ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/11/2019 - 16:05

សុក​ត្រាំង​៖

បើ​ក​វគ្គ​បណ្តុះ​បណ្តា​លភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​របស់​ខេត្ត​

គណៈ​ចង្អុល​ការ​គម្រោង​បណ្តុះ​បណ្តា​លភាសា​ខ្មែរ​ដល់​ក​ម្មាភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​បើ​ក​វគ្គ​បណ្តុះ​បណ្តា​លភាសា​ខ្មែរ​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិ​ជ្ជា​បាលី​ណាមបូ​។​ នេះ​ជា​វគ្គ​បណ្តុះ​បណ្តា​លពិសោ​ធន៍គំ​រូ​   ដោយ​មាន​សិក្ខា​កាម​ចំ​នួន ​១​៦​៣​រូប​ ចែក​ចេញ​ជា​២​កម្រិត​ គឺ​កម្រិត​មូល​ដ្ឋាន​និង​កម្រិត​លើ​កកម្ពស់​។​ ឆ្លង​តាម​រយៈ​នោះ​ ថ្នាក់​មូល​ដ្ឋាន​នឹង​រៀន​ក្នុង​អំ​ឡុង​៣​ខែ​ ស្មើ​នឹង​៣​០​០​ម៉ោង​សិក្សា​ ពេល​បញ្ចប់​វគ្គ​សិក្សា​នឹង​ចាត់​តាំង​ប្រ​ឡង​និង​ជូន​លិខិត​បញ្ជា​ក់​ ចំ​ណែក​កម្រិត​លើ​កកម្ពស់​រៀន​ក្នុង​អំ​ឡុង​៧​ខែ​ ស្មើ​នឹង​៤​៥​០​ម៉ោង​សិក្សា​ ពេល​បញ្ចប់​វគ្គ​សិក្សា​នឹង​ចាត់​តាំង​ប្រ​ឡង​និង​ជូន​លិខិត​បញ្ជា​ក់​។​

ទិដ្ឋ​ភាព​នៃ​ពិធី​បើ​ក​វគ្គ​បណ្តុះ​បណ្តា​ល។​

គម្រោង​បណ្តុះ​បណ្តា​លភាសា​ខ្មែរ​ សំ​ដៅ​បណ្តុះ​បណ្តា​លដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ប្រ​មាណ២​.៣​១​០​រូប​ ដែល​បំ​ពុងបំ​ពេញ​ការ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។​ ឆ្លង​តាម​រយៈ​នោះ​ ការ​បណ្តុះ​បណ្តា​លចែក​ចេញ​ជា​២​ដំណាក់​កាល​គឺ​៖ ដំណាក់​កាល​២​០​១​៩​-២​០​២​០​បណ្តុះ​បណ្តា​ល ៣​០​% (មាន​សិក្ខា​កាម​៦​៦​០​រូប​) និង​ដំណាក់​កាល​២​០​២​១​- ២​០​២​៥​ បណ្តុះ​បណ្តា​ល៧​០​% (មាន​សិក្ខា​កាម​ប្រ​មាណ១​.៦​៥​០​រូប​) ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​។​ កម្ម​វិ​ធី​បណ្តុះ​បណ្តា​លគឺ​មាន​៣​កម្រិត​ខុស​ៗ​គ្នា​៖ ថ្នាក់​មូល​ដ្ឋាន​ សម្រាប់​កម្មា​ភិបាល​ថ្នាក់​ដឹក​នាំ​ គ្រប់​គ្រង​នៅ​គ្រប់​លំ​ដាប់​ថ្នាក់​ ថ្នាក់​ខ្ពស់​សម្រាប់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ បំ​ពេញ​ការ​ងារ​នៅ​តាម​ឃុំ​នានាដែល​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​ និង​ផ្នែក​ វិ​ស័យ​ផ្សេង​ៗ​ទៀ​ត​ដែល​ទាក់​ទង​ផ្ទាល់​ជា​មួយ​នឹង​ជន​រួម​ជា​តិ​ខ្មែរ​ និង​ថ្នាក់​បកប្រែប្រ​មូល​ផ្តុំ​បណ្តុះ​បណ្តា​លលើ​កកម្ពស់​សម​ត្ថ​ភាព​បកប្រែ ដើម្បី​បម្រើ​ការ​ងារ​ជំនាញ​ចំ​ពោះ​ផ្នែក​ វិ​ស័យ​មួយ​ចំ​នួន​ដែល​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​៕

                                             លីធាន​-វិ​មាន

ចែករំលែកអត្ថបទ