហុន Microsoft វៀតណាម ឧបត្ថម្ភឱ្យទៅទស្សនារៀនសូត្រនៅប្រទេសសិង្ហបុរី។ ក្រៅពីនោះ ប្អូនង្វៀត នៅទាំងឈ្នះបានរង្វាន់លើកទឹកចិត្តថ្នាក់ខេត្តអំពីបង្កើត “វចនានុក្រមពហុមុខងារសម្រាប់កុមារ” លើម៉ាស៊ីនកំព្យូទ័រទៀតផង។ “ជាច្រើនឆ្នាំបន្តបន្ទាប់ ប្អូនង្វៀតជាសិស្សរៀនពូកែវិញ្ញាសាព័ត៌មានវិទ្យា បំផុតគឺក្នុងម៉ោងអនុវត្តព័ត៌មានវិទ្យាតែម្តង ប្អូនណែនាំបង្ហាញមិត្តភក្តិដោយអស់ពីចិត្ត។ លុះក្នុងដំបូន្មាន សុភាពរាបសា គោរពលោកគ្រូ អ្នកគ្រូ រៀនពូកែ ថែមទាំងអស់ពីចិត្តជួយដល់មិត្តភក្តិ ដូច្នេះនរណាក៏ស្រឡាញ់រាប់អានង្វៀតទាំងអស់” - លោកគ្រូលីវតឹងសើុង គ្រូបង្រៀនព័ត៌មានវិទ្យារបស់សាលាបានឱ្យតម្លៃដូច្នេះ។
សុើងធីអាញ់ង្វៀតកំពុងណែនាំមិត្តភ័ក្តិរៀនវិញ្ញាសារព័ត៌មានវិទ្យា។
ប្អូនង្វៀត រៀបរាប់៖ “ តាំងពីតូចដល់ធំឪពុកម្តាយតែងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ប្អូនរៀនសូត្រ។ ម្តាយប្អូនតែងនិយាយ៖ គ្រួសារយើងមានដីស្រែតែពីបីកុង ធ្វើគ្រប់តែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ដូច្នេះ កូនត្រូវតែខិតខំរៀនសូត្រឱ្យពូកែ ដើម្បីមានរបរធ្វើនឹងគេ ទើបអាចផ្លាស់ប្តូរជីវភាពបាន។ ដូច្នេះហើយ ពេលដែលបោះជំឈានចូលសាលាអន្តេវាសិក ប្អូនក៏បានកំណត់ច្បាស់ថា ត្រូវតែរៀន ដើម្បីអនុវត្តក្តីប្រាថ្នាគឺចូលរៀនមហាវិទ្យាល័យ។ ពេលចូលរៀនប្អូនតែងស្ដាប់ពន្យល់ ហើយកត់ត្រាចំណុចសំខាន់ៗ។ ពេលទំនេរ មកបណ្ណាល័យ អានសៀវភៅ កាសែត ។ ចំណែកឯនៅបន្ទប់ គឺប្អូនអានសៀវភៅមេរៀនដោយខ្លួនឯង ដកស្រង់ចំណុចសំខាន់ៗ និងធ្វើលំហាត់ទាំងអស់ក្នុងសៀវភៅសិក្សា ចំណុចណាដែលមិនយល់ចូល ថ្នាក់រៀនសាកសួរមិត្តភក្តិ ឬក៏លោកគ្រូអ្នកគ្រូ។ ជាពិសេស ពួកប្អូននៅទាំងចែកក្រុមរៀនដើម្បីផ្ដោះប្តូរនឹងគ្នាពីវិធី ធ្វើលំហាត់ពិបាកៗ”។ ជាមួយនឹងរបៀបរៀននេះ តាំងពីឆ្នាំរៀនថ្នាក់ទី៦ដល់ឥឡូវ ង្វៀត ជាសិស្សពូកែរបស់សាលា ដោយមានពិន្ទុមធ្យមភាគក្នុងឆ្នាំពី៨,៦ឡើងទៅ៕
យ្វីអាញ់-លេងមី