ពូយ័ញធី នៅភូមិថាញ់ត្រុង ឃុំហ្វាលឺវ ក្រុងវីថាញ់ ខេត្តហូវយ៉ាង ជា ”ស្ពានតភ្ជាប់” របស់រដ្ឋជាមួយនឹងជនរួមជាតិភាគតិច។
ពូយ័ញធី។
ជាអ្នកមានប្រិយភាពភូមិថាញ់ត្រុង ម្ល៉ោះហើយពូយ័ញធី តែងអស់ពីចិត្តជាមួយនឹងមាមីងក្នុងភូមិ។ ពូយ័ញធី ឱ្យដឹង៖ “មាមីងមានទំនុកចិត្ត ទើបបោះឆ្នោតជ្រើសខ្ញុំជាអ្នកមានប្រិយភាព ហេតុនោះខ្ញុំត្រូវតែអស់ពីចិត្តដើម្បីមាមីង”។ និយាយគឺត្រូវតែធ្វើ ហាក់ដូចជារាល់កិច្ចការដែលទាក់ទងដល់មាមីងជនរួមជាតិភាគតិចក្នុងភូមិ គឺសុទ្ធសឹងតែមានវត្តមានរបស់ពូ ពេលខ្លះធ្វើការសម្រុះសម្រួល ជួនពេលខ្លះដើរចលនាធ្វើស្ពាន ធ្វើផ្លូវជាដើម។ ពូផាមបាច់ឌាំង លេខាសាខាបក្ស ប្រធានភូមិថាញ់ត្រុង បញ្ជាក់ឱ្យដឹង៖ “ទោះបីវ័យចាស់ក៏ដោយ ប៉ុន្តែពូយ័ញធី តែងអស់ពីចិត្តជាមួយនឹងការងារនៅភូមិភាគ។ ដោយសារនៅលើភូមិសាស្រ្តមានជនរួមជាតិភាគតិចមួយចំនួននិយាយភាសាវៀតមិនសូវស្ទាត់ ម្ល៉ោះហើយបងធីទទួលបន្ទុកជា “អ្នកបកប្រែ” ដើម្បីផ្សព្វផ្សាយនូវគោលការណ៍របស់រដ្ឋដល់ប្រជាជន។ នៅទីនេះ យើងខ្ញុំតែងនិយាយលេងថា បងយ័ញធីគឺជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចជាមួយនឹងជនរួមជាតិភាគតិចលើភូមិសាស្រ្ត”។
ថ្ងៃដែលការិយាល័យជនជាតិសហការជាមួយនឹងការិយាល័យយុតិ្តធម៌ក្រុងវីថាញ់ ចាត់តាំងឃោសនាផ្សព្វផ្សាយច្បាប់នៅវត្តអូរជុំវង្សា ពូយ័ញធី គឺជាអ្នកបកស្រាយនូវអត្ថន័យដែលកម្មាភិបាលផ្សព្វផ្សាយ។ បងផាមវ៉ាន់ម៉ូន ប្រធានការិយាល័យយុត្តិធម៌ក្រុងវីថាញ់ ឱ្យដឹង៖ “ក្រៅពីខ្លឹមសារនៃការផ្សព្វផ្សាយ ជនរួមជាតិភាគតិច ពួកគាត់ភាគច្រើនតែងលើកជាសំនួរទាក់ទងដល់ជីវភាពផ្ទាល់ខ្លួន ប៉ុន្តែការរៀបរាប់របស់ពួកគាត់មិនបានក្បោះក្បាយច្បាស់លាស់ ពីព្រោះមិនសូវចេះនិយាយភាសាវៀត។ កាលនោះ ពូយ័ញធីជា ”អ្នកបកប្រែភាសា” ដើម្បីកម្មាភិបាលផ្សព្វផ្សាយយល់ ហើយផ្ទុយមកវិញ វែកញែកដើម្បីប្រជាជនយល់ច្បាស់នូវខ្លឹមសាររបស់កម្មាភិបាល ផ្សព្វផ្សាយផងដែរ។ ការអស់ពីចិត្តរបស់ពូយ័ញធី បានជួយដល់ការផ្សព្វផ្សាយ ក៏ដូចជាការវែកញែក សម្រេចបានប្រសិទ្ធភាពជាក់ស្តែង”។ ចំពោះពូយ័ញធី ជោគជ័យធំបំផុត គឺបានប្រជាជនជឿទុកចិត្ត និងស្រឡាញ់រាប់អាន។ អ្នកមីងធីដេវ នៅភូមិថាញ់ត្រុង ឱ្យដឹង៖ “បងយ័ញធី តែងជួយមាមីងក្នុងភូមិ ម្ល៉ោះហើយអ្នកណាក៏គោរពរាប់អានគាត់ទាំងអស់”។
តាមប្រសាសន៍បងង្វៀនង៉ុកឡើយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ៖ អ្នកមានប្រិយភាពលើភូមិសាស្រ្ត បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកសាងជនបទថ្មីនៅភូមិភាគ។ ចំណែកពូយ័ញធី គឺជាអ្នកមានប្រិយភាពគំរូម្នាក់ក្នុងចំណោមអ្នកមានប្រិយភាព។ ការអស់ពីចិត្តរបស់គាត់ បានបង្ហាញតាមរយៈទង្វើរបស់គាត់ ហើយបានជនរួមជាតិភាគតិចនៅភូមិថាញ់ត្រុងជឿទុកចិត្ត បោះឆ្នោតជាអ្នកមានប្រិយភាពរបស់ភូមិភាគច្រើនឆ្នាំបន្តបន្ទាប់៕
ហាថាញ់-វិមាន