ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/03/2020 - 15:04

នាយ​ក​រដ្ឋ​មន្រ្តី​ចេញ​បទ​បញ្ជា​ ជំរុញ​ការ​ងារ​បង្ការ​ ទប់​ស្កាត់​ជំងឺ​Covid -១​៩​

កាល​ពី​ថ្ងៃ​២​៥​ ខែ​កុម្ភៈ​ ឆ្នាំ​២​០​២​០​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ងៀន​ស្វឹន​ភុក បាន​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​លេខ​១​០​/CT-TTg ស្តី​ពី​ជំរុញ​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​Covid-១​៩​។​

សកម្ម​ភាព​ត្រួត​ពិនិត្យ​សុខា​ភិបាល​ រៀប​ចំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ចំ​ពោះ​អ្នក​មក​ពី​តំ​បន់​ផ្ទុះ​ជំងឺ​ ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ា​ត់។​ 

រយៈ​ពេល​កន្លង​ សកម្ម​ភាព​បង្ការ​ទប់​ស្កាត់​ជំងឺ​Covid-១​៩​  ត្រូវ​បាន​គ្រប់​ថ្នាក់​ ផ្នែក​និង​ភូមិ​ភាគ​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ចង្អុល​ការ​តាម​ប្រ​ព័ន្ធ​ ដោយ​វិធាន​ការ​យ៉ាង​ប្តូរ​ផ្តាច់​ ទាន់​ពេល​  ម្ចាស់​ការ​ព្រម​ៗ​គ្នា​ ជំហាន​ដំបូង​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​  គ្រប់​ជ្រុង​ជ្រោយ​ ត្រូវ​បាន​អន្តរ​ជាតិ​និង​ប្រ​ជា​ជន​ឱ្យ​តម្លៃ​ខ្ពស់​។​ ទូទាំង​ប្រ​ទេស​មាន​អ្នក​ឆ្លង​ជំងឺ​ចំ​នួន​១​៦​នាក់​ ហើយ​១​៦​នាក់​នោះ​ត្រូវ​បាន​ព្យា​បាល​សះស្បើយ។​ រយៈ​ពេល​១​២​ថ្ងៃ​កន្លង​ គឺ​គ្មាន​ប្រ​ទះ​ឃើញ​អ្នក​ឆ្លង​ជំងឺ​ទៀត​ឡើយ​។​ ដូច្នេះ​ រាល់​សកម្ម​ភាព​ត្រួត​ពិនិត្យ​សុខា​ភិបាល​ រៀបចំឱ្យ​នៅ​ដាច់​ដោយ​ឡែក​ចំ​ពោះ​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​តំ​បន់​កើត​​ជំងឺ​ ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ា​ត់។​ មាន​២​ខេត្ត​ក្នុង​ចំ​ណោម​ខេត្ត​ទាំង​៣​ ដែល​បាន​ប្រ​កាស​អា​សន្ន​ថា​មាន​ផ្ទុក​ជំងឺ​គឺ​ (ថាញ់​ហ្វា ​និង​ខាញ់​ហ្វា) ឥឡូវ​គ្រប់​លក្ខណ​សម្បត្តិ​ដើម្បី​ប្រ​កាស​ថា​អស់​ជំងឺ​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ប្រ​ទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ ជំងឺ​Covid-១​៩​ នៅ​តែ​បន្ត​ការ​ប្រែ​ប្រួល​ថ្មី​យ៉ាង​ស្មុគ​ស្មាញ​ ពិបាក​ប៉ា​នស្មាន​ ជា​ពិសេស​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ នៅ​ប្រ​ទេស​កូរ៉េ​ ជប៉ុន​ អ៊ីតាលី អ៊ីរ៉ង់​ និង​ប្រ​ទេស​មួយ​ចំ​នួន​ឯ​ទៀ​ត​។​

ដើម្បី​បន្ត​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ រាល់​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​Covid-១​៩​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​ចេញ​បទ​បញ្ជា​៖  គ្រប់​ក្រសួង​ ផ្នែក​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​នានា​ ចំ​ណុះ​មជ្ឈិម​ បន្ត​ការ​បញ្ជ្រាប​កាន់​តែ​ស៊ី​ជម្រៅ​ស្មារ​តី​ “ប្រ​ឆាំង​ជំងឺ​ដូច​ប្រ​ឆាំង​សង្គ្រាម​”  ត្រូវ​ប្រុង​ប្រ​យ័ត្ន​ មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ បណ្តែ​តប​ណ្តោយ​  អនុវត្ត​យ៉ាង​តឹង​រ៉ឹងវិធាន​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​។​ល។​ ក្រសួង​ការ​បរ​ទេស​ នឹង​បន្ត​ការ​ទំ​នាក់​ទំ​នង​ជា​មួយ​ភាគី​ចិន​ ចំ​ពោះ​ពលរដ្ឋ​វៀត​ណាម ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ ក្រុង​នានា​ដែល​មាន​ជំងឺ​នៅ​ប្រ​ទេស​ចិន​  ចូល​មក​ប្រ​ទេស​វៀត​ណាមតាម​ច្រក​អន្តរជាតិ​។​ ចំ​ពោះ​អ្នក​មក​ពី​តំ​បន់​កើត​ជំងឺ​ក្នុង​ប្រ​ទេស​កូរ៉េ​ និង​តំ​បន់​មាន​ជំងឺ​នៅ​ប្រ​ទេស​ផ្សេង​ៗ​ទៀ​ត​ ​ក្រសួង​ការ​បរទេស​ ជូន​ដំណឹង​ជា​បន្ទាន់​ដល់​ភាគី​កូរ៉េ​ និង​ប្រ​ទេស​នានា​ តំ​បន់​ដែល​មាន​ជំងឺ​Covid-១​៩​ អំ​ពី​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ ដែល​ប្រ​ទេស​វៀត​ណាមបាន​អនុវត្ត​ ក្នុង​នោះ​ មាន​ការ​ផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​មក​ប្រ​ទេស​វៀត​ណាម ចំ​ពោះ​អ្នក​ដំណើរ​មក​ឬ​ក៏​ទៅ​កាន់​តំ​បន់​ផ្ទុះ​ជំងឺ​  ចំ​ពោះ​អ្នក​ទាំង​ឡាយ​ណា ធ្វើ​ដំណើរ​ឆ្លង​ដែន​ក្នុង​ទិស​ដៅ​បេសកកម្ម​ក្នុង​ករណី​ពិសេស​ គប្បី​រាយ​ការណ៍​ដល់​សុខា​ភិបាល​  រៀប​ចំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ប្រ​មូល​ផ្តុំ​រយៈ​ពេល​១​៤​ថ្ងៃ​ តាម​ការ​កំ​ណត់​។​  ជា​ពិសេស​ ជូន​ដំណឹង​ដល់​ពល​រដ្ឋ​វៀត​ណាម មិន​ត្រូវ​ធ្វើ​ដំណើរទៅ​កាន់​ប្រ​ទេស​ដែល​ផ្ទុះ​ជំងឺ​ វៀរ​លែង​តែ​មាន​ករណី​ចាំ​បាច់​ ប្រ​សិ​នបើ​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​ ខណៈ​ពេល​វិល​ត្រ​ឡប់​ចូល​ប្រ​ទេស​វៀត​ណាម​វិ​ញ ត្រូវ​ធ្វើ​ការ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ប្រ​មូល​ផ្តុំ​រយៈ​ពេល​១​៤​ថ្ងៃ​តាម​ការ​កំ​ណត់​។​  ក្រៅ​ពីនេះ​ ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ដែល​កំ​ពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​ប្រ​ទេស​កូរ៉េ​  (ពិសេស​ គឺ​នៅ​ Daegu និង​ Gyeongsang buk) ត្រូវ​អនុ​វត្ត​តាម​ការ​ណែនាំ​ស្តីពីវិ​ធាន​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​Covid-១​៩​ នៅ​ប្រ​ទេស​ដែល​ខ្លួន​ស្នា​ក់​នៅ​ មិន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​តំ​បន់​ដែល​ផ្ទុះ​ជំងឺ​  និង​ប្រ​ឈម​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ ដែល​ស្ថាប័ន​សមត្ថ​កិច្ច​ប្រ​ទេស​នោះ​ផ្តល់​អនុសាសន៍​។​ ក្រសួង​សុខា​ភិបាល​អនុវត្ត​ការ​រៀប​ចំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ជា​លក្ខណៈ​ប្រ​មូល​ផ្ដុំ​នៅ​មូល​ដ្ឋាន​សុខា​ភិបាល​ចំ​ពោះ​អ្នក​ដែល​ឆ្លង​ជំងឺ​ និង​មុខ​សញ្ញា​ឯទៀ​ត​ ទៅ​តាម​សំ​ណូម​ពរ​នៃ​ស្ថាប័ន​សុខា​ភិបាល​ បន្ត​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ រាយ​ការ​ណ៍​ដល់​ផ្នែក​សុខា​ភិបាល​ជា​ចាំ​បាច់​ ចំ​ពោះ​ករណី​ដែល​ធ្វើ​ដំណើរ​ឆ្លង​ដែន​មក​ពី​ប្រ​ទេស​ផ្សេង​ៗ​ ឬ​លើ​ទឹក​ដី​នៃ​ប្រ​ទេស​ដែល​ផ្ទុះ​ជំងឺ​ជា​ដើម​។​ ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ អនុវត្ត​ត្រួត​ពិនិត្យ​ តាម​ដាន​សុខភាពនិង​រៀប​ចំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​បាន​ទាន់​ពេល​ ខណៈ​ពេល​មាន​អា​ការៈ​ណាមួយ​នៃ​ជំងឺ​ ចំ​ពោះ​អ្នក​ដែល​មក​ពី​តំ​បន់​ផ្ទុះ​ជំងឺ​ឆ្លង​ដែន​ចូល​មក​ប្រ​ទេស​វៀត​ណាមក្នុង​អំ​ឡុង​ពេល​១​៤​ថ្ងៃ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ រាយ​ការណ៍​ដល់​ផ្នែក​សុខា​ភិបាល​ តាម​ដាន​សុខ​ភាព​ចំ​ពោះ​ពលរដ្ឋ​មក​ពី​តំ​បន់​ផ្សេង​នៃ​ប្រ​ទេស​កូរ៉េ​។​ល។​៕

យោង​៖ http://baochinhphu.vn  ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ