ជនរួមជាតិខ្មែរនៅស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង មិនត្រឹមតែខិតខំកសាងជីវភាពគ្រួសារប៉ុណ្ណោះទេ នៅទាំងបន្តការរួមជាមួយនឹងភូមិភាគបង្កើនគុណភាពជនបទថ្មី។
លោកតាបាវ បោសសម្អាតសំរាមលើដងផ្លូវ។
តាមប្រសាសន៍លោកលីមិញថាំង អនុប្រធានការិយាល័យគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឲ្យដឹង៖ ទូទាំងស្រុកមានជនរួមជាតិខ្មែរចំនួន១០.៦៤៨គ្រួសារ ដោយមានប្រជាជនចំនួន៤៤.០២៩នាក់ ស្រូបអត្រា៣០,៧១%នៃចំនួនប្រជាជនក្នុងទូទាំងស្រុក រស់នៅប្រមូលផ្តុំនៅឃុំឌិញអាង ឌិញហ្វា ធ្វីលីវ ថើយក្វាង វិញភឿកB និងភូមិចំនួន២របស់ឃុំវិញហ្វា ហឹងណាម។ ក្នុងដំណាក់ការកសាងជនបទថ្មី ជនរួមជាតិខ្មែរបានរួមវិភាគទានទាំងទ្រព្យសម្បត្តិនិងកម្លាំងពលកម្ម ដើម្បីកសាងសម្រេចជោគជ័យឃុំជនបទថ្មី ឌិញហ្វា ឌិញអាង។ល។ មិនត្រឹមតែដូច្នោះ ជនរួមជាតិខ្មែរលើភូមិសាស្រ្ត នៅទាំងខ្នះខ្នែងចូលរួមរក្សានិងបង្កើនគុណភាពលក្ខឋានជនបទថ្មី។ លោកត្រឹងវ៉ាន់បាវ នៅភូមិហ្វាថាញ់ ឃុំធ្វីលីវ ឱ្យដឹងដោយក្តីរីករាយ៖ “តាំងពីមានផ្លូវដានប្រវែង៨,៥គីឡូ ម៉ែត្រតភ្ជាប់ឃុំឌិញហ្វានិងឃុំធ្វីលីវ ទទឹងមុខផ្ទះខ្ញុំ យានជំនិះបើកបរទៅមករដឹក។ ពិសេស ពេលរសៀលអង្គុយមុខផ្ទះ ឃើញក្មួយៗជិះកង់ ឆ្វេចឆ្វាចមកពីរៀន មានអារម្មណ៍រំភើបណាស់”។ លោកតាបាវ វ័យជាង៧០ឆ្នាំ ឪពុកគាត់នៅដុងថាប មករកស៊ីនៅហ្វាថាញ់ហើយមានគ្រួសារនៅទីនេះ ម្តាយគាត់ជាជនជាតិខ្មែរ ដូច្នេះ លោកតាបាវ កើតនិងធំដឹងក្តីនៅភូមិស្រុកនេះតាំងពីយូរមក។ លោកតាបាវ ឲ្យដឹងបន្ថែម៖ “ពីមុន ដងផ្លូវនេះឃើញគួរឲ្យធុញ ពិសេសពេលភ្លៀងភក់ជ្រាំ មិនចង់ទៅណាទេ។ ឥឡូវទៅវត្ត ទៅផ្សារ ទៅសួរសុខទុក្ខមាមីងរត់ម៉ូតូមួយស្របក់ដល់ភ្លាម ជាពិសេស ប្តីប្រពន្ធខ្ញុំវ័យចាស់ហើយ ពេលឈឺថ្កាត់ម្តងៗទៅពេទ្យក៏ឆាប់រហ័ស”។
លោកតាបាវ បង្ហាញពីភាពសប្បាយរីករាយរបស់គាត់ ក្នុងមួយថ្ងៃគាត់បោសសម្អាតមុខផ្ទះ២-៣ដង។ លោកតាក៏ជាអ្នកដំបូងបង្អស់ចូលរួមក្លឹប “គ្មានពីរ គឺគ្មានថង់ប្លាស្ទិច គ្មានសំរាមពាសវាលពាសកាល” អាស្រ័យសមាគមសហព័ន្ធនារី ស្រុកហ្គក្វាវ ផ្សព្វផ្សាយអនុវត្តនៅឃុំធ្វីលីវនិងថើយក្វាង។ តាមប្រសាសន៍អ្នកមីងត្រឿងគីមអាញ់ ដំបូងក្លឹបផ្សព្វផ្សាយនៅឃុំថើយក្វាង មិនត្រឹមតែសមាជិកក្លឹបគាំទ្រប៉ុណ្ណោះទេ ទាំងប្រជាជនក៏ចូលរួមផងដែរ ម៉្លោះហើយ សមាគមសម្រេចចិត្តផ្សព្វផ្សាយនៅភូមិហ្វាថាញ់ ដោយមានសមាជិកចុះឈ្មោះចូលរួមចំនួន៣៧នាក់។
លោកស្រីកាវធីបាត់ត្វៀក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ឲ្យដឹងបន្ថែម៖ ចាប់ពីពេលឃុំសម្រេចបទដ្ឋានជនបទថ្មី ប្រជាជនកាន់តែមានស្មារតីក្នុងការការពារបរិស្ថាន ការពារសំណង់អគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាល ម៉្លោះហើយគុណភាព លក្ខឋានជនបទថ្មី មិនត្រឹមតែបានធានាប៉ុណ្ណោះទេ ថែមទាំងជាជំហានៗត្រូវបានលើកកម្ពស់ទៀតផង៕
ហាថាញ់-មុនី