តាមគណៈជនជាតិនិងសាសនាខេត្តបាកលីវ ទូទាំងខេត្តមានអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចចំនួន១៣៣នាក់ បានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ដំណាក់កាល២០១៩ -២០២៤។ រយៈពេលកន្លង អ្នកមានប្រជាប្រិយត្រូវបានចាត់ទុកជាស្ពានតភ្ជាប់នាំយកគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ ពិសេសគឺនៅតំបន់ឆ្ងាយដាច់ស្រយាល។
លោកសើុងង៉ុក (ខាងឆ្វេង) អ្នកមានប្រជាប្រិយនៅភូមិចួរផឹក ទីប្រជុំជនហ្វាប៊ិញ ស្រុកហ្វាប៊ិញ តែងទៅសួរសុខទុក្ខនិងលើកទឹកចិត្តប្រជាជនខ្នះខ្នែងធ្វើការរកទទួលទាន។
លោកថាច់មិត្ត ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិកាវិញ ឃុំហ៊ឹងហោយ ស្រុកហ៊ឹងឡើយ ខេត្តបាកលីវ។ ផ្តើមពីជីវភាពក្រលំបាក ក្រោយពីរយៈកាលជាច្រើនឆ្នាំខិតខំធ្វើការរកទទួលទានមកទល់នឹងបច្ចុប្បន្ន គ្រួសារលោកក្លាយជាគ្រួសារមួយមានជីវភាពធូរធារនៅភូមិភាគ។ លោកថាច់មិត្ត ឱ្យដឹង៖ “ក្នុងនាមជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិ ម៉្លោះហើយខ្ញុំក៏បានយល់ពីគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ។ ហេតុដូច្នោះ ខ្ញុំតែងផ្សព្វផ្សាយដល់មាមីងខ្មែរឱ្យបានយល់ច្បាស់។ គ្រួសារខ្ញុំតែងធ្វើជាគំរូ កូនៗរៀនសូត្រចប់ចុងចប់ដើម គោរពតាមច្បាប់របស់រដ្ឋ។ ចំពោះការងារ ខ្ញុំជួយសមាជិកនិងមាមីងភូមិផងរបងជាមួយដោយអស់ពីចិត្ត”។ ជាមួយនឹងតួនាទីអ្នកមានប្រជាប្រិយ លោកនៅទាំងចលនាមាមីងខ្មែរក្នុងភូមិខ្នះខ្នែងរក្សាអនាម័យបរិស្ថាន ផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ច ចិញ្ចឹមកូនរៀនសូត្រត្រឹមត្រូវ។ល។ ក្រៅពីនោះ លោកនៅទាំងចូលរួមខ្នះខ្នែងក្នុងក្រុមស្វ័យគ្រប់គ្រង និងក្រុមសម្របសម្រួលនៅភូមិភាគ រួមចំណែកធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ។
ចំណែកលោកសើុងង៉ុក អ្នកមានប្រជាប្រិយនៅភូមិចួរផឹក ទីប្រជុំជនហ្វាប៊ិញ ស្រុកហ្វាប៊ិញ បង្កបានទំនុកចិត្តក្នុងជនរួមជាតិខ្មែរ។ ជាច្រើនឆ្នាំកន្លង លោកតែងខ្នះខ្នែងចលនាសប្បុរសជនជួយអ្នកក្រ ចលនាមាមីងខ្មែរព្រួតដៃកសាងសំណង់ជនបទ។ លោកសើុងង៉ុក មានប្រសាសន៍៖ “ធ្លាប់ជាគ្រួសារក្រ ម៉្លោះហើយខ្ញុំយល់ពីភាពលំបាករបស់មាមីង។ ហេតុដូច្នោះ ពេលជីវភាពធូរធារ ខ្ញុំទៅចលនាសប្បុរសជនជួយឧបត្ថម្ភអ្នកក្រ។ល។ ខ្ញុំចលនាដើម្បីជួយអ្នកក្រ ម៉្លោះហើយគ្មានអ្វីដែលគួរឱ្យខ្មាសអៀនទេ។ ក្នុងមួយឆ្នាំ ខ្ញុំចលនាសប្បុរសជនរួមវិភាគទានជាអង្ករជាង៥តោន អំណោយរាប់រយចំណែកជូនមាមីងក្រីក្រក្នុងភូមិ ចលនាមាមីងរួមវិភាគទានជាប្រាក់ អង្ករ មឈូស ដើម្បីជួយគ្រួសារក្រីក្រពេលមានអាសន្ន។ ពិសេស កន្លែងណាផ្លូវទៅមកលំបាក រដ្ឋពុំទាន់វិនិយោគ ខ្ញុំចលនាមាមីងរួមវិភាគទានកសាងផ្លូវបេតុងមានប្រវែងជាង ១.២០០ម៉ែត្រ។ល។ ឃើញទង្វើសមហេតុផល ចំមុខសញ្ញាដើម្បីប្រយោជន៍ដល់សហគមន៍ ម៉្លោះហើយមាមីងតែងមានទំនុកចិត្ត ពេលខ្ញុំទៅចលនាមាមីងតែងគាំទ្រ”។
និយាយពីការរួមចំណែករបស់អ្នកមានប្រជាប្រិយក្នុងសហគមន៍ លោកត្រឹងហ្វាងយ្វៀង ប្រធានគណៈជនជាតិ និងសាសនាខេត្តបាកលីវ បញ្ជាក់៖ “អ្នកមានប្រជាប្រិយគឺជាស្ពានតភ្ជាប់នាំយកគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ។ ប្រការនេះ សឱ្យឃើញ បច្ចុប្បន្ន នៅតាមភូមិភាគដែលមានអ្នកមានប្រជាប្រិយ ទីនោះភាគច្រើនជនរួមជាតិខ្មែរ សុទ្ធតែមានជីវភាពគ្រាន់បើកម្រិតប្រជាបញ្ញាកាន់តែល្អប្រសើរ ស្ថានភាពសណ្តាប់ធ្នាប់ត្រូវបានធានាជនបទកាន់តែមានភាពផ្លាស់ថ្មី តាមទិសដៅទំនើប។ល។”៕
លីធាន-មុនី