02/12/2019 - 16:56

បង្កើត​របរចម្លាក់​ក្នុង​វត្ត​

បច្ចុ​ប្បន្ន​ មាន​វត្ត​ខ្មែរ​មួយ​ចំ​នួន​នៅ​ខេត្ត​សុក​ត្រាំង​មិន​ត្រឹម​តែ​បើ​ក​បង្រៀន​អក្សរ​ ធម៌​វិ​ន័យ​ដល់​ព្រះ​សង្ឃ​ប៉ុណ្ណោះ​ទេ ថែ​ម​ទាំង​បង្រៀន​របរចម្លាក់​ដល់​ព្រះ​សង្ឃ​ដែល​មាន​ចំ​ណង​់ចំ​ណូល​ចិត្ត​នឹង​មុខ​វិ​ជ្ជា​នេះទៀ​ត​ផង​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ញុាំងឱ្យ​ព្រះ​សង្ឃ​មាន​ចំ​ណេះ​ដឹង​ខាង​របរចម្លាក់​ និង​ច្នៃ​បាន​ផលិត​ផល​ល្អ​ប្រ​ណិត ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ និង​ជា​វទុក​ជា​វត្ថុ​អនុ​ស្សាវរីយ៍​។​

ព្រះ​តេជព្រះ​គុណ​លីថា​វ កំ​ពុង​ឆ្លាក់​បង្ហើយ​ផលិត​ផល​។​

ផ​លិត​ផល​ចម្លាក់​របស់​វត្ត​សិ​រី​តេ​ជោ​ម​ហា​ទប់ ដាក់​តាំង​ដើម្បី​ភ្ញៀវ​ទេស​ចរទស្ស​នា​កម្សាន្ត​និង​ជាវ​ទុក​​ជា​វត្ថុ​អនុស្សាវ​រីយ៍។

វត្ត​សិរី​តេជោ​មហា​ទប់ ក្រុង​សុក​ត្រាំង​ មិន​ត្រឹម​តែ​ជា​កន្លែង​ទេស​ចរ​ណ៍​បែប​ជំនឿ​សាសនា​ដ៏​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កន្លែង​បង្រៀន​របរចម្លាក់​គល់ឈើ​ដល់​ព្រះ​សង្ឃ​ទៀ​ត​ផង​។​ ផលិត​ផល​ដែល​ច្នៃ​រួច​បាន​ដាក់​តាំង​ក្នុង​វត្ត​ ដើម្បី​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​និង​ជា​វទុក​ជា​វត្ថុ​អនុ​ស្សាវរីយ៍​។​ ព្រះ​តេជព្រះ​គុណ​លីថា​វ ផ្សា​រភ្ជាប់​នឹង​របរឆ្លាក់​ គល់ឈើ​អស់​រយៈ​កាល​៥​ឆ្នាំ​ មាន​ថេរដី​កា​៖ “ពិត​ជា​អស្ចារ្យ​ គល់ឈើ​ស្ងួត​សម​តែ​នឹង​ចោល​ ប៉ុន្តែ​បន្ទាប់​ពីដាបឆ្លាក់​ពីរបីថ្ងៃ​ច្នៃ​បាន​ជា​ផលិត​ផលល្អ​ប្រ​ណិតដូច​៖ សត្វ​ឥន្រ្ទី​ ខ្លា នាគ សិង្ហ​ អណ្តើ​ក ក្ងោក​។​ល។​ អា​ត្មា​ភាព​យល់​ឃើញ​ថា​ ការ​បង្រៀន​របរចម្លាក់​ក្នុង​វត្ត​គឺ​មាន​ប្រ​យោជន៍​ណាស់​ ព្រោះ​បាន​ប្រើ​ប្រាស់​គល់ឈើ​ស្ងួត​ ច្នៃ​ជា​វណ្ណ​កម្ម​ល្អ​ប្រ​ណិតផង​ ជួយ​ដល់​ព្រះ​សង្ឃ​ចេះ​សិល្បៈ​ចម្លាក់​ផង​ ព្រម​ទាំង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ ជា​វទុក​ជា​វត្ថុ​អនុ​ស្សាវរីយ៍​។​ ហេតុ​ដូច្នេះ​ ទើប​អា​ត្មា​ភាព​មក​បង្ហាត់​បង្រៀន​របរចម្លាក់​ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​”។​ តាម​ថេរដី​កា​របស់​ព្រះ​តេជព្រះ​គុណ​លីថា​វ ចង់​ចេះ​របរឆ្លាក់​ លុះ​ត្រាតែ​សិក្ខា​កាម​មាន​ចំ​ណូល​ចិត្ត​។​ ពីព្រោះ​របរនេះ​ធ្វើ​ដោយ​ដៃ​ ម៉្លោះ​ ហើយ​ត្រូវ​មាន​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​ ភ្នែក​រហ័ស​រហួន ស៊ូ​ទ្រាំ​ដាបឆ្លាក់​ឆ្វៀលក្និក​ក្នក់​ ទើប​ច្នៃ​បាន​ជា​វណ្ណ​កម្ម​ដូច​បំ​ណង​។​ ទៅ​តាម​គល់ឈើ​និង​តម្រូវ​ការ​របស់​អតិថិ​ជន​ ទើប​ច្នៃ​ជា​វណ្ណ​កម្ម​ផ្សេង​ៗ​ មាន​ដូច​៖ សត្វ​តំ​ណាង​ឆ្នាំ​ទាំង​១​២​ ពុទ្ធរូប​ឬ​ក៏​នាគ សិង្ហ​ អណ្តើ​ក ក្ងោក​ ។​ល។​ មក​ទល់​នឹង​បច្ចុ​ប្បន្ន​ វត្ត​បាន​បង្រៀន​របរនេះ​ដល់​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ ចេះ​ស្ទាត់​អា​ចនឹង​ច្នៃ​ជា​ផលិត​ផល​តាម​ចំ​ណូល​ចិត្ត​។​

មិន​ត្រឹម​តែ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា​ច្រើន​កុះ​ករ​ប៉ុណ្ណោះ​ទេ វត្ត​សិរី​សុខុមសង្គម​ានជ័យ​(ស្រឡូ​ង) ឃុំ​ដាយតឹម ស្រុក​មីស្វៀង​ ក៏​ជា​ទី​អា​រាម​បង្រៀន​របរឆ្លាក់​ដល់​ព្រះ​សង្ឃ​ដែរ​។​ សិប្ប​ករត្រេវមិញ​តៀង​ ប្រ​បករបរចម្លាក់​តាម​វត្ត​ ឱ្យ​ដឹង​៖ “ខ្ញុំ​រៀន​របរឆ្លាក់​ពីសិប្ប​ករម្នាក់​នៅ​វត្ត​ស្រឡូ​ង។​ ក្នុង​រយៈ​កាល​១​០​ឆ្នាំ​កន្លង​ ខ្ញុំ​ក៏​បាន​ពង្រីក​របរចម្លាក់​នៅ​តាម​វត្ត​។​ ខ្ញុំ​បង្រៀន​របរឆ្លាក់​នេះ​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​មាមីង​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​។​ ផលិត​ផល​ដែល​ច្នៃ​បាន​ប្រ​គេន​វត្ត​ និង​លក់​ឱ្យ​អតិថិ​ជន​ពេល​មាន​តម្រូវ​ការ​។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ មាន​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​មក​សិក្សា​នៅ​វត្ត​នេះ​ មាន​ទាំង​សញ្ញា​ប័ត្រ​បាលី​រង​ និង​ចេះ​របរចម្លាក់​ទៀ​ត​ផង​”។​

ប្រ​កប​របរ​ចម្លាក់​នៅ​តាម​វត្ត​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​របរប្រ​វេណី​របស់​ជន​ជា​តិ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជួយ​បណ្តុះ​បណ្តា​លដល់​ព្រះ​សង្ឃ​ និង​កូន​ចៅ​ជន​រួម​ជា​តិ​ខ្មែរ​ចេះ​របរចម្លាក់​ទៀ​ត​ផង​។​ ផ្តើ​មពីគល់ឈើ​ស្ងួត​ ពេល​ព្រះ​សង្ឃ​និង​សិប្ប​ករទាំង​ឡាយ​បញ្ចេញ​ថ្វី​ដៃ​ច្នៃ​បាន​ជា​ផលិត​ផល​ល្អ​ប្រ​ណិតផ្សា​រភ្ជាប់​នឹង​វត្ត​អា​រាម​ ទំ​នៀម​ទម្លាប់​ខ្មែរ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ និង​ជា​វទុក​ជា​វត្ថុ​អនុ​ស្សាវរីយ៍​៕

លីធាន​-មុនី

ចែករំលែកអត្ថបទ