មហាសាមគ្គីជនជាតិ មហាសាមគ្គីជនជាតិ

04/11/2019 - 15:17

សា​ខា​សមា​គម​នារី​អនុ​សង្កាត់​ទី​៥​ ជួយ​គ្នា​ចាក​ផុត​ពី​ភាព​ក្រី​ក្រ

សា​ខា​សមា​គម​នារី​អនុ​សង្កាត់​ទី​៥​ សង្កាត់​ទី​៨​ ក្រុង​ត្រាវិ​ញ មាន​សមា​ជិក​ចំ​នួន​១​៣​៨​នាក់​ ក្នុង​នោះ​ សមា​ជិក​ជា​ជន​ជា​តិ​ខ្មែរ​សរុប​អត្រា​៩​៨​,៥​%។​ រយៈ​ពេល​កន្លង​ សា​ខា​សមា​គម​បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នូវ​ខ្លឹម​សា​រ​នៃ​សកម្ម​ភាព​ សម​ស្រប​នឹង​លក្ខណៈ​ជា​ក់​ស្តែ​ងសម្រាប់​សមា​ជិកម្មា​ក់ៗ​  ជួយ​សមា​ជិក​ចំ​នួន​៤​៩​នាក់​ ឆ្លង​កាត់​ការ​លំ​បាក​ឈាន​ឡើង​ធូរ​ធារ​ បច្ចុ​ប្បន្ន​ សា​ខា​សមា​គម​នៅ​មាន​សមា​ជិក​នៅ​ជួប​លំ​បាក​ចំ​នួន​៩​នាក់​ប៉ុណ្ណោះ​។​

បង​ស្រី​ថា​ច់​ធីសា​ថា​ (ខាង​ស្តាំ​) ចុះ​មក​ពិនិត្យ​មើល​ហាង​គ្រឿង​ទេស​របស់​បង​ស្រី​ត្រឿង​ធីឡែធ្វី។​

សាខាសមា​គម​នារី​អនុ​សង្កាត់​ទី​៥​ ផ្តោត​ទៅ​លើ​ការ​ងារ​ផ្សព្វ​ផ្សា​យ​លើ​បទ​បញ្ជា​ និង​សេច​ក្តី​សម្រេច​របស់​បក្ស​ គោ​ល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ផ្សា​រភ្ជាប់​ជា​មួយ​នឹង​ការ​ជំរុញចលនា​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​ ឥរិយា​បថ សីល​ធម៌​ហូជីមិញ​ និង​ចលនា​ “គ្មាន​៥​ ស្អាត​៣​” ដល់​សមា​ជិក​គ្រប់​រូប​។​ ក្រៅ​ពី​នេះ​ សា​ខា​សមា​គម​តែ​ងរក្សា​បាន​ទៀ​ង​ទាត់​ពី​ការ​ប្រ​ជុំ​ជីវភាព​ប្រ​ចាំ​ខែ​ ប្រ​ចាំ​ត្រៃមាស​តាម​លក្ខន្តិកៈ​ដែល​សមា​គម​កំ​ណត់​ ដើម្បី​បង​ប្អូន​នារី​ជួប​ជុំ​គ្នា​ ចែក​រំលែក​ពី​ការ​លំ​បាក​។​ សា​ខា​សមា​គម​ថែ​ម​ទាំង​បន្ត​រក្សា​ចលនា​បង​ប្អូន​នារី​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សា​រ​ ចែក​រំលែក​ចំ​ណេះ​ដឹង​ បទ​ពិសោ​ធ​ន៍​ក្នុង​ការ​លក់​ដូរ​ ចិញ្ចឹម​សត្វ​ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ដល់​បង​ប្អូន​នារី​កៀក​ជិត​នឹង​ដើម​ទុន​អភិ​វឌ្ឍ​ន៍ផលិត​កម្ម​។​

បង​ស្រី​ថា​ច់​ធីសា​ថា​ ប្រ​ធាន​សា​ខា​សមា​គម​នារី​អនុ​សង្កាត់​ទី​៥​ ឱ្យ​ដឹង​៖ “ដើម្បី​បន្ត​ជំនួយ​ដល់​បង​ប្អូន​នារី​មាន​ជីវភាព​ក្រលំ​បាក​ឈាន​ឡើង​ធូរ​ធារ​ ឆ្នាំ​២​០​១​៩​នេះ​ សា​ខា​សមា​គម​បាន​បង្ក​លក្ខណ​សម្បត្តិ​ជូន​បង​ប្អូន​នារី​ទាំង​៨​១​នាក់​ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សា​រ​ក្រលំ​បាក​បាន​បុល​ដើម​ទុន​ ពី​ធនាគារ​គោ​ល​នយោ​បាយ​សង្គម​ ជា​មួយ​ទឹក​ប្រាក់​សរុប​ជា​ង​១​,១​ពាន់​លាន​ដុង​។​ តាម​រយៈ​ការ​ពិនិត្យ​អង្កេត​ ឃើញ​ថា​មក​ទល់​ពេល​នេះ​ មាន​បង​ប្អូន​នារី​៤​៩​នាក់​បាន​ឈាន​ឡើង​គ្រាន់​បើ​។​ ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ទាំង​នោះ​  សា​ខា​សមា​គមតែ​ងសហកា​រជា​មួយ​ផ្នែក​មុខ​ងារ​ សមា​គម​នារី​សង្កាត់​ទី​៨​ ណែនាំ​បង​ប្អូន​នារី​ប្រើ​ប្រាស់​ដើម​ទុន​ចំ​គោ​ល​ដៅ​  ទូទាត់​សង​ទាំង​ការ​ប្រាក់​និង​ដើម​ ត្រូវ​តាម​ពេល​កំ​ណត់​។​ល។​  អា​ស្រ័យ​ហេតុ​នោះ​ បង​ប្អូន​នារី​ងាយ​នឹង​កៀក​ជិត​ដើម​ទុន​ដើម្បី​អភិ​វឌ្ឍន៍ផលិត​កម្ម​ រួម​ចំ​ណែក​លើ​កកម្ពស់​គុណ​ភាព​ សកម្ម​ភាព​នៃ​សា​ខា​សមា​គម​ផង​”។​

បង​ស្រី​ត្រឿង​ធីឡែធ្វី សមា​ជិក​នៃ​សា​ខា​សមា​គមនារី​អនុ​សង្កាត់​ទី​៥​ជា​សមា​ជិក​ម្នាក់​មាន​ជីវភាព​ក្រលំ​បាក​  ហើយ​បាន​សា​ខា​សមា​គម​បង្ក​លក្ខណៈ​ឱ្យ​បុល​ដើម​ទុន​ និង​ណែនាំ​ពី​របៀប​ប្រើ​ប្រាស់​ដើម​ទុន​ ឥឡូ​វ​នេះ​ជីវភាព​គ្រួ​សា​រ​បង​ស្រី​បាន​លំ​នឹង​ សេដ្ឋ​កិច្ច​គ្រួ​សា​រ​កាន់​តែ​រីក​ចម្រើន​។​  បង​ស្រី​ឡែធ្វី ឱ្យ​ដឹង​៖ “ថ្វី​ត្បិត​នាងខ្ញុំ​ទើប​ចូល​រួម​សកម្ម​ភាព​សា​ខា​សមា​គម​កាល​ពី​ដើម​ឆ្នាំ​២​០​១​៩​ ក៏​ពិត​មែន​ ប៉ុន្តែ​បង​ប្អូន​នារី​ក្នុង​សា​ខា​សមា​គម​តែ​ងផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ជំរុញ​ទឹក​ចិត្ត​នាងខ្ញុំ​ក្នុង​ជីវភាព​។​ ជា​ពិសេស​  សា​ខា​សមា​គម​ជួយ​នាងខ្ញុំ​បាន​បុល​ទុន​២​០​លាន​ដុង​ ពី​ប្រ​ភព​ដើម​ទុន​អភិ​វឌ្ឍ​ន៍ផលិត​កម្ម​ ដើម្បី​ជួស​ជុល​ហាង​ឡើង​វិ​ញ និង​ធ្វើ​ជា​ដើម​ទុន​ខ្លះ​ៗ​សម្រាប់​លក់​គ្រឿង​ទេស​ ជួយ​នាងខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​ពី​១​០​០​-១​៥​០​ពាន់​ដុង​/ថ្ងៃ​។​  ផ្តើ​មពី​ជីវភាព​ក្រលំ​បាក​ សព្វ​ថ្ងៃ​ជីវភាព​គ្រួ​សា​រ​នាងខ្ញុំ​បាន​ធូរ​ធារ​ជា​ង​មុន​។​ នាងខ្ញុំ​មាន​ការ​ត្រេក​អរ​ណាស់ ​និង​សូម​អរគុណ​ចំ​ពោះ​សា​ខា​សមា​គម​ ព្រម​ទាំង​បង​ប្អូន​នារី​ដែល​បាន​ជួយ​គ្រួ​សា​រ​នាងខ្ញុំ​”៕

                           

                              សឺនម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ