ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/10/2019 - 16:20

សម័យ​ប្រ​ជុំ​លើ​កទី​៨​ រដ្ឋ​សភា​នីតិ​កាល​XIV

រដ្ឋ​សភា​ធ្វើ​ការ​ពិ​និត្យ​ សម្រេច​លើ​បញ្ហា​សំ​ខាន់​ៗ​ជា​ច្រើន​

ព្រឹក​ថ្ងៃ​២​១​ ខែ​តុលា​ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពីប្រ​ធាន​រដ្ឋ​សភា​ លោក​ស្រី​ង្វៀន​ធីគីមង៉ឹន    រដ្ឋ​សភា​នីតិ​កាល​ XIV    នៃ​សា​ធា​រណរដ្ឋ​សង្គម​និយម​វៀត​ណាម បើ​ក​សម័យ​ប្រ​ជុំ​ពេញ​អង្គ    ​លើ​កទី​៨​  នៅ​អគារ​រដ្ឋ​សភា​ រដ្ឋ​ធានី​ហាណូយ​ ។​

ប្រ​ធាន​រដ្ឋ​សភា​ លោក​ស្រី​ង្វៀន​ធីគីមង៉ឹន  ថ្លែង​ការ​ណ៍​បើ​ក​សម័យ​ប្រ​ជុំ​។​ ​   (រូប​៖ យ៉្វងតឹង​/ទី​ភ្នាក់​ងារ​សា​រ​ព័ត៌​មាន​វៀត​ណាម)

នៅ​សម័យ​ប្រ​ជុំ​នេះ​ រដ្ឋ​សភា​នឹង​អនុ​ម័ត​លើ​សេច​ក្តី​ព្រាង​ច្បាប់​ចំ​នួន​១​៣​ និង​ព្រាង​សេច​ក្តី​សម្រេច​ចំ​នួន​៣​ រួច​ផ្តល់​មតិ​យោបល់​លើ​សេច​ក្តី​ព្រាង​ច្បាប់​ចំ​នួន​៩​ទៀ​ត​។​ ដូច្នេះ​ រដ្ឋ​សភា​នឹង​ចំ​ណាយ​ពេល​ដើម្បី​ធ្វើ​ការ​ពិ​និត្យ​ ព្រម​ទាំង​សម្រេច​លើ​បញ្ហា​សេដ្ឋ​កិច្ច​-សង្គម​ ថវិ​កា​រដ្ឋ​ និង​ពិ​និត្យ​រាល់​បញ្ហា​សំ​ខាន់​ៗ​ឯ​ទៀ​ត​។​ ក្រៅ​ពីនេះ​ រដ្ឋ​សភា​នឹង​ធ្វើ​ការ​ពិ​និត្យ​ អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​ ស្តីពី​ការ​ដោះ​ស្រាយ​ប្រាក់​ពន្ធ​ដារ​ ចំ​ពោះ​អ្នក​បង់​ពន្ធ​ដែល​គ្មាន​លទ្ធ​ភាព​ដើម្បី​បង់​ពន្ធ​ជូន​រដ្ឋ​ និង​សេច​ក្តី​សម្រេច​ផ្សេង​ៗ​មួយ​ចំ​នួន​; ធ្វើ​ការ​ពិ​និត្យ​ និង​សម្រេច​លើ​ការ​អនុ​គ្រោះ​ពន្ធ​ផ្ដល់​សិទ្ធិ​ទាញ​យក​ផលរ៉ែ​ និង​ទាញ​យក​ផលធនធាន​ទឹក​ (បញ្ចូល​ទៅ​ក្នុង​សេច​ក្តី​សម្រេច​រួម​នៃ​សម័យ​ប្រ​ជុំ​)។​

រដ្ឋ​សភា​នឹង​ធ្វើ​ការ​ពិ​និត្យ​លើ​របាយ​ការ​ណ៍​ ស្តីពី​លទ្ធ​ផល​អនុ​វត្ត​ផែន​ការ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ថវិ​កា​រដ្ឋ​ឆ្នាំ​២​០​១​៩​ សេច​ក្តី​សម្រេច​លើ​ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​  ចំ​ណូល​ចំ​ណាយ​ថវិ​កា​រដ្ឋ​   គម្រោង​រំសា​យ​ថវិ​កា​មជ្ឈិម​ឆ្នាំ​២​០​២​០​   (ក្នុង​នោះ​   មាន​ខ្លឹម​សា​រ​ស្តីពី​បំ​ពេញ​  បន្ថែ​ម​គ្រោង​ថវិ​កា​រដ្ឋ​ឆ្នាំ​២​០​១​៩​ ផង​ដែរ​ (ដើម​ទុន​បរទេស​) បាន​ផ្តល់​ជូន​ខេត្ត​ចំ​នួន​៣​ គឺ​ខេត្ត​ហាទិញ​ ក្វាង​ប៊ិ​ញ និង​ខេត្ត​ត្រាវិ​ញ ព្រម​ទាំង​ដើម​ទុន​ជំនួយ​ឥត​សំ​ណង​របស់​រដ្ឋា​ភិបាល​នៃ​ប្រ​ទេស​អៀរឡង់​ ផ្តល់​សម្រាប់​ឃុំ​លំ​បាក​ពិ​សេស  ចំ​ណុះ​កម្ម​វិ​ធី​១​៣​៥​;  ធ្វើ​ការ​ពិ​និត្យ​លើ​របាយ​    ការ​ណ៍​សិក្សា​ជា​វិ​ជ្ជមាន​ ស្តីពី​គម្រោង​អា​កាស​យាន​ដ្ឋាន​អន្តរជា​តិ​ឡុង​ថា​ញ់ ដំ​ណាក់​កាល​ទី​១​ ធ្វើ​ការ​ពិ​និត្យ  ​និង​សម្រេច​លើ​គម្រោង​ទូទៅ​ដែល​វិ​និ​យោ​គ​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​  ជា​តិ​ភាគ​តិ​ច​ តំ​បន់​ភ្នំ​ និង​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ពិ​សេស​; ពិ​និត្យ​និង​សម្រេច​លើ​ការ​ប្រើ​ប្រាស់​២​០​% នៃ​ថវិ​កា​ដែល​ទូទាត់​លើ​មូល​និធិ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​ដោយ​ប្រើ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ឆ្នាំ​២​០​១​៥​។​ល។​ រាល់​របាយ​ការ​ណ៍​ ការ​ងារ​របស់​ប្រ​ធាន​តុលា​ការ​ប្រ​ជា​ជន​កំ​ពូល​ ប្រ​ធាន​សភា​អយ្យការ​ប្រ​ជា​ជន​កំ​ពូល​; របាយ​ការ​ណ៍​របស់​រដ្ឋា​ភិបាល​ ស្តីពី​ការ​ងារ​បង្ការ​បង្ក្រាប​បទ​ល្មើស​ និង​ការ​ប្រ​ព្រឹត្ត​ខុស​ច្បាប់​ ការ​ងារ​អនុ​វត្ត​សា​ល​ក្រម​និង​ការ​ងារ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ឆ្នាំ​២​០​១​៩​ ត្រូវ​បាន​ស្នើ​ទៅ​រដ្ឋ​សភា​ដើម្បី​ធ្វើ​ការ​ពិ​និត្យ​។​

រដ្ឋ​សភា​នឹង​ស្តាប់​មតិ​ពីគណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម     ធ្វើ​សេច​ក្តី​រាយ​  ការ​ណ៍​បូក​សរុប​យោបល់​ និង​សំ​ណើពីម្ចាស់​ឆ្នោត​ និង​ប្រ​ជា​ជន​ដែល​ផ្ញើ​មក​កាន់​សម័យ​ប្រ​ជុំ​លើ​កទី​៨​ នីតិ​កាល​XIV គណៈ​កម្មា​ធិ​ការ​អចិ​ន្រ្តៃយ៍​នៃ​រដ្ឋ​សភា​ ធ្វើ​សេច​ក្តី​រាយ​ការ​ណ៍​ពីលទ្ធ​ផល​នៃ​ការ​ត្រួត​ពិ​និត្យ​ ការ​ដោះ​ស្រាយ​សំ​ណើ​របស់​ម្ចាស់​ឆ្នោត​ ដែល​ផ្ញើ​មក​កាន់​កាល​ពី​សម័យ​ប្រ​ជុំ​លើ​កទី​៧​ នីតិ​កាល​XIVផង​ដែរ​ រដ្ឋា​ភិបាល​ធ្វើ​សេច​ក្តី​រាយ​ការ​ណ៍​ ស្តីពី​ការ​ងារ​កិច្ច​ការ​បរទេស​សម្រាប់​រដ្ឋ​ឆ្នាំ​២​០​១​៩​។​

ចំ​ពោះ​សកម្ម​ភាព​ត្រួត​ពិ​និត្យ​កំ​ពូល  ​ រដ្ឋ​សភា​នឹង​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​លើ​បធាន​បទ​    “ការ​  អនុ​វត្ត​គោ​ល​នយោ​បាយ​ច្បាប់​ស្តីពី​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​ ដំ​ណាក់​កាល​ឆ្នាំ​២​០​១​៤​-២​០​១​៨​"។​ រដ្ឋ​សភា​នឹង​ចំ​ណាយ​ពេល​៣​ថ្ងៃ​ ដើម្បី​ដំ​ណើរ​ការ​ចោទ​សួរ​និង​ឆ្លើ​យ​បំ​ភ្លឺ​ ធ្វើ​ការ​ពិ​និត្យ​ សម្រេច​លើ​ការ​ងារ​បុគ្គ​លិក​និង​ពិ​និត្យ​ អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​រួម​នៃ​សម័យ​ប្រ​ជុំ​៕

យោង​៖  ហ្វិញ​ហ្វា (ទី​ភ្នាក់​ងារ​សា​រ​ព័ត៌​មាន​វៀត​ណាម)ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ