មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/03/2020 - 14:15

កាម៉ាវ៖

ពង្រីក​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​

ខេត្ត​កាម៉ាវ មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​ចំ​នួន​៦​៩​រូប​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​៥​០រូប​។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ខេត្ត​កាម៉ាវ អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ ពង្រីក​តួនាទី​បាន​ល្អ​ ជាស្ពាន​តភ្ជាប់​របស់​បក្ស​ រដ្ឋ​អំ​ណាច​ ជាមួយ​នឹង​ជន​រួម​ជាតិ​។​

លោក​ ហឺវវ៉ាន់​ស៊ី​ន អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​កើយ​ទឺ ឃុំ​ខាញ់​ប៊ិ​ញតី (ខាង​ឆ្វេង​) កំ​ពុង​ពិភាក្សា​នឹង​កម្មា​ភិបាល​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ត្រឹង​វ៉ាន់​ថើយ​។​

លោកហឺវវ៉ាន់​ស៊ី​ន អា​យុ​៦​៦​ឆ្នាំ​ ជាជន​ជាតិ​ខ្មែរ​ គឺ​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​កើយ​ទឺ ឃុំ​ខាញ់​ប៊ិ​ញតី ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ជាច្រើន​ឆ្នាំ​កន្លង​ លោក​ស៊ី​ន ឱ្យ​ដឹង​៖ “បាន​មាមីង​ជឿទុក​ចិត្ត​បោះ​ឆ្នោត​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ ម្ល៉ោះ​ហើយ​ខ្ញុំ​និង​គ្រួ​សារ​តែង​ធ្វើ​ជាគំ​រូ​ក្នុង​រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ​។​ ពេល​មាមីង​នៅ​ភូមិ​ផង​របង​ជាមួយ​ទាស់​ទែង​គ្នា​  ខ្ញុំ​បាន​រួម​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ចេញ​មុខ​សម្រុះ​សម្រួល​។​ ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ផ្តល់​ជូន​ព័ត៌​មាន​ជារឿយ​ៗ​អំ​ពី​គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ម្ល៉ោះ​ហើយ​ពេល​មាមីង​មិន​ទាន់​យល់​ ខ្ញុំ​តែង​ពន្យល់​ដល់​ពួក​គាត់​ឱ្យ​បាន​យល់​។​ ខ្ញុំ​តែង​តែ​ក្រើន​រំលឹក​មាមីង​រស់​នៅ​មិន​បំ​ពាន​ច្បាប់​ ខិត​ខំ​ពលកម្ម​ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​”។​

អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ខេត្ត​កាម៉ាវ ភាគ​ច្រើន​ជាមនុស្ស​មាន​វ័យ​ចំ​ណាស់​ កម្មា​ភិបាល​ចូល​និវត្តន៍​ គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ គណៈ​កម្ម​ការ​នៅ​វត្ត​ និង​សមាគម​នានា​។​ល។​ ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​មាន​ពិសោ​ធន៍​ ច្រើន​ក្នុង​ការ​ណែបង្ហាញ​នូវ​ចំ​ណេះ​ដឹង​អំ​ពី​ការ​ផលិត​ និង​ធ្វើ​អា​ជីវកម្ម​ មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​ពីភាព​ជាក់​ស្តែង​ និង​ជាអ្នក​សកម្ម​ចូល​រួម​នូវ​ការ​ចលនា​របស់​ភូមិ​ភាគ​ មាន​សម​ត្ថ​ភាព​ប្រ​មូល​ផ្តុំ​មហា​ជន​និង​ប្រ​ជា​ជន​។​ លោក​ត្រេវក្វាង​ឡើយ​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖ អ្នក​មាន​ប្រ​ជា​ប្រិយ​ បាន​ប្រ​ជា​ជន​និង​ជន​រួម​ជាតិ​ជឿទុក​ចិត្ត​បោះ​ឆ្នោត​តែង​តាំង​។​ រយៈ​ពេល​កន្លង​ ពួក​គាត់​បាន​បង្ហាញ​ពីស្មារ​តី​ទទួល​ខុស​ត្រូវ​ ចូល​រួម​ជាមួយ​នឹង​ភូមិ​ភាគ​ បាន​ពង្រីក​ប្រ​សិ​ទ្ធភាព​តួនាទី​ ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ឃោ​សនា ចលនា​ជន​រួម​ជាតិ​ភាគ​តិ​ច​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ និង​គោល​ការ​ណ៍​របស់​ភូមិ​ភាគ​។​ ផ្តើម​ពីនោះ​ ជួយ​ឱ្យ​ជន​រួម​ជាតិ​បំ​បាត់​ទម្លាប់​អន់​ថយ​ជាសន្សឹម​ៗ​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ រក្សា​លំ​នឹង​ការ ​ការ​ពារសន្តិ​សុខ​ ពង្រឹង​និង​បង្កើន​ផែន​មហា​សាម​គ្គី​ជន​ជាតិ​។​

តាម​ប្រ​សាសន៍​ លោក​ត្រេវក្វាង​ឡើយ​ ទោះ​ជាខេត្ត​បាន​អនុ​វត្ត​គ្រប់​គ្រាន់​នូវ​របប​ គោល​នយោ​បាយ​ ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ ប៉ុន្តែ​ក៏​ត្រូវ​ការ​ជំនួយ​ពីផ្នែក​ជាប់​ពាក់​ព័ន្ធ​ច្រើន​ជាង​ទៀង​ ដើម្បី​អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ស្ងប់​ចិត្ត​ និង​ជាស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​របស់​បក្ស​ រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិ​ច​នៅ​ភូមិ​ភាគ​។​ លោក​ត្រេវក្វាង​ឡើយ​ សំ​ណើ​៖ គប្បី​មាន​ថវិកា​ ឧប​ត្ថម្ភ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ប្រ​ចាំ​ខែ ឬ​ឧប​ត្ថម្ភ​ថវិកា​សកម្ម​ភាព​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​។​ ការ​ងារ​នេះ​ សំ​ដៅ​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​អ្នក​មាន​ប្រ​ជា​ប្រិយ​ចូល​រួម​នូវ​សកម្ម​ភាព​នៅ​ភូមិ​ភាគ​ ពង្រីក​តួនាទី​ ក្នុង​ការ​អនុ​វត្ត​ភារកិច្ច​ដែល​បាន​ប្រ​គល់​ជូន​ចំ​ពោះ​ការ​ងារ​ជន​ជាតិ​ និង​អនុ​វត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​។​ មជ្ឈិម​ត្រួត​ពិនិត្យ​ និង​បំ​ពេញ​បន្ថែម​ប្រ​ភព​ថវិកា​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ ទិញ​បណ្ណ​ធានា​រ៉ាប់​រង​ សុខា​ភិបាល​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​ ដែល​មិន​ស្ថិត​ក្នុង​សមាស​ភាព​នៃ​កម្មា​ភិបាល​ គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​មាន​សគុណ​៕​

                                        ថា​ញ់ឡុង​-វិមាន

ចែករំលែកអត្ថបទ