នៅខេត្តក្វាងនិញ គណៈកម្មាធិការជនជាតិទើបរៀបចំ "សិក្ខាសាលាបូកសរុបវាយតម្លៃពី គោលនយោបាយជនជាតិ ដំណាក់កាល២០១១-២០២០ និងទិសដៅភារកិច្ចដំណាក់កាល២០២១-២០៣០ ផែនការ ៥ ឆ្នាំ ២០២១-២០២៥" ។ លោកឡេស៊ើងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ជាអធិបតីអង្គសិក្ខាសាលា ។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេស៊ើងហាយ ថ្លែងការណ៍
បើកសិក្ខាសាលា។
ក្នុងសិក្ខាសាលា លោកផាមជីទ្រុង អនុប្រធាននាយកដ្ឋានបូកសរុបការងារគណៈកម្មាធិការជនជាតិ បានរាយការណ៍សង្ខេបពីពង្រាងរបាយការណ៍ "វាយតម្លៃពីដំណើរការអនុវត្តគោលនយោបាយជនជាតិ ដំណាក់កាល២០១១ - ២០២០ និងទិសដៅ ភារកិច្ចដំណាក់កាល២០២១ - ២០៣០ ផែនការ៥ឆ្នាំ២០២១ - ២០២៥"។ ពង្រាងរបាយការណ៍បានវាយតម្លៃពីចំណុចសំខាន់ៗស្ដីពីស្ថានភាពសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ និងវាយតម្លៃពីលទ្ធផលដែលសម្រេចបាន ចំណុចសេសសល់និងភាពខ្វះចន្លោះក្នុងវិស័យការងារជនជាតិ។
សេចក្ដីព្រាងរបាយការណ៍បានបង្រួមនូវគោលធំៗនៃទិសដៅ ភារកិច្ច ដំណាក់កាល២០២១ - ២០៣០ និងផែនការ៥ឆ្នាំ២០២១-២០២៥។ ព្រមជាមួយនោះ ទិសដៅ ភារកិច្ចការងារជនជាតិនិងគោលនយោបាយជនជាតិ ដោយបង្ហាញច្បាស់ពីទស្សនៈមិនងាករេ គឺបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពគោលការណ៍គ្រប់ជនជាតិ ស្មើភាព យោគយល់គ្នា សាមគ្គីភាព ដោះស្រាយយ៉ាងសមស្រប ទំនាក់ទំនងរវាងជនជាតិនិងជនជាតិ ជួយគ្នារីកចម្រើន។ រាល់គោលនយោបាយត្រូវឆ្ពោះទៅទិសដៅរីកចម្រើនប្រកបដោយនិរន្តរភាព ជូនតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ល។
ក្នុងសិក្ខាសាលា អ្នកតំណាងចូលរួមបានផ្ដល់យោបល់ជាច្រើនសម្រាប់សេចក្ដីព្រាងរបាយ ការណ៍របស់គណៈកម្មាធិការជនជាតិ។ យោងលើមូលដ្ឋាននោះ អនុរដ្ឋមន្រ្តី អនុប្រធានគណៈជនជាតិ ឡេស៊ើងហាយ បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះយោបល់ បទអន្តរគមន៍របស់តំណាងចូលរួម ដោយអំណះអំណាង ក្រោយពីសិក្ខាសាលា គណៈកម្មាធិការជនជាតិ នឹងទទួលយកព្រមទាំងបំពេញបន្ថែមនូវខ្លឹមសារមួយចំនួនដែលបានពិភាក្សា ដើម្បីរបាយការណ៍មានភាពសុក្រឹត៕
ប្រភព៖ baodantoc.vn ប្រែសម្រួល៖ ថាច់ធី