ស្រុកត្រឹងដេ ខេត្តសុកត្រាំង មានប្រជាជនខ្មែរជាង៤៩%។ អាស្រ័យអនុវត្តល្អនូវគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ ម្ល៉ោះហើយ ជីវភាពរបស់ជនរួមជាតិខ្មែរបានលើកកម្ពស់ មុខមាត់ជនបទតំបន់ជនរួមជាតិខ្មែរកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
សាលាបឋមសិក្សាដាយអឹង២ ត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ។
ជាច្រើនឆ្នាំកន្លង ស្រុកត្រឹងដេបានរដ្ឋវិនិយោគនូវគោលនយោបាយជាច្រើន មានដូច៖ ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ឧបត្ថម្ភផ្ទះ ដីសង់ផ្ទះ ដីផលិតកម្ម ទុនបុលអភិវឌ្ឍផលិតកម្ម និងដោះស្រាយការងារធ្វើជូនជនរួមជាតិភាគតិចក្រីក្រ ជីវភាពនៅលំបាក។ល។ សរុបថវិការាប់សិបពាន់លានដុង។ ផ្ដើមពីនោះ មាមីងខ្មែរមានលក្ខណសម្បត្តិ អភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូល ម្ល៉ោះហើយជីវភាពក៏បានធូរធារឡើង។ ហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំ សុខាភិបាល គមនាគមន៍។ល។ ជាជំហានមានភាពសុក្រឹត បម្រើការបានល្អដល់ការងារថែទាំសុខភាព រៀនសូត្រ ការធ្វើដំណើរទៅមក ការបង្កបង្កើនផល លើកកម្ពស់គុណភាព តម្លៃកសិផលជូនប្រជាជន។
ព្រះតេជព្រះគុណ សើុងមិញហៀង ព្រះចៅអធិការវត្តដើមពោធិ៍ ឃុំដាយអឹង២ មានថេរដីកា៖ “អាស្រ័យបក្ស រដ្ឋយកចិត្តទុកដាក់វិនិយោគនូវគោលនយោបាយជាច្រើន ម្ល៉ោះហើយជនបទ តំបន់ជនរួមជាតិខ្មែរមានការរីកចម្រើនរហ័ស។ ពិសេស គ្រួសារពុទ្ធបរិស័ទមានជីវភាពក្រីក្រ តែងបានទទួលឧបត្ថម្ភផ្ទះ ដីសង់ផ្ទះ ទុនបុលធ្វើការងាររកស៊ី មានពូជដំណាំ ពូជសត្វចិញ្ចឹម ។ល។ មានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចម្ល៉ោះហើយជីវភាពបានធូរធារច្រើន។ ផ្ដើមពីនោះ ស្មារតីអនុវត្តល្អនូវគោលនយោបាយ ច្បាប់របស់រដ្ឋ; រស់នៅសាមគ្គី រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ និងកសាងភូមិស្រុកសម្បូរសប្បាយ”។
ដងផ្លូវជនបទឃុំដាយអឹង២ ត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ។
លោកយីបថាញ់វិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយអឹង ២ ឱ្យដឹង៖ “ឃុំដាយអឹង២ ជាឃុំលំបាកពិសេស មានជនជាតិខ្មែររស់នៅជាង ៥៣,៤% គ្រួសារក្រីក្រសរុបអត្រាជាង ២១,៩% ។ល។ ម្ល៉ោះហើយបានទទួលរបបគោលនយោបាយជនជាតិពីរដ្ឋ។ ក្រោយរយៈពេលច្រើនឆ្នាំ អនុវត្តគោលនយោបាយជនជាតិ និងកម្មវិធីទិសដៅជាតិស្ដីពីកសាងជនបទថ្មី ឃុំដាយអឹង២ក៏បានខេត្តទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។ សព្វថ្ងៃ មធ្យមភាគប្រាក់ចំណូលលើមនុស្សម្នាក់សម្រេចជាង ៤៥,៥លានដុង/នាក់/ឆ្នាំ; អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ៣,៧%”។
លោកត្រឹងក្វឹកអាង ប្រធានការិយាល័យជនជាតិស្រុកត្រឹងដេ បានអះអាង៖ “មកទល់សព្វថ្ងៃ គ្រប់ភូមិភាគទាំងអស់តែងបានផ្សព្វផ្សាយនូវគោលនយោបាយជនជាតិ ម្ល៉ោះហើយ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មានលក្ខណសម្បត្តិផលិតកម្ម អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស សម្រេចទិន្នផលខ្ពស់ បង្កើនប្រាក់ចំណូល។ និយាយរួម ជីវភាពសម្ភារៈ ស្មារតីរបស់មាមីងខ្មែរលើភូមិសាស្រ្តស្រុកបានលើកកម្ពស់; កម្រិតប្រជាបញ្ញាក្នុងតំបន់ជនរួមជាតិខ្មែរកាន់តែបានលើកស្ទួយ; ហេដ្ឋារចនាសម្ព័ន្ធជនបទតំបន់ជនរួមជាតិខ្មែរមានភាពសុក្រឹត សមរម្យ; វប្បធម៌ប្រពៃណីបានអភិរក្សនិងពង្រីក។ល។ ជាពិសេសមាមីងខ្មែរតែងពង្រីកល្អចំណងសាមគ្គី ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច និងជឿជាក់លើការដឹកនាំរបស់ បក្ស”៕
លីធាន - ថាច់ធី