រាត្រីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៩ នៅហាណូយ គណៈកម្មាធិការជនជាតិ សហការជាមួយនឹងក្រសួងអប់រំនិងបណ្តុះបណ្តាល មជ្ឈិមសម្ព័ន្ធយុវជន បានរៀបចំពិធីលើកសរសើរដល់សិស្ស និស្សិត យុវជនឆ្នើមជាជនជាតិភាគតិចឆ្នាំ២០១៩ យ៉ាងឱឡារិក។
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល តឿងហ្វាប៊ិញ អបអរសាទរដល់សិស្ស និស្សិត យុវជនឆ្នើមជាជនជាតិភាគតិចឆ្នាំ២០១៩។
អញ្ជើញចូលរួមនិងថ្លែងយោបល់ក្នុងពិធីនេះ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលត្រឿងហ្វាប៊ិញ បានស្ងើចសរសើរនិងអបអរសាទរដល់សិស្ស និស្សិត យុវជនឆ្នើមជាជនជាតិភាគតិចចំនួន១២០រូប ដែលបានជ្រើសរើសចូលរួមក្នុងពិធីលើកសរសើរ។ អំណរគុណចំពោះស្មារតី ភារកិច្ច "គ្រប់យ៉ាងដើម្បីសិស្សជាទីស្រឡាញ់" របស់លោកគ្រូ អ្នកគ្រូ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អង្គការមហាជននិងអាណាព្យាបាលសិស្សគ្រប់រូប ដែលបានផ្តល់កម្លាំងចិត្តនិងគិតគូរឱ្យក្មួយៗក្នុងការរៀនសូត្រ ដើម្បីទទួលបានលទ្ធផលគួរជាទីមោទនៈ។ ក្មួយៗដែលទទួលបានការលើកសរសើរ ពិតជាបុប្ផាស្រស់បំព្រង ជាមោទនភាពរបស់គ្រួសារ វង្សត្រកូល និងភូមិស្រុករបស់ខ្លួន។
ឧបនាយករដ្ឋមន្រ្តីត្រឿងហ្វាប៊ិញ សំណូមពរ៖ គ្រប់ក្រសួង ស្ថាប័នថ្នាក់មជ្ឈិម និងគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ បន្តការជំរុញផ្សព្វផ្សាយ លើកកម្ពស់ស្មារតីយល់ដឹងពីការងារអប់រំនិងបណ្តុះបណ្តាល ធ្វើឱ្យសុក្រឹត រួមបញ្ចូលប្រកបដោយប្រសិទ្ធភាព និងរៀបចំអនុវត្តល្អនូវគោលនយោបាយអប់រំនិងបណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្សជាជនជាតិភាគតិច ធ្វើឱ្យសុក្រឹតគម្រោងបណ្តាញវិនិយោគអភិវឌ្ឍប្រព័ន្ធសាលារៀន លើកកម្ពស់សមត្ថភាពកងជួរគ្រប់គ្រង អំពាវនាវដល់អង្គការ អាជីវកម្ម សប្បុរសជន ចូលរួមអភិវឌ្ឍន៍បុព្វហេតុអប់រំនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ល។
ពិធីលើកសរសើរបានផ្តល់កិត្តិយសដល់សិស្ស និស្សិត១២០រូប រួមមាន២៨ជនជាតិមកពីបណ្ដាខេត្តក្រុងចំនួន៣៤ក្នុងទូទាំងប្រទេស ក្នុងនោះ មានសិស្ស១៧រូបជាប់លេខ១ និងលេខ២ ក្នុងពិធីប្រឡងសិស្សពូកែថ្នាក់ជាតិ និងមានសិស្ស៨០រូបប្រឡងជាប់ជម្រើសចូលមហាវិទ្យាល័យ ទទួលបានពិន្ទុពី២៦ឡើងទៅ មានសិស្ស៦រូបជាប់លេខ១ និងលេខ២ ក្នុងពិធីប្រឡងវិទ្យាសាស្រ្តបច្ចេកទេសថ្នាក់ជាតិ មានសិស្ស១០រូបជាជនជាតិភាគតិច ដែលមានចំនួនមនុស្សតិច មិនរៀននៅសាលាអន្តេវាសិកប្រឡងជាប់ជម្រើសចូលមហាវិទ្យាល័យឆ្នាំ២០១៩ មានយុវជន៧រូបទទួលបានលទ្ធផលឆ្នើមក្នុងពលកម្មផលិត និងសកម្មភាពសង្គម៕
យោង http://cema.gov.vn-មុនី