ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/03/2020 - 16:07

រំលឹក​វិញ្ញា​ណក្ខ័ន្ធ​យុទ្ធ​នារី​ពលី​ វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​នាងង៉ែត

ថ្ងៃ​ទី​៣​ ខែ​មីនា​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​    ស្រុក​ទ្រី​តូង​ (អាង​យ៉ាង​) បាន​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ វិញ្ញា​ណក្ខ័ន្ធ​លើក​ទី​៥​៨​ ថ្ងៃ​ពលី​ជីវិត​របស់​យុទ្ធ​នារី​ពលី​ វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ នាង ង៉ែត(១​០​/២​/១​៩​៦​២​-១​០​/២​/២​០​២​០​)។​

ថ្នាក់​ដឹក​នាំ​និង​ភ្ញៀវ​កិត្តិ​យស​ គោ​រព​វិញ្ញា​ណក្ខ័ន្ធវីរៈ​នារី​នាង​ង៉ែត។​

វីរៈ​នារី​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​នាង​ង៉ែត សកម្ម​ភាព​បដិវត្តន៍តាំង​ពី​អា​យុ​១​៨​ឆ្នាំ​ ការ​ងារ​ជា​អ្នក​នាំ​សារ​ ផ្គត់​ផ្គង់​ស្បៀង​អា​ហារ​ ថ្នាំ​សង្កូវដល់​កង​ទ័ព​ និង​ចូល​រួម​សកម្ម​ភាព​ក្នុង​សមាគម​នារី​រំដោះ​ឃុំ​អូឡឹម​។​  បង​ស្រី​តែង​នាំ​មុខ​ក្នុង​ចលនា​ តស៊ូ​ប្រ​ឆាំង​និង​ដឹក​នាំ​ប្រ​មូល​ផ្តុំ​ប្រ​ជា​ជន​ បោស​សម្អាត​ បំ​ផ្លិច​បំ​ផ្លាញ​់របស់​ខ្មាំង​។​ ឆ្នាំ​១​៩​៦​២​ បង​ស្រី​ត្រូវ​ខ្មាំង​ចាប់​។​ ទោះ​បី​ត្រូវ​ខ្លាំង​វាយ​សង្ខុញយ៉ាង​ព្រៃ​ផ្សៃ​ក៏​ដោយ​ ប៉ុន្តែ​បង​ស្រី​នៅ​តែ​ប្ដេជ្ញា​មិន​ឆ្លើយ​។​ បង​ស្រី​ បាន​ពលី​ជីវិត​នៅ​ឆ្នាំ​១​៩​៦​២​ ក្នុង​វ័យ​២​០​ឆ្នាំ​។​

ដើម្បី​រំលឹក​នូវ​ស្នា​ដៃ​ប្រ​យុទ្ធ​យ៉ាង​អង់​អា​ចរបស់​ បង​ស្រី​នាងង៉ែត ថ្ងៃ​២​៥​/៣​/២​០​០​៥​ ប្រ​ធាន​រដ្ឋ​ បាន​ឧទ្ទិសជូន​កិត្តិ​នាម​ វីរៈ​នារី​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ដល់​បង​ស្រី​នាងង៉ែត។​ បង​ស្រី​ជា​ស្ត្រី​ខ្មែរ​ម្នាក់​គាត់​នៅ​ខេត្ត​អាង​យ៉ាង​ បាន​ប្រ​ទាន​ជូន​កិត្តិ​នាម​ដ៏​ឧត្តុង្គ​ឧត្ដម​នេះ​។​

យុទ្ធ​នារី​ពលី​ វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​នាងង៉ែត ជា​និមិត្ត​រូប​នៃ​វីរភាព​បដិវត្ត​ន៍ ចំ​ណង​សាម​គ្គី​ផ្សារ​ភ្ជាប់​ស្អិត​ល្មួត​រវាង​ជន​ជាតិ​ទាំង​ពីរ​កិញ -ខ្មែរ​ បង​ស្រី​ គឺ​ជា​ក្តី​មោទនរបស់​ស្រ្តី​ភេទ​ របស់​កង​ទ័ព​ប្រ​ជា​ជន​ និង​បក្ខ​ភាគ​ស្រុក​ទ្រីតូង​។​

មណ្ឌល​រំលឹក​វិញ្ញា​ណក្ខ័ន្ធបង​ស្រី​ បាន​កសាងនៅ​ភូមិ​ភឿក​ប៊ិញ (ឃុំ​អូឡឹម​ ស្រុក​ទ្រីតូង​) ។​ សំ​ណង់មាន​៣​ផ្នែក​ៈ ពង្រីក​បរិវេណ​មណ្ឌល​ផ្នូរបន្ថែ​ម​២​.៧​០​០​ម៉ែ​ត្រ​ការ៉េ​ទៀ​ត​ បង្កើន​កំ​រិតដោយ​ចាក់​បេតុងនិង​បើ​ក​ទូលាយ​ផ្ទៃ​ផ្លូវ​ចេញ​២​ម៉ែ​ត្រ​ទៀ​ត​ចាប់​ពី​ឃុំ​អូឡឹម​ដល់​វត្ត​បាបឹង​ (ប្រ​វែង​១.០២៥​ម៉ែ​ត្រ​) ចាក់​បេតុង​កំ​ណាត់​ផ្លូវ​ចូល​ទៅ​កាន់​មណ្ឌល​ផ្នូរបង​ស្រី​នាងង៉ែត ប្រ​វែង​១​២​០​ម៉ែត្រ​ ទទឹង៣​ម៉ែ​ត្រ​។​ សរុប​ថវិ​កា​ ចំ​ណាយ​លើ​ផ្នែក​សំ​ណង់​ទាំង​នេះ​ជិត​៣​ពាន់​លាន​ដុង​ ពីថវិ​កា​របស់​ស្រុក​ ថវិ​កា​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​ ថវិកា​កសាង​ ជន​បទ​ថ្មី​ និង​ចលនា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​។​

អង្គ​ភាព​នានា​បាន​មក​ចូល​គោ​រព​វិញ្ញា​ណក្ខ័ន្ធ​យុទ្ធ​នារី​ពលី​នាង​ង៉ែត។​

ក្រៅ​ពីនោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អូឡឹម​ ថែ​ម​ទាំង​ចលនា​កម្លាំង​យោធា​ សម្ព័ន្ធ​យុវ​ជន​ អនា​ម័យ​បរិស្ថាន​ ប្រ​មូល​សំ​រាម​ រៀប​ចំ​កែលម្អ​បរិវេណ​ ដង​ផ្លូវ​ចាប់​ពី​សាលា​សង្កសីដល់​មណ្ឌល​ផ្សារ​ឃុំ​ មាន​ភាព​ស្រ​ឡះ​ស្រ​ឡំ។​

នាឱកាស​ប្រារព្ធ​ពិធី​ លោក​កាវ​វ៉ាងឡីម លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ទ្រីតូង​ បាន​រំលឹក​ឡើង​វិញនូវ​ប្រ​វេណី​វីរភាព​ ក៏​ដូច​ជា​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​យុទ្ធ​នារី​ ពលី​នាងង៉ែត ក្នុង​បុព្វ​ហេតុ​តស៊ូ​ រំដោះ​ជាតិ​។​ កេរ្តិ៍​ឈ្មោះ​ និង​គំ​រូ​តស៊ូ​ពលី​របស់​បង​ស្រី​ នឹង​ដក់ជាប់ជា​និច្ច​លើ​ទឹក​ដី​ស្រុក​ទ្រីតូង​។​ បង​ស្រី​ជា​គំ​រូ​នៃ​អត្តចរិត​ "ក្លាហាន​ អង់​អា​ច ស្ម័គ្រ​ស្មោះ​ ប៉ិន​ប៉ៅ" នៃ​សម្ដី​៨​ម៉ា​ត់ដែល​អ៊ំ​ហូ បាន​ស្ងើច​សរ​សើរ​ដល់​ស្រ្តីវៀត​ណាម។​

"ខ្ញុំ​អំ​ពាវ​នាវ​ដល់​កម្មា​ភិបាល​ បក្ខជន​ បង​ប្អូន​នារី​ យុវជន​ក្នុង​ស្រុក​ និង​ប្រ​ជា​ជន​ទ្រីតូង​ ពង្រីក​ប្រ​វេណីបដិវត្ត​ន៍ ស្នេហា​ជាតិ​ បញ្ចេញ​កម្លាំង​ កាត​ព្វ​កិច្ច​ ដើម្បី​កសាង​មាតុ​ភូមិ​កាន់​តែ​សម្បូរ​សប្បាយ​ ចំ​ណង​សាម​គ្គី​ជន​ជាតិ​ឋិត​នៅ​ជា​អម​តៈ" លោក​កាវវ៉ាងឡីម បាន​សង្កត់​ធ្ងន់​ដូច្នេះ​៕

                                     ឌឹនផុង-ពេជ្រ​សឿន

ចែករំលែកអត្ថបទ