រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ទើបចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ១០៧/QĐ-UBDT ចុះថ្ងៃ៥/៣/២០២០ ប្រកាសឱ្យប្រើផែនការកសាងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០។
ផ្លូវគមនាគមន៍ជនបទនៅឃុំវីតឹង ក្រុងវីថាញ់ គឺជាឃុំដែលមានជនរួមជាតិខ្មែរ រស់នៅកុះករ របស់ខេត្តហូវយ៉ាង។
ផែនការកម្មវិធីទិសដៅជាតិមានខ្លឹមសារសំខាន់ៗចំនួន ១០ ដោយមានសកម្មភាពចំនួន៣៦ រួមមាន៖ ពិនិត្យពិច័យ កសាងឯកសារផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩/QH14 (សកម្មភាពចំនួន៤) កសាងគ្រោងការកម្មវិធីទិសដៅជាតិ (សកម្មភាពចំនួន៣) កសាងកម្មវិធីទិសដៅជាតិ (សកម្មភាពចំនួន៧) កសាងរបាយការណ៍សំណើគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិ (សកម្មភាពចំនួន៣) របាយការណ៍ ក្រុមប្រឹក្សាត្រួតពិនិត្យថ្នាក់ជាតិពិនិត្យវាយតម្លៃរបាយការណ៍សំណើគោលការណ៍វិនិយោគ (សកម្មភាពចំនួន៤) របាយការណ៍នៅក្រុមប្រឹក្សាពិនិត្យវាយតម្លៃកម្មវិធីទិសដៅជាតិ (សកម្មភាពចំនួន៤) របាយការណ៍គណៈកម្មាធិការប្រចាំការរដ្ឋសភា រដ្ឋសភាអនុម័តិកម្មវិធី ទិសដៅជាតិ (សកម្មភាពចំនួន៤) កសាងរបាយការណ៍អនុវត្ត ជាក់ស្តែង ឯកសារនានាដែលជាប់ពាក់ព័ន្ធលើកជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្តល់សច្ចានុមតិ (សកម្មភាពចំនួន៥) កសាងសារាចរណែនាំអនុវត្តកម្មវិធីទិសដៅជាតិ (សកម្មភាពចំនួន៤) ដំណើរការផ្សព្វផ្សាយជ្រើសរើសធ្វើពិសោធន៍ អនុវត្តកម្មវិធីទិសដៅជាតិ (សកម្មភាពចំនួន២)។
កម្មវិធីទិសដៅជាតិ ត្រូវបានលើកជូនរដ្ឋសភា នីតិកាល១៤ នៅសម័យប្រជុំលើកទី ១០ (ខែឧសភា ឆ្នាំ ២០២០)។ យោងតាមផែនការ ក្រោយពីកម្មវិធីបានរដ្ឋសភាអនុមតិ គណៈកម្មាធិការជនជាតិនឹងកសាងសារាចរណែនាំអនុវត្ត ព្រមទាំងផ្សព្វផ្សាយជ្រើសរើសធ្វើពិសោធន៍នៅខេត្តចំនួន៤ គឺខេត្តអៀនបាយ ភូថ ដាក់ឡាក់ និងខេត្តសុកត្រាំងចាប់ពីឆ្នាំ ២០២១ ៕
យោង៖ http://baodantoc.vn-មុនី