លោកលឺក្វាងងើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង បានវាយតម្លៃខ្ពស់ការខ្នះខ្នែងរបស់ភូមិនីមួយៗ និងគណៈ ផ្នែក អង្គការមហាជន ក្នុងការកសាងធ្លុងមហាសាមគ្គីជនជាតិ រួមចំណែករក្សារឹងមាំការការពារប្រទេស សន្តិសុខលើភូមិសាស្រ្ត។
ក្មេងៗជនរួមជាតិខ្មែរចូលរួមលេងល្បែងប្រជាប្រិយ នៅទិវាមហាសាមគ្គីជនជាតិ ឃុំត្រាកូង ស្រុកត្រាអូង។
ក្រៅពីជនជាតិកិញ ជនជាតិឯទៀតនៅខេត្តវិញឡុងសរុបអត្រា២,៧%នៃចំនួនប្រជាជន។ ក្នុងនោះ ជនជាតិខ្មែរសរុបអត្រា២,១% ជនជាតិចិននិងជនជាតិចំនួន១៦ទៀតសរុបអត្រា០,៦%។ ផ្តើមពីភាពជាក់ស្តែង នៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ខេត្តក៏បានកសាងប្រព័ន្ធនយោបាយ ដោយពង្រីកបក្ខជន និងកសាងអង្គការមូលដ្ឋានបក្សស្អាតស្អំ រឹងមាំ។ ទូទាំងខេត្តមានបក្ខជនជាជនជាតិភាគតិច៥១០រូប ក្នុងនោះ មានបក្ខជនជាជនជាតិខ្មែរ៤៤៣រូប។ បច្ចុប្បន្ន មានសាខាបក្សមូលដ្ឋានចំនួន៨០សុទ្ធសឹងមានបក្ខជនជាជនជាតិខ្មែរ។ លោកស៊ើងមីយ្វៀង លេខាសាខាបក្ស ប្រធានគណៈកម្មការភូមិអង្គុលីខាងជើង ឃុំដុងប៊ិញ ទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុង ឱ្យដឹង៖ “នៅពេលបោះឆ្នោតគណៈកម្មាធិការសាខាបក្សអាណត្តិថ្មី មានបក្ខជនជាជនជាតិខ្មែរ៣រូបបានជ្រើសរើសចូល។ បច្ចុប្បន្ន សាខាបក្សមានបក្ខជន៩/១៤ ជាជនជាតិខ្មែរ”។ លោកង្វៀនវ៉ាន់មេ លេខាគណៈកម្មាធិការបក្សឃុំដុងប៊ិញ ឱ្យដឹង៖ បក្ខជនជាជនជាតិភាគតិចលើភូមិសាស្រ្ត បានរួមចំណែកយ៉ាងធំក្នុងការកសាងធ្លុងមហាសាមគ្គីជនជាតិនៅមូលដ្ឋាន។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឱ្យដឹងបន្ថែម៖ រយៈពេលកន្លង មានជនជាតិភាគតិចចំ នួន៨២រូប ត្រូវបានបន្តវេនក្នុងរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់។ ពួកគាត់បានរួមជាមួយសមាគម អង្គការមហាជននៅមូលដ្ឋាន អនុវត្តល្អនូវការចលនាប្រជាជនចូលរួមរាល់ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” និង“កសាងជនបទថ្មី។ល។ លោកថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង ឱ្យដឹង៖ "ទិវាមហាសាមគ្គីជនជាតិលើភូមិសាស្រ្ត ត្រូវបានរៀបចំសប្បាយរីករាយ សាមគ្គីនិងរាក់ទាក់ជាមួយជន ជាតិឯទៀតដែលចូលរួម”។ រីឯលោកគឹមកាន់ ប្រធានការិយាល័យជនជាតិស្រុកតាមប៊ិញ ឱ្យដឹងដោយក្តីរីករាយ៖ “ពិធីប្រណាំងទូក នាឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរនៅឃុំឡងមី មានជនជាតិកិញ ចិន ថៃ មឿង។ល។ បានចូលរួមយ៉ាងសប្បាយរីករាយ”។
លោកលឺក្វាងងើយ គូសបញ្ជាក់៖ ខេត្តតែងបង្ករាល់លក្ខណសម្បត្តិ ដើម្បីភូមិភាគនីមួយៗអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ស្តីពីការងារជនជាតិ។ ផ្តើមពីនោះ បង្កបានការស្មើភាព សាមគ្គីភាព រាប់អានជួយគ្នារួមអភិវឌ្ឍ និងរួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច៕
ហាថាញ់-លីសៀ