ការកសាងស្រុកជនបទថ្មីសម្រេចជោគជ័យ ជាស្នាដៃរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនស្រុកកូវកែ ខេត្តត្រាវិញ ទទួលអំណរមហាសន្និបាតបក្ខភាគ អាណត្តិកាល២០២០ - ២០២៥។
លោកង្វៀនថេង្វ៉ាង លេខាគណៈកម្មាធិការបក្សស្រុកកូវកែ បានជូនប័ណ្ណសរសើរដល់បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការកសាងជនបទថ្មី ដំណាក់កាល២០១០ - ២០២០។
លោកង្វៀនថេង៉្វាង លេខាបក្សស្រុកកូវកែ ឱ្យដឹង៖ "ក្រោយរយៈពេល៩ឆ្នាំកសាង ស្រុកកូវកែសព្វថ្ងៃមានឃុំ១០/១០សម្រេចបទដ្ឋានឃុំវប្បធម៌ជនបទថ្មី។ ភាពជោគជ័យនេះ ជាសំខាន់គឺ "ទឹកចិត្តប្រជាជន" ។ នេះក៏ជាទស្សនៈត្រូវបានបក្ខភាគ រដ្ឋអំណាចនិងប្រជាជនស្រុកកូវកែកំណត់ច្បាស់និងចាត់ទុកដូចជា "ខ្សែអំបោះ" អូសអន្លាយក្នុងដំណាក់ការផ្លាស់ថ្មី។ មានវិស័យជាច្រើន ប្រជាជនបានដឹង បានពិគ្រោះ បានធ្វើ និងបានត្រួតពិនិត្យ។ ប្រជាជនភ្ញាក់រលឹកបានថាខ្លួនគឺជាតួអង្គ ហើយបានទទួលសមិទ្ធិផលនៃកម្មវិធីកសាងជនបទថ្មីដោយផ្ទាល់ ម្ល៉ោះហើយមានការខ្នះខ្នែងចូលរួមអនុវត្ត។ ជាពិសេសគ្រប់សំណង់បម្រើជីវភាពប្រជាជន រាល់ប្រភពទុនវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចនៅស្រុកកូវកែបានពង្រីកលក្ខណៈប្រជាធិបតេយ្យ ។ល។ ចាប់ពីឆ្នាំ២០១០ទល់ឥឡូវ ប្រជាជនក្នុងស្រុកបានបរិច្ចាគដីរាប់ពាន់ម៉ែត្រការ៉េនិងកម្លាំងពលកម្មកសាងផ្លូវក្នុងភូមិ"។ អ្នកស្រីឌាំងធីសឿ នៅភូមិ៣ ឃុំថាញ់ភូ ឱ្យដឹង៖ "ច្រើនឆ្នាំកន្លង ប្រជាជននៅតំបន់កិញយ៉ឿ ធ្វើដំណើរទៅមកមានការលំបាកខ្លាំងណាស់។ ឥឡូវនេះសំណង់ត្រូវបានប្រជាជននិងរដ្ឋរួមគ្នាធ្វើ បានបង្កលក្ខណសម្បត្តិធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលបានងាយស្រួល"។
កសិករឃុំថាញ់ភូ ចូលរួមចលនាកសាងស្ពានឃុំភ្ជាប់ឃុំ។
ក្នុងដំណើរការកសាងជនបទថ្មី កសិកម្មស្រុកកូវកែកំពុងមានការរីកចម្រើន។ ផ្ដើមពីលទ្ធផលជំហានដំបូងនៃគម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្ម បានបញ្ជាក់ពីទិសដៅដែលធ្វើត្រូវ និងសមស្របជាមួយនឹងលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគ ដែលមានប្រៀបខាងផលិតស្រូវ (៩.៥០០ហិកតា) និងឈើហូបផ្លែ(៨.៨០០ហិកតា)។ លោកង៉ោថាញ់ស្វឹង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែ ឱ្យដឹង៖ "សព្វថ្ងៃលើភូមិសាស្រ្តស្រុកបានក្លាយជាតំបន់ផលិតកសិកម្ម ទំនិញប្រមូលផ្ដុំសម្រាប់ផលិតកសិកម្មចម្បងរបស់ស្រុក មានដូច៖ ដូងខ្ទិះ ស្វាយ(ឃុំហ្វាតឹង) ក្រូចថ្លុង មៀន(ឃុំនិញថើយ) ទូរេន សៅម៉ាវ (ឃុំអាងភូ) ផលិតស្រូវសរីរាង្គនៅឃុំហ្វាអឹង ថាញ់ភូ ចូវដៀង ផុងភូនិងផុងថាញ់។ ស្រុកបានកសាងផែនការអនុវត្តគម្រោងឃុំនីមួយៗមានផលិតផលមួយ។ ផ្ដើមពីនោះ នៅតាមឃុំក៏បានផ្សព្វផ្សាយដល់ភូមិភាគរបស់ខ្លួនដើម្បីដំណើរការអនុវត្តសម្រេចផែនការ"៕
សឺនម៉ាល័យ - ថាច់ធី