ក្រោយបានទទួលស្គាល់ជាឃុំជនបទថ្មី ប្រជាជននៅឃុំចូវដៀង(ស្រុកកូវកែ ខេត្តត្រាវិញ) បានមានទង្វើយ៉ាងជាក់ស្ដែងក្នុងការការពារបរិស្ថាន រួមកម្លាំងកាយចិត្តជាមួយនឹងរដ្ឋអំណាចភូមិភាគជំរុញការចលនាកសាងជនបទថ្មីកាន់តែស៊ីជម្រៅ។
ទិដ្ឋភាពផ្កាលម្អតាមដងផ្លូវនៅភូមិអូរទទឹង ឃុំចូវដៀង។
គ្រួសារបងថាច់ថាញ់ ជាគ្រួសារឈានមុខក្នុងការចលនាការពារបរិស្ថាននៅភូមិអូរទទឹង។ មិនត្រឹមតែអនុវត្តតាមផ្លូវក្នុងភូមិអូរទទឹងប៉ុណ្ណោះទេ បងថាញ់ ថែមទាំងបង្ហាញឱ្យឃើញពីទង្វើតាមរយៈការដាំ និងថែទាំផ្កាក្នុងគ្រួសារទៀតផង។ បងថាច់ថាញ់ ឱ្យដឹង៖ “គ្រួសារខ្ញុំធ្លាប់ ចិញ្ចឹមជ្រូករាប់សិបឆ្នាំមកហើយ ពិសេសគឺចិញ្ចឹមជ្រូកមេ ចិញ្ចឹមពី៣ដល់៨ក្បាល។ នៅពេលរដ្ឋអំណាចភូមិភាគចលនាធ្វើឡឧស្ម័ន គ្រួសារខ្ញុំក៏ស្ម័គ្រចិត្តធ្វើដើម្បីកាត់បន្ថយកខ្វក់បរិស្ថាន ជាមួយទឹកប្រាក់១២លានដុង ក្នុងនោះរដ្ឋឧបត្ថម្ភ៥លានដុង”។
លោកថាច់យ៉ួង ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀង ឱ្យដឹង៖ ជាមួយនឹងលក្ខណៈពិសេសជាឃុំកសិកម្ម ប៉ុន្មានឆ្នាំកន្លង ឃុំបានផ្សព្វផ្សាយសកម្មភាពការពារបរិស្ថានក្នុងការផលិតកសិកម្ម សំដៅពិនិត្យឡើងវិញ និងកាត់បន្ថយភាពកខ្វក់បរិស្ថាន។ ព្រមជាមួយនោះ ចាត់តាំងរូបភាពផ្សព្វផ្សាយយ៉ាងសម្បូរបែប ទាក់ទាញប្រជាជនចូលរួមគ្រប់ជាន់ស្រទាប់ នាំមកប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ស្មារតីការពារបរិស្ថាន បង្ការទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ។ លើភូមិសាស្រ្តសព្វថ្ងៃមានគ្រួសារចិញ្ចឹមសត្វទាំង៦១៥/៦១៥ សុទ្ធតែមានសង់ទ្រុងចិញ្ចឹមសត្វ ស្របតាមអនាម័យបរិស្ថាន ក្នុងនោះមាន៥១៤ /៦១៥គ្រួសារចិញ្ចឹមជ្រូក គោ មានចំនួនពី៥ក្បាលឡើង ដោយបានធ្វើឡឧស្ម័ន ដើម្បីកាត់បន្ថយធំក្លិនប៉ះពាល់ដល់បរិស្ថានជុំវិញ អត្រាគ្រួសារមានបន្ទប់ទឹក បង្គន់ស្របអនាម័យសម្រេច៩២,៣៥% ទាំង៨ភូមិក្នុងឃុំសុទ្ធតែកសាងទម្រង់ ”គ្មាន៥ ជ្រះ៣” ទម្រង់ដាំផ្កាលម្អនៅតាមគ្រួសាររបស់សាខាសមាគមនារី។ ទូទាំងឃុំមាន២.២០០ គ្រួសារនិងមូលដ្ឋានផលិត អាជីវកម្មម្ហូបអាហារ អនុវត្តតាមសេចក្ដីកំណត់ស្ដីពីធានាសុវត្ថិភាព ម្ហូបអាហារ។ល។
ដើម្បីធានាបរិស្ថានបៃតង-ជ្រះ-ស្អាត រាល់ស្ថាប័ន អង្គការនៅលើភូមិសាស្រ្ត តែងរៀបចំធ្វើអនាម័យស្ថាប័នរៀងរាល់សប្តាហ៍ និងរាល់ថ្ងៃ បុណ្យទាន ដើម្បីធានាឱ្យមានបរិស្ថានបៃតង-ជ្រះ-ស្អាត។ គ្រប់គ្រួសារនៅជនបទ តំបន់ឆ្ងាយដាច់ស្រយាលដែលមិនទាន់មានប្រព័ន្ធប្រមូលសំរាម ត្រូវបានវិនិច្ឆ័យកាកសំណល់តាមការណែនាំរបស់រដ្ឋអំណាចភូមិភាគ៕
សឺនម៉ាល័យ - ថាច់ធី