ស្របឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២០ (ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា) លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកត្រឹងថាញម៉ឹង បានផ្ញើលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ប្រគេននិងជូនព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិខ្មែរទាំងអស់។ ក្នុងលិខិត ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹនថាញ់ម៉ឹង បានសរសេរ ថា៖ រយៈពេលកន្លង ជនរួមជាតិខ្មែរបានចូលរួមយ៉ាងសកម្មក្នុងចលនា ប្រឡងប្រណាំងស្នេហាជាតិរបស់រណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជននានា។ បានពញ្ញាក់ ពង្រីកនូវសក្តានុពល ស្មារតី និងការខិតខំប្រឹងប្រែង។ តែងសាមគ្គីរួមជាមួយបណ្តាជនជាតិទាំងឡាយ កសាងភូមិស្រុក ប្រទេសជាតិមួយថ្ងៃកាន់តែរីកចម្រើន លើកស្ទួយគុណភាពរស់នៅពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។
លោកត្រឹនថាញ់ម៉ឹង ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សួរសុខទុក្ខនិងប្រសិទ្ធពរសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ។ (រូបថត៖ ឯកសារ)
តំណាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកប្រធាន ត្រឹនថាញ់ម៉ឹង បានស្ងើចសរសើរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនៃពុទ្ធសាសនាទក្ខិណនិកាយ អ្នកគំរូឆ្នើមក្នុងជនរួមជាតិខ្មែរ តែងលើកកម្ពស់តួនាទីអ្នកមានប្រជាប្រិយក្នុងសហគមន៍ ឈានមុខក្នុងការអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ សកម្មចលនាជនរួមជាតិចូលរួមសកម្មភាពដែលរណសិរ្សមាតុភូមិវៀតណាមបំផុសចលនា។
បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២០ របស់ជនរួមជាតិខ្មែរប្រព្រឹត្តឡើងក្នុងបរិបទប្រទេសនិងពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងរោគរាលដាល Covid-19 ខេត្តនានានៅតំបន់វាលរាបទន្លេគឺវឡុង រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនិងជ្រាបជាតិប្រៃ ។ អាស្រ័យហេតុនោះ លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សង្ឃឹមថា ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិខ្មែរទាំងអស់នឹងបន្តការពង្រីក ប្រវេណីសាមគ្គី ជម្នះលំបាក គិតគូរការងារផលិតកម្ម ។ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីល្អរបស់ជនជាតិ រៀបចំអំណរបុណ្យចូលឆ្នាំថ្មី ឱ្យសមស្របនឹងកាលៈទេសៈ អនុវត្តល្អបទបញ្ជារបស់រដ្ឋ ស្ដីពីការបង្ការ ទប់ស្កាត់ជំងឺ Covid-19 ដើម្បីរួមចំណែកនាំមកនូវជីវភាពសុវត្ថិភាព សម្បូរគ្រប់គ្រាន់ និងសុភមង្គលសម្រាប់អ្នករាល់គ្នា និងរាល់គ្រួសារ ៕
ហ្វាយថឿង http://baodantoc.vn