ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/12/2019 - 17:25

សុក​ត្រាំង​ រៀប​ចំ​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​

ខេត្ត​សុក​ត្រាំង​ ទើប​រៀបចំ​ជោគជ័យ​មហាសន្និបាត​តំណាង​ បណ្តាជន​ជាតិ​ភាគតិច​ថ្នាក់​ខេត្ត​ លើក​ទី៣​ ឆ្នាំ២០១៩​។

សម​មិត្ត​ឌោវ៉ាន់​ជៀង សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ដល់​សមូហ​ភាព​និង​បុគ្គ​លឆ្នើម​។

អាណត្តិ​កាល​កន្លង​ មានកម្ម​វិធី​ គោលនយោបាយ​ គម្រោង​ជា​ ច្រើន​បាន​វិនិយោគ​នៅ​តំបន់​ជនរួមជាតិ​ តែង​បាន​រដ្ឋអំណាច​ខេត្ត​គ្រប់​លំដាប់ថ្នាក់​ យកចិត្ត​ទុកដាក់​ផ្សព្វផ្សាយ​អនុវត្ត​បាន​ទាន់ពេល​ និង​មានប្រសិទ្ធភាព​។ កម្មវិធី១៣៥​ បាន​វិនិយោគ​ជាង៤៤៦ពាន់​ លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ការ​ជួសជុល​សំណង់​ ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម​ ធ្វើ​ពិពិធ​កម្ម​របររកស៊ី​ចិញ្ចឹមជីវិត​ និង​ពង្រីក​ទម្រង់​កាត់បន្ថយ​ភាព​ក្រីក្រ​ បណ្តុះបណ្តាល​លើកកម្ពស់​សមត្ថភាព​ជូន​កម្មាភិបាល​ថ្នាក់​មូលដ្ឋាន​ និង​សហគមន៍​។ គោលនយោបាយ​ឧបត្ថម្ភ​លំនៅឋាន​ ដី​ធារ​ផ្ទះ​ ដី​ផលិតកម្ម​ និង​ទឹក​ស្អាត​ប្រើប្រាស់​។ល។ ក៏បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ គិតជា​ទឹកប្រាក់​សរុប​ជាង១.៦៧៥ពាន់​លាន​ដុង​។ ឆ្លង​ តាមរយៈ​នោះ​ ឧបត្ថម្ភ​ខួង​អណ្តូង​ស្នប់​ចំនួ​ន២១៩​ បង្កើន​កម្រិត​ និង​ ពង្រីក​សំណង់​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រមូល​ផ្តុំ​ចំនួន​២៥​ ឧបត្ថម្ភ​សង់​លំនៅឋាន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​៤.០៥៤​គ្រួសារ​ និង​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ បុល​ទុន​លោះ​ដី​ផលិតកម្ម​មកវិញ​ បុល​ដើមទុន​បង្កើត​ការងារ​ធ្វើ​ អភិវឌ្ឍ​ផលិតកម្ម​ ឧបត្ថម្ភ​ពលករ​រៀន​របរ​ដល់​គ្រួសារ​ជនរួមជាតិ​ភាគតិច​ចំនួន​៧.៨៤៦​គ្រួសារ​ តាម​សេចក្តី​កំណត់​។

ថ្លែង​សុន្ទរកថា​នៅក្នុង​មហាសន្និបាត​ រដ្ឋមន្ត្រី​ ប្រធាន​គណៈ​កម្មា​ ធិការ​ជនជាតិ​ ឌោ​វ៉ាន់​ជៀង​ បានឱ្យ​តម្លៃ​ខ្ពស់​អំពី​លទ្ធផល​អនុវត្ត​ នូវ​គោលនយោបាយ​ជនជាតិ​របស់​ខេត្ត​ក្នុង​អាណត្តិ​កាល​កន្លង​ បំផុត​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​ អគ្គិសនី​ សាលារៀន​ ដំ​ ណា​ក់​សុខាភិបាល​ និង​សំណង់​ផ្គត់ផ្គង់​ទឹក​ស្អាត​។ល។ បាន​កសាង​ ព្រម​ៗគ្នា​ រួមចំណែក​លើកកម្ពស់​ជីវភាព​របស់​ជនរួមជាតិ​ភាគតិច​លើ​ភូមិ​សាស្រ្ត​។ ប្រធាន​គណៈកម្មាធិការ​ជនជាតិ​ បាន​គូសបញ្ជាក់​ ខេត្ត​សុក​ត្រាំង​គប្បី​បន្ត​ការ​ផ្សព្វផ្សាយ​ឱ្យ​មានប្រសិទ្ធភាព​នូវ​គោល​ នយោបាយ​ជនជាតិ​ កម្មវិធី​ទិសដៅ​ជាតិ​កាត់បន្ថយ​ភាព​ក្រីក្រ​ប្រកប​ ដោយ​ចីរភាព​ មាន​ដំណោះ​ស្រាយ​ព្រម​ៗគ្នា​ ដើម្បី​អភិរក្ស​ ពង្រីក​ អត្តសញ្ញាណ​វប្បធម៌​របស់​ជនរួមជាតិ​ភាគតិច​ដ៏​សម្បូរ​បែប​ ឯកភាព​ ក្នុង​ខឿនវប្បធម៌​វៀតណាម​ យកចិត្ត​ទុកដាក់​អភិវឌ្ឍ​ ធ្វើ​គម្រោង​ បំពាក់បំប៉ន​ បណ្តុះបណ្តាល​ប្រភព​ធនធានមនុស្ស​គុណភាព​ខ្ពស់​ និង​អនុវត្ត​ល្អ​នូវ​គោលនយោបាយ​ជ្រើសរើស​ ប្រើប្រាស់​ ផ្គត់ផ្គង់​ កម្មា​ភិបាល​​ជា​​ជនរួមជាតិ​ភាគតិច​។

ស្រប​ក្នុង​ឱកាស​នេះ​ មាន​សមូហភាព​ចំនួន​៤​ និង​បុគ្គល​ចំនួន​ ១២​ បាន​ទទួល​ប័ណ្ណសរសើរ​របស់​រដ្ឋមន្ត្រី​ ប្រធាន​គណៈកម្មាធិការ​ ជនជាតិ​ និង​សមូហភាព​ចំនួន​១៦​ បុគ្គល​ចំនួន​៤៥​ បាន​ទទួល​ប័ណ្ណ​ សរសើរ​របស់​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​សុក​ត្រាំង​ អាស្រ័យ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ​ជនជាតិ​ សាសនា​។ មហាសន្និបាត​បាន​ឯកភាព​ជ្រើស​អ្នកតំណាង៣៩រូប​ ទៅ​ចូលរួម​មហាសន្និបាត​តំណាង​បណ្តាជន​ជាតិ​ភាគតិច​វៀតណាម​ទូទាំង​ប្រទេស​ លើក​ទី២​ ឆ្នាំ​២០២០​៕

លី​ធាន​-វិមាន
 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឌោវ៉ាន់​ជៀង