10/02/2020 - 14:41

ផលិត​ស្រូវ​ស្រប​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​

ការ​ផលិត​កសិកម្ម​ ពិសេស​គឺ​ការ​ផលិត​ស្រូវ​ក្នុង​ស្ថាន​ការ​ប្រែប្រួល​អា​កាស​ធាតុ​ មាន​ដូច​៖ ​រាំង​ស្ងួត​ កង្វះ​ទឹក​ ទឹក​ប្រៃជ្រាប​ចូល​ជា​ដើម​ បង្ក​ហានិ​ភ័យ​ដល់​ទិន្ន​ផល​ គុណ​ភាព​ផលិត​ផល​ ប្រាក់​ចំ​ណាយ​ផលិត​កើន​ឡើង​ឥត​ឈប់​។​ល។​ ចាប់​តាំង​ពី​ឆ្នាំ​២​០​១​៧​-២​០​១​៩​ អា​ស្រ័យ​បាន​មជ្ឈ​មណ្ឌល​ជំរុញ​កសិកម្ម​ជា​តិ​អនុ​វត្ត​គម្រោង​កសាង​ទម្រង់​វាលស្រែ​ធំ​ប្រ​ពលវប្ប​កម្ម​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ព្រម​ៗ​គ្នា​ក្នុង​ការ​ផលិត​ស្រូវ​ បាន​ជួយ​កសិករ​ជា​ច្រើន​គ្រួ​សារ​នៅ​ខេត្ត​ត្រា​វិញ បាន​ទទួល​ផល។​ 

កសិករ​ត្រឹង​ស្រាង​។

អាចនិយាយ​បាន​ថា​ ក្រោយ​រយៈ​ពេល​ជា​ង​៣​ឆ្នាំ​ផ្សព្វ​ផ្សា​យ​គម្រោង​កសាង​ទម្រង់​វាលស្រែ​ធំ​ប្រ​ពលវប្ប​កម្ម​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ព្រម​ៗ​គ្នា​ក្នុង​ការ​ផលិត​ស្រូវ​ នៅ​ភូមិ​សាស្រ្ត​ឃុំ​ចំ​នួន​៣​របស់​ខេត្ត​៖ ហ្វៀង​ហោយ​(ស្រុក​កាង​ឡុង​) ថាញ់​មីនិង​លឿង​ហ្វាA (ស្រុក​ចូវ​ថាញ់) ជំ​ហាន​ដំបូង​បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​បង្គួរ​។​ ក្រៅ​ពី​ឥទ្ធិ​ពល​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​ស្មារតី​ ការ​អនុវត្ត​វិទ្យា​សាស្រ្ត​ - បច្ចេក​ទេស​របស់​កសិករ​ក្នុង​ការ​ផលិត​ នៅ​តាម​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ក៏​បាន​បង្កើត​ជា​សង្វាក់​ចង​សម័្ពន្ធ​រវាង​គ្រួ​សារ​ផលិត​កម្ម​ ​តាម​រយៈ​ការរួប​រួម​គ្នា​ជា​ផ្នែក​ មាន​ដូច​៖ ផ្នែក​គ្រឿង​ចក្រ​ ផ្នែក​ទម្រង់​ចង​សម័្ពន្ធ​គ្រួ​សារ​ផលិត​កម្ម​ ដើម្បី​ជួយ​ឱ្យ​គ្រួ​សារ​ក្នុង​គម្រោង​ឃើញ​ពី​ផល​ប្រ​យោជន៍​ ក៏​ដូច​ជា​ភារ​កិច្ច​របស់​ខ្លួន​ក្នុង​កិច្ច​សហការ​ ចូល​រួម​បដិភាគ​ក្នុង​ទម្រង់​។​ល។​

លោក​ង្វៀន​ទ្រុង​ត្វង ប្រធានក្រុម​ប្រឹក្សា​គ្រប់​គ្រងសហករណ៍​កសិ​​កម្ម​ហ៊ីប​ហ្វា​ស្រុក​កូវ​ង៉ាង​។

អ្នក​ស្រី​ង្វៀន​ង៉ុក​ហាយ​ អនុប្រ​ធាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍ជន​បទ​ខេត្ត​ត្រា​វិញ ឱ្យ​ដឹង​៖ "ឆ្នាំ​២​០​១​៩​ តម្លៃ​ដាំ​ដុះ​របស់​ខេត្ត​កើន​ឡើង​ សម្រេច​១​៣​០​លាន​ដុង​/ហិក​តា​ (កើន​២​២​លាន​ដុង​បើ​ប្រៀប​នឹង​ឆ្នាំ​២​០​១​៣​)។​ ឆ្លង​តាម​រយៈ​ គម្រោង​កសាង​ទម្រង់​វាល​ស្រែ​ធំ​ប្រ​ពល​វប្បកម្ម​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ព្រម​ៗ​គ្នា​ក្នុង​ការ​ផលិត​ស្រូវ​ អា​ស្រ័យ​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិកម្ម​ជាតិ​ផ្សព្វ​ផ្សាយ​ មាន​ឥទ្ធិ​ពល​ខ្លាំង​ក្លា​ដល់​ដំណើរ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផ្នែក​ទំ​និញ​ស្រូវ​អង្ករ​របស់​ខេត្ត​ ក្នុង​ស្ថាន​ភាព​ការ​ប្រែប្រួល​អា​កាស​ធាតុ​ និង​ប្រ​កួត​ប្រ​ជែង​ខ្លាំង​ក្លា​នៃ​ផលិត​ផល​ស្រូវ​អង្ករ​លើ​ទី​ផ្សារ"។​ 

លោក​ត្រឹង​សាង​រ៉ាង នៅ​ភូមិ​ហ្វា​ឡាកC ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ "គ្រួ​សារ​ខ្ញុំ​មាន​ដី​ផលិត​ស្រូវ​១​ហិក​តា​និង​ចូល​រួម​ក្នុង​ទម្រង់​អា​ស្រ័យ​មជ្ឈ​មណ្ឌល​ជំរុញ​កសិកម្ម​ឧបត្ថម្ភ​ ការ​ផលិត​តាម​រូប​ភាព​ស្ទូង​ស្រូវ​ដោយ​ម៉ា​ស៊ី​ន​។​ ក្រោយ​ពីប្រ​មូល​ផល គ្រាប់​ស្រូវ​ពេញ​ល្អ​ ភ្លឺ​រលោង​និង​សម្រេច​ទិន្ន​ផល​ជាង​៧​តោន​/ហិក​តា​។​ ដោយ​សារ​អនុវត្ត​ស្ទូង​ស្រូវ​ដោយ​ម៉ា​ស៊ីន​ និង​ដំ​ណើរ​ការ​បូម​ទឹក​បញ្ចូល​ស្រែ​ ម្ល៉ោះ​ហើយ​ស្រូវ​តិច​មាន​ការ​លាយ​ឡំ​។​ បើ​ប្រៀប​ជា​មួយ​ការ​ផលិត​ស្រូវ​ជា​ទំ​និញ​ ស្រូវ​ក្នុង​ទម្រង់​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ពូជ​ ម្ល៉ោះ​ហើយ​តម្លៃ​ខ្ពស់​ជាង​ខាង​ក្រៅ​១​.០​០​០​ដុង​ក្នុង​មួយ​គីឡូ​ក្រាម​។​ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​កំ​ពុង​បន្ត​ចលនា​គ្រួ​សារ​ជិត​ខាង​ចូល​រួម​ក្នុង​ទម្រង់​ ដើម្បី​ត្រៀម​បម្រុង​ឱ្យបាន​ល្អ​ខណៈ​ពេល​ផលិត​ក្នុង​លក្ខណៈ​រាំង​ស្ងួត​ ជ្រាប​ជាតិ​ប្រៃ"៕

សឺន​ម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ