មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/12/2019 - 17:25

អស់ពី​ចិត្តជា​មួយ​ភូមិស្រុក

ជាច្រើន​ឆ្នាំ​មកនេះ​ ក្នុងនាម​ជា​អ្នកមាន​ ប្រជាប្រិយ​ភាព​ លោ​កយ័ញ​សាង​ នៅ​ភូមិ​ក្បាលក្រពើ​ខាងកើត​ ឃុំ​ឡុក​និញ​ ស្រុក​ហុង​យ៉ឹង​ ខេត្ត​បា​កលីវ​ តែង​ជួយ​ដល់​មាមីង​ខ្មែរ​និង​ កសាង​ភូមិស្រុក​បាន​សុខសាន្ត​។ ផ្តើម​ពីនោះ​ លោក​បាន​មាមីង​ទុកចិត្ត​និង​គោរព​រាប់អាន​។

លោក​យ័ញ​សាង​ ធ្វើ​របាយ​ការ​ណ៍​គំ​រូ​ ពី​ការ​ងារ​អ្នក​មា​ន​ប្រ​ជា​ប្រិយ​នៅ​មហា​សន្និ​បាត​តំ​ណាង​ជន​ជា​តិ​ភាគ​តិ​ច​ខេត្ត​បាក​លីវ​ លើ​កទី​៣​ ឆ្នាំ​២​០​១​៩​។​

​ភូមិ​ក្បាលក្រពើ​ខាងកើត​មាន​ជនរួមជាតិ​ខ្មែរ​រស់នៅ​ជាង៧៧,៥​% និង​ជា​ភូមិ​លំបាក​បំផុត​នៃ​ឃុំ​ ឡុក​និញ​។ ជាច្រើន​ឆ្នាំ​មកនេះ​ ក្នុងនាម​ជា​អ្នក​មាន​ប្រជាប្រិយ​ លោ​កយ័ញ​សាង​តែង​សកម្ម​ ក្នុង​ការឃោសនា​ផ្សព្វផ្សាយ​ពី​គោលការណ៍​របស់​បក្ស​ គោលនយោបាយ​និង​ច្បាប់​របស់​រដ្ឋ​ដល់​មាមីង​ខ្មែរ​។ ផ្តើម​ពីនោះ​ គាត់​បាន​មាមីង​ទំនុក​ចិត្ត​និង​បាន​សមូហភាព​ក្រុម​ស្វ័យ​គ្រប់គ្រង​វង្ស​ ត្រកូល​ខាង​សន្តិសុខ​សណ្តាប់​ធ្នាប់​ចំនួន៧​ (រួម​មាន​ជាង២៧០គ្រួសារ​) ជ្រើស​ធ្វើជា​ប្រធាន​ក្រុម​ ត្រ​កូ​លយ័ញ​ សើុង​ ថាច់​ ហ្វិញ ដាំង​ ក្វាច់​ និង​ត្រ​កូ​លយឿង​។ ជាពិសេស​គាត់​បាន​បង្កើត​ក្លឹប​អន្តរ​ កម្ម៣ជំនាន់​ ដោយមាន​សមាជិក​ចំនួន៥៦រូប​ អាស្រ័យ​គាត់​ធ្វើជា​ប្រធាន​ក្លឹប​។ ឆ្លងតាម​រយៈ​នោះ​ គាត់​បាន​ចលនា​សមាជិក​ចូលរួម​ទឹកប្រាក់​បាន​ជាង៧០លាន​ដុង​ ដើម្បី​ជំនួយ​ទុន​បង្វិល​ជុំ​ដល់១៤គ្រួសារ​ក្នុង​វង្សត្រកូល​ដែល​ជួប​លំបាក​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​។

លោ​កយ័ញ​សាង​មានប្រសាសន៍​៖ “មាមីង​ទំ​នុក​ចិត្ត​ខ្ញុំ​ ហេតុ​នោះ​ក្រៅពី​ការ​ផ្តល់​ព័ត៌មាន​អំពី​គោលនយោបាយ​ច្បាប់​របស់​បក្ស​និង​រដ្ឋ​ដល់​មា​មីង​ជនរួមជាតិ​ ខ្ញុំ​ថែមទាំង​រក​មធ្យោបាយ​ដើម្បី​ជួយ​មាមីង​ក្រីក្រ​បុល​ដើមទុន​និង​ប្រើប្រាស់​ដើមទុន​ចំ​គោលដៅ​ និង​មានប្រសិទ្ធភាព​។ អាស្រ័យ​មាមីង​មានការ​យល់ដឹង​ និង​សកម្ម​បង្វែរ​រចនា​សម្ព័ន្ធ​ឈើ​ដំណាំ​និង​សត្វ​ចិញ្ចឹម​ ព្រមទាំង​អនុវត្ត​វិទ្យាសាស្រ្ត​បច្ចេកទេស​ជឿនលឿន​ទៅ​ក្នុង​ការផលិត​ ម្ល៉ោះហើយ​ទិន្នផល​ គុណភាព​និង​ប្រាក់​ចំណូល​បាន​កើនឡើង​ ហេតុ​នោះ​ជីវភាព​បាន​ល្អ​ប្រសើរ​ឡើង​។ ចាប់តាំងពី​ពេលនោះ​មក​មាមីង​បាន​អប់រំ​និង​ចិញ្ចឹម​កូន​រៀនសូត្រ​បាន​ចេះដឹង​ ឃ្លាតឆ្ងាយ​ពី​បាបគ្រោះ​សង្គម​ ហើយ​ធ្វើអ្វី​ក៏​គោ​រព​តាមច្បាប់​ទាំងអស់​។ ​លោ​កយ័ញ​សាង​ធ្វើ​របាយការណ៍​គំរូ​ ពី​ការងារ​អ្នកមាន​ប្រជាប្រិយ​នៅ​មហាសន្និបាត​តំណាង​ជនជាតិភាគតិច​ត្ត​បា​កលីវ​ លើក​ទី៣​ ឆ្នាំ២០១៩​។

លីធាន​-សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​សាង