ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/01/2020 - 10:13

សមិទ្ធ​ផល​ចម្បង​នៃ​សេដ្ឋ​កិច្ច​-សង្គម​ឆ្នាំ​២០១៩​ បង្ក​ជា​បុព្វ​បទ​អភិវឌ្ឍ​លើ​គ្រប់​វិ​ស័យ​ក្នុង​ឆ្នាំ​២០២០​

ថ្ងៃ​៣​០​ ខែ​ធ្នូ ឆ្នាំ​២​០​២​៩​ នៅ​ហាណូយ​ សន្និ​សីទ​អន​ឡាយ​ (Online) រវាង​រដ្ឋា​ភិបាល​ជា​មួយ​នឹង​ភូមិ​ភាគ​នានា​ ក្រោម​បធាន​បទ​ "ក្រឹត្យ​ក្រម​ ស្មោះ​ត្រង់​ សកម្ម​ ច្នៃ​ប្រ​តិដ្ឋ​ ទម្លុះ​ទម្លាយ​ ប្រ​សិទ្ធ​ភាព​" ត្រូវ​បាន​បើក​អង្គ​សន្និ​សីទ​ ក្រោម​អធិប​តី​ភាព​របស់​សមា​ជិក​ការិ​យាល័យ​នយោ​បាយ​ នា​យក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹន​ភុក។​ លោក​អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង ប្រ​ធាន​រដ្ឋ​សភា​ ង្វៀន​ធី​កីម​ង៉ឹន សម​មិត្ត​ជា​សមាជិក​-ជិកានៃ​ការិ​យា​ល័យ​នយោ​បាយ​ គណៈ​លេខា​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម សម​មិត្ត​ថ្នាក់​ដឹក​នាំ​ខុទ្ទ​កាល័យ​មជ្ឈិម​បក្ស​ គណៈ​កម្មា​ធិ​ការ​បក្ស​ ខុទ្ទ​កាល័យ​ប្រ​ធាន​រដ្ឋ​ គណៈ​កម្មា​ធិ​ការ​​រដ្ឋ​សភា​ ខុទ្ទ​កាល័យ​រដ្ឋ​សភា​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​សន្និ​សីទ​នេះ​។​ ថ្ងៃ​ទី​៣​១​ ខែ​ធ្នូ នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹន​ភុក បន្ត​ដឹក​នាំ​អង្គ​សន្និ​សីទ​អនឡាយ​ ផ្សព្វ​ផ្សា​យ​សេច​ក្តី​សម្រេច​របស់​រដ្ឋ​សភា​ នីតិ​កាល​ XIV ស្តីពី​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ឆ្នាំ​២​០​២​០​។​

នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹន​ភុក ថ្លែង​សុន្ទ​រកថា​បើ​ក​សន្និ​សីទ​។​ រូប​ VGP

ថ្លែង​យោ​បល់​នៅ​ក្នុង​សន្និ​សីទ​ នាយ​ក​រដ្ឋ​មន្ត្រី​ គូស​បញ្ជា​ក់​ រាល់​លទ្ធ​ផល​ដែល​សម្រេច​បាន​គឺ​ជា​ការ​ប្រឹង​ប្រែ​ង​ដោយ​ឥត​ឈប់​ឈរ​ ការ​ស្រុះ​ស្រួល​គ្នា​ កិច្ច​សហកា​រទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ។​ សមិទ្ធផល​សេដ្ឋ​កិច្ច​-សង្គម​ដែល​យើង​សម្រេច​បាន​ក្នុង​ឆ្នាំ​២​០​១​៩​ សឱ្យ​ឃើញ​ពីឆន្ទៈ​ ការ​ខិត​ខំ​ប្រឹង​ប្រែ​ង​ ស្មារ​តី​សាម​គ្គី​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។​ យើង​មិន​ត្រឹម​តែ​មាន​ភាព​កំ​ណើន​ឆាប់​រហ័ស​នាំ​មុខ​ក្នុង​តំ​បន់​ ក៏​ដូច​ជា​នៅ​លើ​ពិភព​លោក​នោះ​ទេ ថែ​ម​ទាំង​បន្ត​រក្សា​លំ​នឹង​ខឿន​ម៉ា​ក្រូសេដ្ឋ​កិច្ច​ អតិផរ​ណាត្រឹម​តែ​២​,៧​៩​% អត្រា​ការ​ប្រាក់​និង​តម្លៃ​ក៏​បន្ត​រក្សា​លំ​នឹង​ក្នុង​បរិការណ៍​ទី​ផ្សា​រហិរញ្ញ​វត្តុ​ពិភព​លោក​មាន​ភាព​ប្រែ​ប្រួល​។​ វៀត​ណាមស្ថិត​ក្នុង​ចំ​ណោម​ប្រ​ទេស​មាន​កំ​ណើន​សេដ្ឋ​កិច្ច​ខ្ពស់​ និង​មាន​ភាព​លំ​នឹង​ឈាន​មុខ​នៅ​អា​ស៊ី​ សន្ទ​ស្សន៍​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរភាព​ក្នុង​ឆ្នាំ​២​០​១​៩​ របស់​វៀត​ណាម កើន​៣​កម្រិត​។​

អំ​ពី​ភារ​កិច្ច​ក្នុង​ឆ្នាំ​២​០​២​០​ នាយ​ក​រដ្ឋ​មន្ត្រី​ ប្រ​គល់​ឱ្យ​ក្រសួង​ឧស្សា​ហ-ពា​ណិជ្ជ​កម្ម​ មាន​ភារ​កិច្ច​គ្រប់​គ្រង​រដ្ឋ​បាល​ស្ដី​ពី​ពាណិ​ជ្ជកម្ម​ ត្រូវ​សម្រេច​ផែន​ការ​នាំ​ចេញ​៣​០​០​ពាន់​លាន​USD ដោយ​រំពឹង​ថា​នេះជា​ឆ្នាំ​ទី​៥​ការ​នាំ​ចេញ​លើ​លផែន​ការ​។​ នាយ​ក​រដ្ឋ​មន្ត្រី​ បាន​ចង្អុល​ការ​អនុ​វត្ត​នូវ​សំ​ណង់​សំ​ខាន់​ៗ​ និង​ដំ​ណោះ​ស្រាយ​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​ ប្រ​គល់​ការ​ងារ​ដល់​ក្រសួង​មហា​ផ្ទៃ​ ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល ក្រសួង​សុខា​ភិបាល​ និង​ភូមិ​ភាគ​នានា​ គប្បី​យក​ចិត្ត​ទុក​ដាក់​ផ្លាស់​ថ្មី​មន្ទី​រ​ពេទ្យ​រដ្ឋ​ កែទម្រង់​ប្រ​ព័ន្ធ​អប់​រំ កែទម្រង់​ប្រ​ព័ន្ធ​បៀវត្សរ៍  ធានា​រ៉ាប់​រង​សង្គម​។​ល។​ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​វិទ្យា​សាស្រ្ត​បច្ចេក​វិ​ទ្យា​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ មាន​ជំនាញ​ល្អ​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សា​រការ​ងារ​។​ ត្រូវ​កសាង​របប​ យន្ត​ការ​ ដើម្បី​ទាក់​ទាញ​និង​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​មាន​ថ្វី​ដៃ​ពូកែ។

​ទន្ទឹម​នឹង​នោះ​ យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​ជីវភាព​ វប្ប​ធម៌​ ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ប្រ​ជា​ជន។​ នាយ​ក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់​ បញ្ហា​ធនធាន​បរិស្ថាន​ ទប់ទល់​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ​ គឺ​ជា​បញ្ហា​ធំ​នៅ​លើ​ពិភព​លោក​ គប្បី​មាន​ការ​ព្យា​ករ​ណ៍​ពីគ្រោះ​ធម្ម​ជា​តិ​ ការ​ស្រុត​បាក់​ដី​ បំ​ផុត​គឺ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​  នៅ​តីង្វៀន​ និង​តំ​បន់​ភ្នំ​ភាគ​ខាង​ជើង​។​ល។​ ទន្ទឹម​នឹង​នោះ​ សំ​ណូម​ពរ​ដល់​ក្រសួង​ ផ្នែក​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​រដ្ឋ​បាល​ អំ​ពី​អធិ​ការ​កិច្ច​ បណ្ដឹង​តវ៉ា​ ថ្កោល​ទោស​ ទប់ស្កាត់​អំ​ពើ​ពុក​រលួយ​ ខ្ជះ​ខ្ជាយ​ បក្សពួក​និយម​។​ល។​ អំ​ពី​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​កិច្ច​ការ​បរទេស​ ជា​មួយ​នឹង​ការ​ទទួល​បន្ទុក​ជា​ប្រ​ធាន​អា​ស៊ាន​ និង​សមាជិក​មិន​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហប្រ​ជា​ជាតិ​ គប្បី​បង្កើន​ការ​តស៊ូ​ ទប់ស្កាត់​រាល់​ឧក្រឹដ្ឋ​កម្ម​ ធានា​សុវត្ថិ​ភាព​ដល់​ប្រ​ជា​ជន​ សុ​វត្ថិ​ភាព​ចរាចរ​ ទប់​ស្កាត់​ការ​ឆេះ​ផ្ទុះ​។​ ពិសេស​ គឺ​រក្សា​លំ​នឹង​ឯ​ករាជ្យ​ អធិ​បតេយ្យ​ ការ​ពារ​ផលប្រ​យោ​ជន៍​ប្រ​ទេស​ជា​តិ​ សហកា​រស្អិត​ល្មួត​ ប្រ​សិ​ទ្ធ​ភាព​ភារ​កិច្ច​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ជា​មួយ​នឹង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។​

នាយ​ក​រដ្ឋ​មន្ត្រី​ សំ​ណូម​ពរ​ដល់​ក្រសួង​ ផ្នែក​ និង​ភូមិ​ភាគ​នានា​ ត្រូវ​ធានា​មុខ​ទំ​និញ​បម្រើ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម គិត​គូរ​ដល់​មនុស្ស​គ្រប់​រូប​ និង​គ្រប់​គ្រួ​សារ​ បាន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ជា​ពិសេស​គឺ​មុខ​សញ្ញា​គោ​ល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ ជន​រួម​ជាតិ​ភាគ​តិច​ តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​។​ ទន្ទឹម​នឹង​នោះ​ សំ​ណូម​ពរ​ ខណៈ​ពេល​រដ្ឋា​ភិបាល​ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​០​១​និង​០​២​ ក្នុង​ថ្ងៃ​ដើម​ឆ្នាំ​ថ្មី​ គ្រប់​ក្រសួង​ ផ្នែក​ និង​ភូមិ​ភាគ​ ត្រូវ​មាន​កម្ម​វិ​ធី​សកម្ម​ភាព​ដើម្បី​ផ្សព្វ​ផ្សា​យ​បន្ទាន់​៕

យោ​ង​៖ ទស្សនា​វដ្តី​កុម្មុយ​និស្ត​-មិញ​ហ្វៀង

ចែករំលែកអត្ថបទ