ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/02/2020 - 14:41

សមមិត្ត​អួង​ជូលឺវ មក​បំ​ពេញ​ទស្សន​កិច្ច​និង​ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​

ក្រុម​ការ​ងារ​នៃ​គណៈ​កម្មា​ធិ​ការ​អចិ​ន្ត្រៃយ៍រដ្ឋ​សភា​ ដឹក​នាំ​ដោយ​សម​មិត្ត​ អួង​ជូលឺវ សមាជិក​មជ្ឈិម​បក្ស ​អនុប្រ​ធាន​រដ្ឋ​សភា​ បាន​មក​បំ​ពេញ​ទស្សន​កិច្ច​ និង​ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​ក្នុង​ឱកាស​ដើម​ឆ្នាំ​២​០​២​០​ ។​

 ​ សម​មិត្ត​ អួងជូលឺវ - សមាជិក​មជ្ឈិម​បក្ស​អនុ​ប្រ​ធាន​រដ្ឋ​សភា​មក​បំ​ពេញ​ទស្សន​កិច្ច​និង​ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​។​

លោក​ឡឹម​វុាំងម៉ឹង អនុ​លេខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ បាន​ជូន​ពត៌មាន​ដល់​ក្រុម​ការ​ងារ​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ សន្តិ​សុខ​នយោ​បាយ​នៅ​ក្នុង​ខេត្ត​។​ តាម​នោះ ​ខេត្ត​សុក​ត្រាំង​បាន​អនុវត្ត​សម្រេច​២​៤​/២​៤​ បទ​ដ្ឋាន​នៃ​សេច​ក្តី​សម្រេចឆ្នាំ​២​០​១​៩ ​ក្នុង​នោះ​ មាន​បទ​ដ្ឋាន​ចំ​នួន​១​៣​ សម្រេច​លើស​ផែន​ការ​កំ​ណត់​ កំ​ណើន​សេដ្ឋ​កិច្ច​សម្រេច​៧​,៣​% ខ្ពស់​បំ​ផុត​ក្នុង​អា​ណត្តិ​។​ ព្រម​ជា​មួយ​នោះ​ លោក​ ឡឹម​វុាំងម៉ឹង ក៏​បាន​ជូន​ពត៌​មាន​បន្ថែម​អំ​ពី​ស្ថាន​ភាព​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម២​០​២​០​កន្លង​ ត្រូវ​បាន​ខេត្ត​អនុវត្ត​យ៉ាង​ម៉ត់ចត់​ប្រ​កប​ដោយ​ភាព​រីក​រាយ​ សុខ​សាន្ត​ សុវត្ថិ​ភាព​និង​សំ​ចៃ​។​

នៅ​ក្នុង​កិច្ច​ជំនួប​នេះ​អនុ​ប្រ​ធាន​រដ្ឋ​សភា​ អួងជូលឺវ បាន​ស្ងើច​សរ​សើរ​ខេត្ត​សុក​ត្រាំង​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ជា​ពិសេស​គឺ​ការ​ងារ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ គិត​គូរ​ជូន​ប្រ​ជា​ជន​ទទួល​បុណ្យ​ចូល​ឆ្នាំ​សប្បាយ​រីក​រាយ​។ ​លោក​អនុប្រ​ធាន​រដ្ឋ​សភា​ បាន​សង្កត់​ធ្ងន់​៖ នា​ពេល​ខាង​មុខ​ ខេត្ត​គប្បី​ផ្តោត​កម្លាំង​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​កសិកម្ម​ផ្លាស់​ប្តូរ​ពូជ​ដំណាំ​សម​ស្រប​ជូន​ប្រ​ជា​ជន​ ជំរុញ​ការ​ចលនា​អា​ជីវ​កម្ម​មក​វិ​និ​យោគ​ក្នុង​ខេត្ត​ ។ ​អភិវឌ្ឍ​ខ្លាំង​ក្លា​វិស័យ​ពាណិជ្ជ​កម្ម​និង​សេវា​កម្ម​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​។​ ពិ​សេស​ ខេត្ត​សុក​ត្រាំង​គប្បី​ម្ចាស់​ការ​ បង្ការ​ទប់ស្កាត់​ទឹក​ប្រៃជ្រាប​ចូល​ បង្កើន​ការ​អភិវឌ្ឍ​ផលិត​ផល​ជល​ផល​ដែល​មាន​ប្រៀប​ខ្លាំង ​អភិវឌ្ឍ​និង​ពង្រីក​ផ្ទៃ​ដី​ដាំ​ស្រូវ​ ST25 ៕

                                                     យ្វី​អាញ់-វ៉ាន់​តឹន

ចែករំលែកអត្ថបទ