មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តហូវយ៉ាង លើកទី៣ ឆ្នាំ២០១៩ បញ្ចប់ជោគជ័យល្អប្រសើរ។ អញ្ជើញចូលរួមមានសមមិត្តឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ និងអ្នកតំណាងចំនួន ២៥០ រូប ដែលតំណាងឱ្យជនជាតិភាគតិចក្នុងទូទាំងខេត្តជាង៣.០០០នាក់។
សមមិត្តឡេសើុងហាយ អនុរដ្ឋមន្រ្តីអនុប្រធានគណៈកម្មាធិការជនជាតិ ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការជនជាតិដល់សមូហភាពនិងបុគ្គលគំរូ។
អ្នកតំណាងចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមទូទាំងប្រទេស លើកទី២ ឆ្នាំ២០២០ បង្ហាញមុខនៅនាមហាសន្និបាត។
ក្នុងរយៈកាល៥ឆ្នាំកន្លង កម្មវិធី គម្រោង និងគោលនយោបាយឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ត្រូវបានខេត្តហូវយ៉ាងផ្សព្វផ្សាយព្រមៗគ្នា ម៉្លោះហើយភូមិ ឃុំលំបាកពិសេសនិងគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រក្នុងជនរួមជាតិភាគតិច សុទ្ធសឹងបានទទួលផលពីគោលនយោបាយ។ ផ្តើមពីនោះ ហេដ្ឋារចនាសម្ព័ន្ធបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិចក្នុងខេត្តត្រូវបានវិនិយោគធានាឆ្លើយតបទៅនឹងតម្រូវការផលិតកម្មរបស់ប្រជាជន ការងារអប់រំនិងបណ្តុះបណ្តាល គម្រោង រៀបចំប្រើប្រាស់កម្មាភិបាលជនជាតិភាគតិច ត្រូវបានផ្តោតការយកចិត្តទុកដាក់អនុវត្ត តម្លៃវប្បធម៌ជនជាតិត្រូវបានអភិរក្សនិងពង្រីក។ ពិសេសកម្មវិធី១៣៥ វិនិយោគជាង៦២ពាន់លានដុង ដើម្បីកសាងថ្មី ជួសជុស ថែមទាំងសំណង់គមនាគមន៍ជនបទ ជួសជុលនិងកសាងអគារសិក្សាចំនួន៣៣សំណង់ អនុវត្តទម្រង់អភិវឌ្ឍផលិតកម្មនិងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រចំនួន៩៣ទម្រង់ ដូច៖ ទម្រង់ចិញ្ចឹមជ្រូក ក្របី ត្រី ដាំដំណាំ ទិញម៉ាស៊ីនបាញ់ថ្នាំ ម៉ាស៊ីនបូមទឹក។ល។ ផ្តើមពីនោះ ជីវភាពជនរួមជាតិភាគតិចត្រូវបានលើកស្ទួយជាលំដាប់ មុខមាត់តំបន់ជនបទនៅតំបន់ជនរួមជាតិភាគតិចកាន់តែមានភាពផ្លាស់ប្តូរ ស្មារតីជួយគ្នាទៅវិញទៅមកក្នុងជនរួមជាតិភាគតិចពង្រីកបានល្អ និងជឿជាក់លើការដឹកនាំរបស់បក្ស។
ថ្លែងយោបល់នៅក្នុងមហាសន្និបាត សមមិត្ត ឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ស្ងើចសរសើរការរួមចំណែកយ៉ាងសកម្មរបស់ជនរួមជាតិភាគតិច ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ទន្ទឹមនឹងនោះ សំណូមពរខេត្តហូវយ៉ាងគប្បីយកចិត្តទុក ដាក់ធ្វើឱ្យប្រសើរជាងទៀតនូវគោលការណ៍ គោលមាគ៌ា គោលនយោបាយជនជាតិរបស់បក្សក្លាយជាគោលនយោបាយ ផែនការ កម្មវិធី គម្រោងនិងរៀបចំអនុវត្តប្រកបដោយប្រសិទ្ធភាពលើភូមិសាស្រ្ត ផ្តុំកម្លាំងចង្អុលការបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កំណត់ភារកិច្ចកាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិចជាភារកិច្ចសំខាន់ បន្តការអនុវត្តផ្សព្វផ្សាយ មានប្រសិទ្ធភាពគោលនយោបាយជនជាតិលើភូមិសាស្រ្តខេត្ត ផ្តុំកម្លាំងពង្រីកប្រភពធនធានមនុស្សលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលលើភូមិសាស្រ្តតំបន់ជនជាតិ តាមសាលាជនជាតិអន្តេវាសិក។ ជាពិសេស ហូវយ៉ាងគប្បីបណ្តុះបណ្តាវិជ្ជាជីវៈដល់យុវជនជាជនជាតិភាគតិចមានផែនការដោះស្រាយ ការងារធ្វើជូននិស្សិតជនជាតិភាគតិច ដែលមានសញ្ញាប័ត្រមហាវិទ្យាល័យ អនុមហាវិទ្យាល័យវិជ្ជាជីវៈ លើកកម្ពស់ប្រជាបញ្ញា ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិច។ល។
មហាសន្និបាតបានបោះឆ្នោតជ្រើសអ្នកតំណាងពេញសិទ្ធិ៥រូប និងអ្នកតំណាងបម្រុង១រូបទៅចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមទូទាំងប្រទេសលើកទី២ ឆ្នាំ២០២០។។
ស្របឱកាសនេះ មានសមូហភាពចំនួន៥ និងបុគ្គលចំនួន១៩រូប បានទទួលប័ណ្ណសរសើរពី គណៈកម្មាធិការជនជាតិ មានបុគ្គលចំនួន២៨រូប បានទទួលមេដាយអនុស្សាវរីយ៍ដើម្បីបុព្វហេតុជនជាតិ មានបុគ្គលចំនួន២០រូប និងសមូហភាពចំនួន៣ បានទទួលប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង៕
លីធាន-មុនី