មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/01/2020 - 10:13

ទឹក​ព្រះ​ទ័យ​ព្រះ​តេជ​គុណ​ ថា​ច់​សុវណ្ណ​

ព្រះ​តេជ​ព្រះ​គុណ​ថា​ច់​សុវណ្ណ​  ចៅ​អធិ​ការ​វត្ត​ផ្នោ​អំ​ពូង។​

ព្រះ​តេជ​គុណ​ ថា​ច់​សុវណ្ណ​ ចៅ​អធិ​ការ​វត្ត​ផ្នោ​អំ​ពូង ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រាវិ​ញ មាន​កិត្តិ​យស​បាន​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ជូន​ប័ណ្ណ​សរ​សើរ​ ពី​ព្រោះ​ស្នា​ដៃ​ឆ្នើម​ក្នុង​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជីមិញ​។​ មិន​តែ​ប៉ុណ្ណោះ​ ព្រះ​អង្គ​ថែ​ម​ទាំង​មាន​ការ​ផ្ដល់​ជូន​លិខិត​សរ​សើរ​ ប័ណ្ណ​សរ​សើរ​ មេដាយអនុ​ស្សាវរីយ៍​ជា​ច្រើន​របស់​រដ្ឋ​អំ​ណាច​និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ទទួល​ស្គាល់​ចំ​ពោះ​ស្នា​ដៃ​ឆ្នើម​ក្នុង​សកម្ម​ភាព​សប្បុរ​ស​ធម៌​សង្គម​នៅ​ភូមិ​ភាគ​ទៀ​ត​ផង​។​ 

ព្រះ​តេជ​គុណ​ថា​ច់​សុវណ្ណ​ ឆ្នាំ​នេះ​មាន​ព្រះ​ជន្ម៤​១​ឆ្នាំ​  ព្រះ​អង្គ​មាន​ទឹក​ព្រះ​ទ័យ​សន្ដោស​មេត្តា​ តាម​ទ្រឹស្ដី​ព្រះ​ពុទ្ធសាសនា​ និង​ទស្សនៈ​នៃ​គោ​ល​លំ​នាំ​ "សាសនា​ ជន​ជា​តិ​ និង​លទ្ធិ​សង្គម​និយម​"។​ ព្រះ​តេជ​គុណ​ថា​ច់​សុវណ្ណ​ តែ​ងតែ​ខ្នះ​ខ្នែង​ចលនា​ជូន​អំ​ណោយ​ដល់​មនុស្ស​ចាស់​អនា​ថា​ គ្រួ​សារ​ក្រី​ក្រ ជំនួយ​សង្រ្គោះ​ដល់​ជន​រួម​ជា​តិ​រង​គ្រោះ​ទឹក​ជំនន់​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​ ឧបត្ថម្ភ​មុខ​សញ្ញា​ដែល​ប្រ​ព្រឹត្ត​ជ្រុល​ជ្រួសត្រឡប់​មក​រស់​នៅ​សហ​គមន៍។​ល។​  មិន​ត្រឹម​តែ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រប៉ុណ្ណោះ​ទេ ព្រះ​តេជ​គុណ​ថា​ច់​សុវណ្ណ​ នៅ​ទាំង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ថែ​រក្សា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​ទៀ​ត​ផង​។​ 

គិត​ដោយ​ឡែក​២​ឆ្នាំ​ (២​០​១​៧​ - ២​០​១​៨​) ព្រះ​តេជ​គុណ​ថា​ច់​សុវណ្ណ​ ចលនា​ទឹក​ប្រាក់​២​,៦​ពាន់​លាន​ដុង​កសាង​ផ្លូវ​គមនា​គមន៍​ប្រ​វែង​៦​០​០​ម ចលនា​កសាង​ផ្ទះ​មេត្តា​ធម៌​៦​ខ្នង​ សរុប​តម្លៃ​ទឹក​ប្រាក់​១​៤​៩​លាន​ដុង​ និង​អំ​ណោយ​រាប់​ពាន់​ចំ​ណែក​ជូន​គ្រួ​សារ​ក្រី​ក្រ គិត​តម្លៃ​ទឹក​ប្រាក់​១​,២​ពាន់​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ ជា​មួយ​នឹង​ភារកិច្ច​ជា​ប្រ​ធាន​ក្លិប "បញ្ចុះ​បញ្ចូល​អប់​រំអ្នក​ប្រ​ព្រឹត្ត​ជ្រុល​ជ្រួសចូល​រស់​នៅ​សហ​គមន៍" ព្រះ​តេជ​គុណ​ថាច់​សុវណ្ណ​, បាន​អប់​រំនិង​ចលនា​ ទឹក​ប្រាក់​បាន​ចំ​នួន​១​០​០​លាន​ដុង​បង្កើត​មូល​និធិ​វិល​មក​រួម​រស់​នៅ​ជា​មួយ​សហគម​ន៍ ដើម្បី​ឧប​ត្ថម្ភ​ដល់​មុខ​សញ្ញា​ដែល​ប្រ​ព្រឹត្ត​ជ្រុល​ជ្រួសត្រឡប់​ចូល​រស់​នៅ​ជា​មួយ​សហ​គមន៍ ជំនួយ​ដើម​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ ក្លាយ​ជា​អ្នក​មាន​ប្រ​យោជន៍​ដល់​សហ​គមន៍​និង​សង្គម​។​ 

ព្រះ​តេជ​ព្រះ​គុណ​ថា​ច់​សុវណ្ណ​ មាន​ថេរដី​កា​៖ "អ្នក​បួស​គឺ​គោ​រព​ប្រតិ​បត្តិ​តាម​ពុទ្ធោ​វាទ​ អា​ត្មា​ភាព​មាន​បំ​ណង​ ជួយ​មនុស្ស​គ្រប់​គ្នា​សម្រាល​ការ​លំ​បាក​ ខ្វះ​ខាត​ក្នុង​ការ​រស់​នៅ​ ម្ល៉ោះ​ហើយ​ពេល​ដឹង​ថា​មាន​អ្នក​ជួប​អា​សន្ន​ អា​ត្មា​ភាព​មិន​អាច​ព្រ​ងើយ​កន្ដើយ​ឡើយ​។​  ពេល​ជួយ​បាន​នរណា​ម្នាក់​ អា​ត្មា​ភាព​ហាក់​ដូច​មាន​អា​រម្ម​ណ៍​ធូរ​ស្រាល​ រីក​រាយ​សប្បាយ​។​ បំ​ណង​ប្រាថ្នា​ធំ​បំ​ផុត​របស់​អា​ត្មា​ គឺ​ចង់​បាន​មនុស្ស​គ្រប់​គ្នា​មាន​ជីវ​ភាព​សុភ​មង្គល​និង​តម្កល់​ចិត្ត​ជា​កុសល​ មាន​ធម៌​សប្បុរស​ កសាង​បុណ្យ​ទាន​ទៅ​អនា​គត​"។​ 

លោក​ស៊ើងផុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ីប បាន​បញ្ជា​ក់​៖ "ព្រះ​តេជ​គុណ​ថា​ច់​សុវណ្ណ​ គឺ​ព្រះ​សង្ឃ​គំ​រូ​មួយ​អង្គ​  ព្រះ​អង្គ​តែ​ងមាន​មេត្តា​ធម៌​ដល់​អ្នក​រាល់​គ្នា​ និង​យក​ធម៌​ព្រះ​ពុទ្ធ​ដឹក​នាំ​អ្នក​រាល់​គ្នា​រស់​នៅ​បាន​ល្អ​  អនុ​វត្ត​ត្រូវ​តាម​ច្បាប់​។​ ទឹក​ព្រះ​ទ័យ​សន្ដោស​មេត្តា​របស់​ព្រះ​តេជ​គុណ​ តែ​ងតែ​បាន​រដ្ឋ​អំ​ណាច​ ប្រ​ជា​ជន​ ពុទ្ធ​បរិស័ទ​គោ​រព​រាប់​អាន​ និង​ទទួល​ស្គាល់​អំ​ពី​ផ្នត់​រស់​នៅ​ "ល្អ​សង្គម​ ល្អ​សាសនា​"៕

ស៊ើងម៉ា​ល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ