ស្រុកថ្កូវខេត្តត្រាវិញមានជនរួមជាតិខ្មែររស់នៅជាង៦២,៨% ម្ល៉ោះហើយស្រុកបានខ្នះខ្នែងផ្សព្វផ្សាយនូវគោលនយោបាយជាច្រើនរបស់រដ្ឋដល់ជនរួមជាតិខ្មែរ។ ជាក់ស្ដែងគឺដោះស្រាយ ការងារធ្វើ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។
បងថាច់ជីណា (ភូមិបន្ទាយក្រB ឃុំហាមយ៉ាង ស្រុកថ្កូវ)ត្រួតពិនិត្យវត្ថុធាតុ
ដើមសម្រាប់បោះគ្រែ។
ដំណាក់កាល២០១៤-២០១៨ ស្រុកថ្កូវបាន សហការជាមួយនឹងគ្រប់ផ្នែកក្នុងខេត្តបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករចំនួន១០.៩១៣នាក់។សព្វថ្ងៃ ស្រុកថ្កូវមានពលករចំនួន ៦៧.៦៨១នាក់ បានឆ្លងកាត់វគ្គបណ្តុះបណ្តាល សរុបអត្រា៥៧,១២%នៃចំនួនពលករក្នុងកម្រិតអាយុពលកម្ម។ល។
លោកឡេមិញហ៊ុង កម្មាភិបាលការិយាល័យការងារ - យុទ្ធជនពិការនិងសង្គមកិច្ចស្រុកថ្កូវ ឱ្យដឹង៖ “ទន្ទឹមនឹងចំនួនពលកររបស់ភូមិភាគធ្វើការនៅរោងចក្រ២កន្លែងរបស់ក្រុមហ៊ុន ចំកាត់ស្បែកជើងមីផុង នៅឃុំថាញសើុងនិង ភឿកហ៊ឹង; ស្រុកក៏បានសហការជាមួយនឹងគ្រប់ផ្នែករបស់ខេត្ត រៀបចំកិច្ចទំនាក់ទំនងការងារដើម្បីជា “ស្ពានតភ្ជាប់” ឧទ្ទេសនាមការងារធ្វើជូនពលករដល់គ្រប់ក្រុមហ៊ុន អាជីវកម្មនៅក្នុងនិងក្រៅខេត្ត។ អំឡុង១០ខែចាប់តាំងពីដើមឆ្នាំ ២០១៩មកនេះ ស្រុកបានឧទ្ទេសនាមនិងដោះស្រាយការងារធ្វើជូនពលករបានចំនួន៧.០០៣ នាក់ ក្នុងនោះមានពលករជនជាតិខ្មែរចំនួន៤.៤៨៥នាក់”។ បងត្រឹងង៉ុកហៀង នៅអនុសង្កាត់២ ទីប្រជុំជនថ្កូវ ឱ្យដឹង៖ “ពីរនាក់ប្តីប្រពន្ធខ្ញុំធ្វើការនៅក្រុមហ៊ុនចំកាត់មីផុង បានជាង ២ឆ្នាំកន្លង ថ្វីបើប្រាក់ចំណូលមិនខ្ពស់ដូចធ្វើការនៅខាងក្រៅក៏ពិតមែន ប៉ុន្តែមានភាពលំនឹងល្មមផ្គត់ផ្គងជីវភាព និងធ្វើជិតផ្ទះ”។
កម្មករក្រុមហ៊ុនចំកាត់ស្បែកជើងមីផុង ក្នុងម៉ោងផ្សព្វផ្សាយគោលនយោបាយច្បាប់ស្ដីពីសហជីព។
ទន្ទឹមនឹងការឧបត្ថម្ភបណ្ដុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើជូនពលករ ស្រុកក៏បានប្រ មូលផ្ដុំរាល់ប្រភពកម្លាំងដើម្បីឧបត្ថម្ភអភិវឌ្ឍ ផលិតកម្មជូនមុខសញ្ញានៅនឹងភូមិភាគផងដែរ។ ស្រុកបានផ្សព្វផ្សាយ អនុវត្តគម្រោងចំនួន៩៥ ឧបត្ថម្ភអភិវឌ្ឍផលិតកម្មផ្ដើមពីប្រភពទុនកម្មវិធី៣០a កម្មវិធី១៣៥របស់រដ្ឋាភិបាលនិងប្រភពទុនសម្រាប់ឃុំមាត់សមុទ្រ ម្ល៉ោះហើយមានគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ ក្រចំនួន១.៧៥៩បានទទួលផល សរុបថវិកាចំនួន ២២,៤៨៣ពាន់លានដុង។ ការដោះស្រាយការងារធ្វើជូនពលករនៅភូមិភាគដោយមុខរបរ ប្រវេណីសិប្បកម្មផ្សេងៗ មានដូច៖ របរត្បាញ បន្ទោះ បោះគ្រែឫស្សី ដាលអំបុក។ល។ ជូនពលករជនជាតិខ្មែរនៅតាមឃុំហាមយ៉ាង ដាយអាង ង៉ុកបៀងជាដើម។ សព្វថ្ងៃ ស្រុកផ្កូវមានភូមិរបរចំនួន៣ (ភូមិរបរត្បាញកន្ទេលហាមតឹង; ភូមិរបរឧស្សាហកម្មទម្រង់តូចដាយអាង; ភូមិរបរឧស្សាហកម្មទម្រង់តូចហាមយ៉ាង) រៀងរាល់ឆ្នាំដោះស្រាយការងារធ្វើជូនពលករ-ការិ នីជិត៣.៥០០នាក់។ ភូមិរបរទាំងនេះផលិតរបស់ប្រើប្រាស់ផ្សេងៗ មានដូច៖ កន្ទេល តុ តាំង គ្រែ ជណ្ដើរឫស្សី និងផលិតផលធ្វើពីឫស្សី ពក មានដូច៖ បង្គី ល្អី ចង្អេរ និងផលិតផលតូចៗសម្រាប់ផ្គត់ផ្ដង់សេវាទេសចរណ៍ជា ដើម។
បងស្រីត្រឹងធីឡឹម សមាជិកក្រុមត្បាញ ផលិតផលសិប្បកម្មនៃភូមិរបរឧស្សាហកម្មខ្នាតតូច ដាយអាង ឱ្យដឹង៖ “តាំងពីភូមិភាគមានមូលដ្ឋានត្បាញបន្ទោះរបស់បងស្រីយីបធីត្រាង ខ្ញុំបានចូលរួមត្បាញនៅនឹងផ្ទះ ថ្វីបើប្រាក់ចំណូលមិនខ្ពស់ (ប្រហែល៧០.០០០ដល់៨០.០០០ដុង/ថ្ងៃ) ប៉ុន្តែមានការងារធ្វើជាប្រចាំ រកបានប្រាក់ចំណូលបន្ថែម ដើម្បីកែលម្អជីវភាពគ្រួសារ”៕
សឺនម៉ាល័យ - ថាច់ធី