មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/12/2019 - 16:56

ឃុំ​ជន​បទ​ថ្មី​ផុងថា​ញ់ ផ្ដុំ​កម្លាំង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​

លោក​ហ្វិញ​វ៉ាន់​ភឿងសមាជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ផុង   ថា​ញ់ ស្រុក​កូវកែ ខេត្ត​ត្រាវិ​ញ ឱ្យ​ដឹង​៖ ជា​ឃុំ​មាន​ជន​រួម​ជា​តិ​ខ្មែរ​សរុប​អត្រា​៣​៥​%នៃ​ចំ​នួន​ប្រ​ជា​ជន​ ជីវភាព​ប្រ​ជា​ជន​នៅ​ជួប​លំ​បាក​ច្រើន​។​ ប៉ុន្តែ​ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ផ្ដុំ​កម្លាំង​ចង្អុល​ការ​របស់​បក្ខភាគ​ឃុំ​ បាន​ដាក់​បញ្ចូល​ការ​ងារ​កសាង​ជន​បទ​ថ្មី​ទៅ​ក្នុង​ភាគ​កម្រិត​នៃ​ការ​ខិត​ខំ​របស់​សាខា​បក្ស​ បក្ខភាគ​មូល​ដ្ឋាន​ និង​គណៈ​ ផ្នែក​និង​ការ​ចូល​រួម​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹងរបស់​ប្រ​ជា​ជន​។​ល។​

  ស្ពាន​នៅ​ភូមិ​១​ (តភ្ជាប់​ឃុំ​ផុងថា​ញ់ជា​មួយ​នឹង​ភូមិ​៤​ ឃុំ​ផុងភូ ស្រុក​កូវកែ) គ្រោង​កសាង​សម្រេច​ក្នុង​ត្រី​មាស​ទី​៣​ ឆ្នាំ​២​០​១​៩​។​

ឆ្លងតាម​រយៈ​កិច្ច​ការ​សហកា​រយ៉ាង​ស្អិត​ល្មួត​ រវាង​ការ​កសាង​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី​ ផ្សា​រភ្ជាប់​ជា​មួយ​នឹង​ការ​អនុ​វត្ត​ភារកិច្ច​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ ឃុំ​ផុងថា​ញ់បាន​ផ្ដុំ​កម្លាំង​បង្វែរ​រចនា​សម្ព័ន្ធ​កសិកម្ម​និង​សេដ្ឋ​កិច្ច​ជន​បទ​ សំ​ដៅ​ទាញ​យក​ផលពីសក្ដានុពលដី​ផលិត​ កម្លាំង​ពលកម្ម​និង​ឧត្តម​ភាព​នៅ​តាម​តំ​បន់​ តាម​ភូមិ​បាន​ល្អ​។​ តួនាទី​របស់​អង្គ​ការ​មហា​ជន​រាល់​ផ្នែក​ត្រូវ​បាន​គណៈ​ចង្អុល​ការ​កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​កសាង​ជន​បទ​ថ្មី​ឃុំ​ចង្អុល​ការ​អនុ​វត្ត​ គួបផ្សំ​នឹង​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ មាន​ដូច​៖ ទម្រង់​ហ៊ុន​ទុន​បង្វិល​ជុំ​ ទម្រង់​ប្រិត​សំ​ចៃ​ឥណទាន​ ទម្រង់​ចិញ្ចឹម​សត្វ​ជា​ដើម​។​

ការ​ងារ​កៀរ​គររាល់​ប្រ​ភព​កម្លាំង​ចូល​រួម​កសាង​ជន​បទ​ថ្មី​ ជា​និច្ច​កាល​បាន​ភូមិ​ភាគ​ផ្ដុំ​កម្លាំង​ចលនា​ ផ្សព្វ​ផ្សា​យ​ដល់​ប្រ​ជា​ជន​ ក៏​ដូច​ជា​ការចូល​រួម​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​ ធ្វើ​ការ​នៅ​ក្រៅ​ខេត្ត​។​ល។​ លទ្ធ​ផល​ត្រឹម​តែ​៨​ខែ​ដើម​ឆ្នាំ​២​០​១​៩​ ឃុំ​បាន​ផ្សព្វ​ផ្សា​យ​កសាង​ផ្លូវ​គមនាគមន៍​ចំ​នួន​១​៣​ខ្សែ​ សរុប​ថវិ​កា​១​១​,៦​៧​១​ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ចលនា​សប្បុរ​ស​ជន​កសាង​ផ្លូវ​ភូមិ​ចំ​នួន​៣​ខ្សែ​ សរុប​ប្រ​វែង​២​,៣​៥​គីឡូ​ម៉ែ​ត្រ​ កសាង​ស្ពាន​ចំ​នួន​៥​ខ្សែ​ ចំ​នួន​ទឹក​ប្រាក់​ចលនា​៧​៦​០​លាន​ដុង​។​ ព្រម​ជា​មួយ​នោះ​ ស្រុក​វិ​និ​យោ​គ​ទុន​បង្កើន​កម្រិត​ ពង្រីក​អា​គារ​វប្ប​ធម៌​ឃុំ​ភូមិ​១​ ភូមិ​២​ ភូមិ​កាចឿង និង​មណ្ឌល​លេង​កម្សាន្ត​សម្រាប់​មនុស្ស​ធំ​និង​កុមារ​ សរុប​ថវិ​កា​២​,៤​ពាន់​លាន​ដុង​។​

លោក​ម៉ា​យវ៉ាន់​ហ្វា ជា​ជន​ជា​តិ​ខ្មែរ​ នៅ​ភូមិ​កាចឿង ឱ្យ​ដឹង​៖ “ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​បំ​ផុស​ចលនា​កសាង​ផ្លូវ​ថ្នល់​ ស្ពាន​ តែ​ងបាន​ប្រ​ជា​ជន​ស្រុះ​ស្រួល​ចូល​រួម​គាំ​ទ្រ​។​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​លើ​កកម្ពស់​ស្មារ​តី​បម្រើ​ប្រ​ជា​ជន​គិត​គូរ​ជីវភាព​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បំ​ផុត​គឺ​ផ្សព្វ​ផ្សា​យ​រាល់​ប្រ​ភព​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​        បង្ក​លក្ខណ​សម្បត្តិ​ជូន​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​ងាយ​  ស្រួល​។​ល។​” អា​ស្រ័យ​ហេតុ​នោះ​ បង្កើន​ប្រាក់​ចំ​ណូល​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រជូន​ប្រ​ជា​ជន​។​

ឆ្នាំ​២​០​១​៨​ ចំ​ណូល​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​ឃុំ​ផុងថា​ញ់សម្រេច​៤​១​,០​៣​២​លាន​ដុង​/ម្នាក់​ ឆ្នាំ​២​០​១​៩​ ប៉ា​ន់​ស្មាន​សម្រេច​៤​៥​,៨​៥​លាន​ដុង​/ម្នាក់​ អត្រា​គ្រួ​សារ​ក្រី​ក្រនៅ​ត្រឹម​៣​,២​១​%    (ឆ្នាំ       ​២​០​១​៨​)៕

                             សឺនម៉ា​ល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្ពាន​នៅ​ភូមិ​១​