ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/11/2019 - 13:54

យុវ​ជន​សុក​ត្រាំង​"សា​ម​គ្គី​ ច្នៃ​ប្រ​តិដ្ឋ​ ផ្លាស់​ថ្មី​និង​អភិ​វឌ្ឍ​"

មហា​សន្និ​បាត​តំ​ណាង​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ លើ​កទី​៦​ អា​ណត្តិ​កាល​២​០​១​៩​-២​០​២​៤​ ជា​មួយ​បធាន​បទ​ យុវ​ជន​សុក​ត្រាំង​  "សា​ម​គ្គី  ​ ច្នៃ​ប្រ​តិដ្ឋ​   ផ្លាស់​ថ្មី​និង​អភិវឌ្ឍន៍" ទើប​នឹង​បញ្ចប់​។​

សមា​ជិក​៣​៩​រូប​នៃ​គណៈ​កម្មា​ធិ​ការ​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ចេញ​បង្ហាញ​់មុខ​មហា​សន្និ​បាត​។​

អា​ណត្តិ​កាល​២​០​១​៤​-២​០​១​៩​ សមា​គម​សហ​ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ បាន​ចលនា​មូល​និធិ​ជួយ​កសា​ង​សា​លា​មតេយ្យ និង​សា​លាបឋម​សិក្សា​ចំ​នួន​១​៨​ខ្នង​ ជា​មួយ​នឹង​ថវិ​កា​កសា​ង​ជា​ង​២​០​ពាន់​លាន​ដុង​ រួម​ចំ​ណែក​នាំ​មក​នូវ​ប្រ​សិ​ទ្ធ​ភាព​ជា​ក់​ស្តែ​ងក្នុង​ការ​លើ​កកម្ពស់​គុណ​ភាព​អប់​រំ និង​បណ្តុះ​បណ្តា​លជូន​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​។​ ក្រៅ​ពីនោះ​ នៅ​ទាំង​មាន​សកម្ម​ភាព​ការ​ពារ​បរិស្ថាន​ ទប់ទល់​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​ត្រូវ​បាន​ផ្សព្វ​ផ្សា​យ​ទូលំ​ទូលាយ​ ជួយ​លើ​កកម្ពស់​ការ​យល់​ដឹង​ជូន​យុវ​ជន​ ជម្រុញ​ការ​ចូល​រួម​របស់​យុវ​ជន​ក្នុង​ការ​ចូល​រួម​ការ​ពារ​បរិស្ថាន​ និង​ទប់ទល់​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​។​ល។​

អា​ណត្តិ​កាល​២​០​១​៩​-២​០​២​៤​ សមា​គម​សហ​ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​បន្ត​អនុ​វត្ត​ចលនា​" ខ្ញុំ​ស្រ​ឡាញ់​មាតុ​ភូមិ​ខ្ញុំ​" កម្ម​វិ​ធី​ "រួម​ដំណើរ​ជា​មួយ​យុវ​ជន​បង្កើត​ជោគ​វាសនា​ បង្កើត​អា​ជីព​" និង​កម្ម​វិ​ធី​" កសា​ង​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​រឹង​មាំ​"។​ ខិត​ខំ​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​យុវ​ជន​៥​០​.០​០​០​នាក់​ ក្នុង​នោះ​ តិច​បំ​ផុត​មាន​យុវ​ជន​១​៥​.០​០​០​នាក់​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ ជំនួយ​តិច​បំ​ផុត​៥​០​គម្រោង​បង្កើត​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ​ជូន​យុវ​ជន​។​ ធ្វើ​ការ​ចលនា​យុវ​ជន​ស្មគ្រចិត្ត​បរិច្ចាគ​២​០​.០​០​០​ឯ​កតាឈាម​ បង្កើត​ថ្មី​២​០​ទម្រង់​ក្រុម​ធនា​គារ​ឈាម​ស្រ​ស់​ ឈាម​កម្រ​មាន​របស់​យុវ​ជន​។​ល។​

មហា​សន្និ​បាត​សម្រប​់សម្រួល​បោះ​ឆ្នោត​ ជ្រើស​រើស​សមា​ជិក​៣​៩​រូប​នៃ​គណៈ​កម្មា​ធិ​ការ​ សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ខេត្ត​ និង​បោះ​ឆ្នោត​ជ្រើស​លោក​ឌាំងតឹង​យ៉ាង​ អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ ទទួល​តំ​ណែង​ជា​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ អា​ណត្តិ​កាល​២​០​១​៩​ - ២​០​២​៤​៕

                    លីធាន​-សុផន

ចែករំលែកអត្ថបទ