ជាតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រាជាង៣០%នៃចំនួនប្រជាជន រយៈកាលកន្លងស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង មិនត្រឹមតែផ្ដុំកម្លាំងក្នុងការអនុវត្តល្អគោលនយោបាយជនជាតិប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ពង្រីកបក្ខជនជាជនជាតិខ្មែរនៅលើភូមិសាស្រ្តទៀតផង។
បក្ខភាគឃុំឌិញហ្វា ជានិច្ចកាលតែងចុះទៅភូមិភាគដើម្បីស្វែងយល់
ពីស្ថានភាពពង្រីកបក្ខជនជាជនជាតិខ្មែរ។
ពីដើមអាណតិ្ដមកទល់បច្ចុប្បន្ន បក្ខភាគស្រុកបានបញ្ចូលបក្ខជនថ្មីចំនួន៥៦១នាក់ សម្រេចអត្រាជាង៩០%ភាគកម្រិតនៃសេចក្ដីសម្រេច ក្នុងនោះបក្ខជនជាច្រើនជាជនជាតិខ្មែរ។ តួយ៉ាងនៅឃុំឌិញហ្វា ក្នុងចំណោមបក្ខជន៥៧នាក់ដែលទើបបញ្ចូលថ្មីមាន២៩នាក់ជាជនជាតិខ្មែរ ស្រូបអត្រាជាង៥០%។ ចំណែកឯនៅឃុំធ្វីឡេវ ក្នុងចំណោមបក្ខជន៥៧នាក់ដែលទើបបញ្ចូលថ្មីមាន៣២នាក់ជាជនជាតិខ្មែរ ស្រូបអត្រាជាង៥៦%។ លោកចឿងហ្វាងថា អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឌិញហ្វា ឱ្យដឹង ដើម្បីមានប្រភពពង្រីកបក្ខជន បក្ខភាគ ឃុំឌិញហ្វា ពិនិត្យក្ដាប់ប្រភព វាយតម្លៃ ហើយវិភាគទៅតាមមុខសញ្ញានីមួយៗដើម្បីមានដំណើរការពង្រីកដោយប្រសិទ្ធភាព។ ក្រោយពីក្ដាប់ប្រភពច្បាស់លាស់ បក្ខភាគឃុំ ប្រគល់ឱ្យសាខាបក្សជួយណែនាំ អប់រំសតិអារម្មណ៍ដើម្បីមហាជនបញ្ចេញអស់ពីសមត្ថភាព ក្លាយជាបុគ្គលឆ្នើមចូលក្នុងកងជួរបក្ស។
តាមប្រសាសន៍លោកទ្រឿងវ៉ាន់បា អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំធ្វីឡេវ នៅចុងឆ្នាំ២០១៩ ឃុំបានបង្កើតផែនការពង្រីកបក្ខជនចំនួន៣២/៤២នាក់ក្នុងចំណោមអ្នកដែលឋិតក្នុងផែនការពង្រីកបក្ខជន។ កម្មាភិបាល បក្ខជនខ្មែរជាច្រើនមានគោលជំហររឹងមាំ និងកំពុងទទួលនាទីការងារសំខាន់ៗរបស់ឃុំ និងភូមិ។
រហូតមកទល់បច្ចុប្បន្ន នៅតាមតំបន់ប្រជាជនរស់នៅក្នុងស្រុកហ្គក្វាវ ស្ទើរតែទាំងអស់សុទ្ធតែមានបក្ខជនជាជនជាតិខ្មែរ។ ពុំនោះសោត ក្នុងសាខាបក្សជាច្រើនមានសមាជិកគឺជាជនជាតិខ្មែរ មានចំនួនច្រើនដែរ។ តូយ៉ាងដូចសាខាបក្សភូមិហ្វាអាង ឃុំធ្វីឡេវ មានបក្ខជនជាជនរួមជាតិខ្មែរ១១/១២នាក់ សាខាបក្ស ភូមិហ្វាទៀង ឃុំឌិញហ្វាមានបក្ខជនជាជនជាតិខ្មែរ៧/១១នាក់។
តាមរយៈការពង្រីកបក្ខជននៅក្នុងជនជាតិខ្មែរនៅស្រុកហ្គក្វាវ ជួយពង្រឹងមហាសាមគ្គីទូទាំងជនជាតិ បង្កបានការយល់ស្របខ្ពស់ក្នុងចំណោមប្រជាជន លើកកម្ពស់សមត្ថភាពគ្រប់គ្រងនិងកម្លាំងតស៊ូរបស់បក្សនៅភូមិភាគ។ តាមរយ:នោះ បង្កជាបុព្វបទដើម្បីជំរុញសេដ្ឋកិច្ចសង្គមរបស់ស្រុកអភិវឌ្ឍយ៉ាងឆាប់រហ័សនិងចីរភាព។ ចុងឆ្នាំ២០១៩ ប្រាក់ចំណូលមធ្យមភាគក្នុងមនុស្សម្នាក់ៗ របស់ស្រុកជាង៤៧លានដុង/ម្នាក់/ឆ្នាំ កើនជាង១៥លានដុង/ម្នាក់/ឆ្នាំបើប្រៀបនឹងឆ្នាំ២០១៥ អត្រាគ្រួសារក្រីក្រទូទាំងស្រុក ថយចុះនៅត្រឹមតែ៣,៤%៕
អាញភឿង-ទីទុយ