លោកស្រីង្វៀនធីវៀងថាញ នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង ឱ្យដឹង៖ រយៈពេលកន្លង ខេត្តបានប្រមូលផ្តុំប្រភពធនធានជាច្រើន ដើម្បីអភិវឌ្ឍអប់រំនៅតំបន់ជនរួមជាតិ។ អាស្រ័យហេតុនោះ គុណភាពសិស្សជនជាតិភាគតិចនិយាយដោយឡែកនិងគុណភាពអប់រំនៅតំបន់ជនរួមជាតិកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
សិស្សអនុវិទ្យាល័យជនជាតិអន្តេវាសិកខេត្តវិញឡុង បានរៀនសាលាសម្រេចបទដ្ឋានជាតិ។
រយៈពេលកន្លង ខេត្តវិញឡុងបានវិនិយោគសាងសង់ថ្មី និងបង្កើនកម្រិតសាលារៀនបានចំនួន៤០ នៅតំបន់ជនរួមជាតិភាគតិចរស់នៅកុះករ។ គិតដោយឡែកតែឃុំចំនួន៣ដែលមានសិស្សជនរួមជាតិខ្មែរច្រើនកុះករ គឺឃុំឡងមី (ស្រុកតាមប៊ិញ) ឃុំតឹងមីនិងត្រាកូង (ស្រុកត្រាអូង) គឺសុទ្ធតែមានសាលារៀនសម្រេចបទដ្ឋានជាតិ។ ក្រៅពីសាលាបឋមសិក្សានៅតំបន់ជនជាតិ មានបង្រៀនអក្សរខ្មែរក្នុងថ្នាក់ជាផ្លូវការសាលា អនុវិទ្យាល័យតឹងមី ក៏បានរៀបចំបង្រៀនអក្សរខ្មែរដល់សិស្សនៅក្នុងនិងក្រៅសាលាដែរ។ ដោយឡែកសាលាជនជាតិអន្តេវាសិកខេត្តវិញ ឡុង បានសម្រេចបទដ្ឋានជាតិកាលពីដើមឆ្នាំ២០១៩។ លោកថាច់សុង នាយករងសាលាជនជាតិអន្តេវាសិកខេត្តវិញឡុង ឱ្យដឹង៖ “ដោយសារការវិនិយោគព្រមៗគ្នារបស់ខេត្ត ម្ល៉ោះហើយមូលដ្ឋានសម្ភារៈរបស់សាលាមានគ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងតម្រូវការស្នាក់នៅ ហូបចុក រៀនសូត្ររបស់សិស្ស។ ផ្តើមពីនោះ គុណភាពអប់រំរបស់សាលាតែងបានលើកកម្ពស់ដោយឥតឈប់ឈរ សិស្សមិនត្រឹមតែបញ្ចប់កម្មសិក្សាវិទ្យាល័យសម្រេច១០០% ជាច្រើនឆ្នាំបន្តបន្ទាប់ប៉ុណ្ណោះទេ សាលានៅទាំងមានសិស្សប្រឡងជាប់ចូលរៀនមហាវិទ្យាល័យ ដោយមានពិន្ទុខ្ពស់ៗក៏ច្រើនជាងមុនដែរ”។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឱ្យដឹង៖ “មិនត្រឹមតែមូលដ្ឋានសម្ភារៈបានធានាប៉ុណ្ណោះទេ កងជួរកម្មាភិបាល គ្រូបង្រៀនជាជនរួមជាតិភាគតិចក៏បានពង្រីកទាំងបរិមាណ និងបានលើកកម្ពស់ទាំងគុណភាពផងដែរ ដើម្បីបង្ហាត់បង្រៀនដល់សិស្សបានល្អប្រសើរ។ គិតមកដល់ដំណាក់កាលបច្ចុប្បន្ន ទូទាំងខេត្តមានកម្មាភិបាល គ្រូបង្រៀនជាជនរួមជាតិខ្មែរសម្រេចបទដ្ឋានចំនួន២២០រូប។ ក្នុងនោះ មានគ្រូបង្រៀនអក្សរខ្មែរចំនួន១៨រូប នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងសាលាជនជាតិអន្តេវាសិក”។
តាមប្រសាសន៍បងឡេទ្រីយ៉ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡងមី ស្រុកតាមប៊ិញ សាលាមតេ្តយ្យ និងបឋមសិក្សាសុទ្ធតែសម្រេចបទដ្ឋានជាតិ និងមានកងជួរគ្រូបង្រៀនខ្មែរទទួលបន្ទុកមុខជំនាញសំខាន់ៗជាច្រើន។ ដោយឡែកសាលាបឋមសិក្សាថាច់ធា បានបែងចែកគ្រូបង្រៀនអក្សរខ្មែរគ្រប់ចំនួន ដើម្បីរៀបចំបង្រៀនឧភយភាសាវៀត-ខ្មែរដល់សិស្សជនជាតិចាប់ពីថ្នាក់ទី២។ លោកគ្រូថាច់ប៊ិញថាញ គ្រូបង្រៀនសាលាបឋមសិក្សាថាច់ធា ឱ្យដឹង៖ “ខ្ញុំនិងមិត្តរួមអាជីព៣នាក់ទៀត ទទួលបន្ទុកបង្រៀនអក្សរខ្មែរដល់សិស្សបង្រៀន៤ម៉ោង ក្នុងមួយសប្តាហ៍។ សិស្សតែងឧស្សាហ៍ព្យាយាមរៀនសូត្រអក្សរសាស្រ្តនិងភាសាជាតិ។ យើងខ្ញុំក្នុងនាមជាគ្រូបង្រៀនក៏បានបណ្តុះបណ្តាលពីសាលាគរុកោសល្យ ព្រមទាំងសិក្សាស្រាវជ្រាវឥតឈប់ឈរ ដើម្បីលើកកម្ពស់កម្រិតវិជ្ជាផ្ទាល់ខ្លួនផង សំដៅបង្រៀនប្អូនៗឱ្យបានល្អប្រ សើរ”៕
ហាថាញ់-វិមាន