ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ក្រោមការដឹកនាំរបស់អនុប្រធានរដ្ឋសភា លោកអួងជូលឺវ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ ដំណាក់កាល២០១៩-២០២១ នៅខេត្ត ក្រុងចំនួន៥ មានដូច៖ ខេត្តថៃប៊ិញ ឡាវកៃ ហាណូយ កឹងធើ និងខាញ់ហ្វា ដោយមានការយល់ស្រប ១០០% ពីសំណាក់សមាជិកទាំងឡាយ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ នៅតាមខេត្ត ក្រុង មួយចំនួន រួមមាន៖ ខេត្តថៃប៊ិញ ឡាវកៃ ខាញ់ហ្វា ហាណូយ និងកឹងធើ ។ រូបថត៖ http://quochoi.vn
យោងតាមសេចក្តីរបាយការណ៍ និងគ្រោងការរបស់រដ្ឋាភិបាល ក្រុងកឹងធើ មិនមានអង្គភាពរដ្ឋបាលថ្នាក់ស្រុក ឋិតក្នុងក្របខណ្ឌ រៀបចំដំណាក់កាល ២០១៩-២០២១នោះទេ។ ចំពោះថ្នាក់ឃុំ ក្រុង កឹងធើមានចំនួន២/៨៥ឃុំ ឋិតក្នុងក្របខណ្ឌត្រូវរៀបចំឡើង គ្រោងនឹងរៀបចំនួន៣/៨៥អង្គភាព។ ក្រោយពីរៀបចំរួច ក្រុងកឹងធើ កាត់បន្ថយអង្គភាពរដ្ឋបាលថ្នាក់ឃុំបានចំនួន២ ផ្តើមពី៨៥អង្គភាពចុះមកនៅ៨៣អង្គភាព ។
ក្រោយពីរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ ខេត្តថៃប៊ិញ កាត់បន្ថយអង្គភាពរដ្ឋបាលថ្នាក់ឃុំចំនួន២៦ ផ្ដើមពី២៨៦អង្គភាព ចុះមកនៅ២៦០អង្គភាព ក្នុងនោះ មានឃុំចំនួន២៤១ សង្កាត់ចំនួន១០ និងទីប្រជុំជនចំនួន៩។ ខេត្តឡាវកៃ កាត់បន្ថយអង្គភាពរដ្ឋបាលថ្នាក់ ឃុំចំនួន១០ ផ្ដើមពី១៦៤អង្គភាព ចុះមកនៅ១៥៤អង្គភាព។ ខេត្តខាញ់ហ្វា កាត់បន្ថយអង្គភាពរដ្ឋបាលថ្នាក់ឃុំចំនួន១ ផ្តើមពី១៤០អង្គភាព ចុះមកនៅ១៣៩អង្គភាព។ ទីក្រុងហាណូយ កាត់បន្ថយអង្គភាពរដ្ឋបាលថ្នាក់ឃុំចំនួន៥ ផ្តើមពីចំនួន៥៨៤អង្គភាពចុះមកនៅ៥៧៩អង្គភាព៕
យោង៖ TTXVN