មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/03/2020 - 15:04

អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

លោក​ ចៅ​ស៊ី​ន

ប៉ុន្មាន​ឆ្នាំ​កន្លង​ នៅ​លើភូមិ​សាស្រ្ត​ឃុំ​វ៉ាន់​យ៉ៅ ស្រុក​ទិញ​បៀង​ ខេត្ត​អា​ង​យ៉ាង​ មាន​គំ​រូ​លេច​ធ្លោ​ជាច្រើន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​។​ ក្នុង​នោះ​ លោក​ចៅ​ស៊ី​ន ជាគំ​រូ​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​ទាំង​ឡាយ​នោះ​ដែរ​។​ គាត់​បាន​រួម​ចំ​ណែក​ ​ក្នុង​ការ​ផ្សព្វ​ផ្សា​យនូវ​គោល​មាគា៌ គោល​ការណ៍​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើភូមិ​សាស្រ្ត​។​

លោកចៅ​ស៊ី​ន កើត​ឆ្នាំ​ ១​៩​៥​១​ ក្នុង​គ្រួ​សារ​កសិករ​ក្រី​ក្រនៅ​ភូមិ​ពង្រ ឃុំ​វ៉ាន់​យ៉ៅ ស្រុក​ទិញ​បៀង​ ខេត្ត​អា​ង​យ៉ាង​។​ លោក​ចៅ​ស៊ី​ន ឱ្យ​ដឹង​៖ “កាល​ដើម​ឡើយ​ គ្រួ​សារ​ខ្ញុំ​ក៏​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ផលិត​ ជីវភាព​ជួប​ការ​លំ​បាក​ ហើយ​ដើរ​ធ្វើ​ការ​ឈ្នួល​ស្ទើរ​គ្រប់​ទីកន្លែង​ ដើម្បី​ជីវភាព​ប្រ​ចាំ​ថ្ងៃ​។​ ឥឡូ​វ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មាន​ជីវភាព​ធូរ​ធារ កូន​ទាំង​ពីរនាក់​ក៏​មាន​គ្រួ​សារ​រៀង​ៗ​ខ្លួន​ ហើយ​ជីវភាព​ធូរ​ធាបង្គួរ​”។​ ទោះ​បីមាន​អា​យុ​៦​៩​ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​ជា​មួយ​នឹង​ពិសោ​ធន៍​ក្នុង​ជីវភាព​ការ​យល់​ពីទំ​នៀម​ទម្លាប់​ លក្ខណៈ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ លោក​ចៅ​ស៊ី​ន បាន​មាមីង​ជំនឿ​ទុក​ចិត្ត​និង​ តែង​តាំង​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​

ចាប់​ពីឆ្នាំ​ ២​០១​៥​ មក​ទល់​បច្ចុ​ប្បន្ន​ ក្នុង​នាម​ជា​សមាជិក​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ម្នាក់​គាត់​រួម​ជាមួយ​ក្រុម​សម្រប​សម្រួល​របស់​ឃុំ​ បាន​ផ្សះ​ផ្សា​សម្រេច​ជោគ​ជ័យ​ ៧​៥​/៧​៥​ ករណី​ប្ដឹង​តវ៉ា​របស់​ប្រ​ជាជន​។​ ទន្ទឹម​នឹង​នោះ​ គាត់​នៅ​ទាំង​ចូល​រួម​កៀរ​គរ​ មូល​និធិ​សង្គម​សប្បុរ​ស​ធម៌​ដូច​៖ អង្ករ​ ប្រាក់​ជំនួយ​ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​ គ្រួ​សារ​គោល​នយោ​បាយ​ជួប​ការ​លំ​បាក​ពេល​ឈឺ​ថ្កាត់​ ម្ដង​ៗ​។​ល។​ សរុប​ថវិកា​៦​ពាន់​លាន​ដុង​ និង​កៀរ​គរ​មូល​និធិ​សិក្សា​ជាង​៥០៣​លាន​ដុង​ ដើម្បី​ជំនួយ​ដល់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ជាជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ ជីវភាព​លំ​បាក​ ។​ ទន្ទឹម​នឹង​នោះ​ គាត់​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ បើ​ក​ទូលាយ​ផ្លូវ​ជន​បទ​ អគ្គិ​សនីបំ​ភ្លឺ​ អនា​ម័យ​បរិស្ថាន​ដើម្បី​ការ​ពារ​ជំងឺ​។​ល។​ សរុប​ថវិកា​ជាង​៦​៨​០លាន​ដុង​។​ លោក​ចៅ​ស៊ី​ន នៅ​ទាំង​ចល នាសប្បុរ​ស​ជន​ទិញ​ឡាន​ដឹក​អ្នក​ជំងឺ​ក្រី​ក្រដោយ​ឥត​គិត​ថ្លៃ​ សរុប​ថវិកា​ជាង​១​៨​១​ លាន​ដុង​ ក្នុង​នោះ​  គ្រួ​សារ​គាត់​ឧប​ត្ថម្ភ​ជាង​២​០លាន​ដុង​និង​ជំនួយ​ប្រាក់​ប្រេង​សាំង​២​ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​ គាត់​ក៏​បាន​បម្រុង​ដី​ស្រែ​ចំ​នួន​២​,៥​ហិកតា​ សម្រាប់​ឱ្យ​មាមីង​ធ្វើ​ ប្រ​វាស់​ និង​ទិញ​គោមេ ២​៥​ ក្បាល​ទៀត​ឱ្យ​គ្រួ​សារ​ ក្រី​ក្រ ២​៥​ គ្រួ​សារ​ចិញ្ចឹម​ប្រ​វាស់​ មក​ទល់​បច្ចុ​ប្បន្ន​ គ្រួ​សារ​ទាំង​នោះ​ ជាសន្សឹម​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ ផ្ដើម​ពីនោះ​ បាន​រួម​ចំ​ណែក​ជាមួយ​ភូមិ​ភាគ​ អនុ​វត្ត​ល្អ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ខ្មែរ​ប្រ​កប​ដោយ​ចីរភាព​។​

ដងផ្លូវ​ជន​បទ​ឃុំ​វ៉ាន់​យ៉ៅ បាន​ក្រាល​បេតុង​រួច​រាល់​។​

លោក​ ហូវ៉ាន់​ឌឹក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វ៉ាន់​យ៉ៅ ឱ្យ​ដឹង​៖ គ្រួ​សារ​លោក​ចៅ​ស៊ី​ន តែង​អនុ​វត្ត​ល្អ​រាល់​គោល​ការ​ណ៍​ គោល​នយោ​បាយ​ ច្បាប់​របស់​បក្ស​ រដ្ឋ​និង​សកម្ម​ចូល​រួម​ក្នុង​ការ​ចលនា​របស់​ភូមិ​ភាគ​។​ ហេតុ​នោះ​ លោក​បាន​ទទួល​ស្គាល់​ជាកសិករ​ផលិត​និង​ធ្វើ​អា​ជីវកម្ម​ចពូកែ​ថ្នាក់​ខេត្ត​ ព្រម​ទាំង​បាន​នាយ​ក​រដ្ឋ​មន្ត្រី​ជូន​បណ្ណ​សរ​ សើរ​ ដោយ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ផលិត​ ធ្វើ​អា​ជីវកម្ម​ពូកែ​ ដំណាក់​កាល​២​០០១​-២​០០៥​ និង​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អា​ង​យ៉ាង​ជូន​បណ្ណ​សរ​សើរ​ដោយ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ដំណាក់​កាល​២​០០៩​-២​០១​៤​៕​

                             អត្ថ​បទ​ & រូប​ថត​៖ ទីទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ លោក​ ចៅ​ស៊ី​ន