(កឹងធើ) - នៅថ្ងៃ១៣ ខែកុម្ភៈ ក្រុមប្រឹក្សាកាតព្វកិច្ចយោធានៅតាមខណ្ឌ ស្រុក បានរៀបចំពិធីប្រគល់និងទទួលយោធិនយ៉ាងមហោឡារិក។ ឆ្នាំ២០២០ ក្រុងកឹងធើមានយោធិនថ្មី ១.៦១២នាក់ អនុវត្តកាតព្វកិច្ចយោធានិងចូលរួមកាតព្វកិច្ចនគរបាល។ ក្នុងនោះ មានយោធិនថ្មីចំនួន១.៣០១នាក់ អនុវត្តកាតព្វកិច្ចយោធានៅអង្គភាពនានានៃក្រសួងការពារជាតិ គឺកងពលធំលេខ៣៦៧ កងពលធំលេខ៣៧០ (ប្រភេទទ័ពការពារអាកាស-កងទ័ពជើងអាកាស) កងពលធំលេខ៣៣០ កងពលធំលេខ៤ កងពលតូចកាំភ្លើងធំការពារអាកាសលេខ ២២៦ កងពលតូចលេខ៩៥០ កងពលតូចរថក្រោះ - រថពាសដែកលេខ៤១៦ បញ្ជាការដ្ឋាន កងទ័ពក្រុងកឹងធើ (យោធភូមិភាគ៩) និងកងនាវាចរតំបន់៥។ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាក្រុង បានចង្អុលការក្រុមប្រឹក្សាកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ជូនអំណោយដល់យុវជន ចូលបម្រើកងទ័ពម្នាក់ៗពី១ដល់៣លានដុង។ សង់ផ្ទះជូនគ្រួសារយុវជនដែលជួបលំបាកខាងលំនៅឋាន។ ធានាសុវត្ថិភាពក្នុងរយៈពេល រោគឆ្លងរាលដាលរលាកផ្លូវដង្ហើម អាស្រ័យវីរុសកូរ៉ូណា (nCoV) បង្កឡើង។
សមមិត្ត ត្រឹងក្វឹកទ្រុង (ខាងស្ដាំ) លេខាបក្សក្រុងនិងតំណាងទាំងឡាយជូនបាច់ផ្កាដល់យោធិនថ្មីនៅស្រុកផុងដៀង។ រូបថត៖ ផាមទ្រុង
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ជូនបាច់ផ្កាដល់យោធិនថ្មីនៅខណ្ឌនិញកេវ មុនពេលចេញដំណើរទៅការពារមាតុភូមិ។ រូបថត៖ គឹមស្វឹង
សមមិត្តឡេក្វាងម៉ាញ ប្រធានគណៈកម្មាធិការប្រជាជនក្រុង ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាក្រុង លើកទឹកចិត្តយោធិនថ្មីនៅស្រុកផុងដៀង។ រូបថត៖ ផាមទ្រុង
សមមិត្តឡេក្វាងម៉ាញ ប្រធានគណៈកម្មាធិការប្រជាជនក្រុង ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាក្រុង ឱ្យដឹង៖ "ឆ្នាំនេះ ក្រុងអនុវត្តសម្រេចភាគកម្រិតប្រគល់យោធា១០០% គុណភាពយុវជនជាប់ជម្រើសបំពេញកាតព្វកិច្ចយោធាឆ្នាំនេះខ្ពស់ជាងឆ្នាំ២០១៩។ ក្រុមប្រឹក្សាកាតព្វកិច្ចយោធា គ្រប់លំដាប់ថ្នាក់បានអនុវត្តល្អការផ្សព្វផ្សាយច្បាប់កាតព្វកិច្ចយោធា ត្រូវមានភាពហ្មត់ចត់រាល់ជំហានជម្រើសពលរដ្ឋចូលបម្រើកងទ័ព។ ពលរដ្ឋគ្រប់រូប បានបង្ហាញឱ្យឃើញពីស្មារតីទទួលការខុសត្រូវរបស់យុវជនចំពោះភារកិច្ចកសាងនិងការពារមាតុភូមិ"៕
ផាមទ្រុង - ថាច់ធី