មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/10/2019 - 09:54

ភាព​រីក​ចម្រើន​នៅ​តំ​បន់​ជន​ជា​តិ​ខ្មែរ​

តាម​ប្រ​សា​សន៍​លោក​គីហីវថា​ញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​ហូវយ៉ាង​ ឱ្យ​ដឹង​៖ ការ​វិ​និ​យោគ​ទុន​ព្រម​គ្នា​របស់​រដ្ឋ​ បាន​ជួយ​តំ​បន់​មាន​ជន​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​កាន់​តែ​រីក​ចម្រើន​ ជីវ ភាពសេដ្ឋ​កិច្ច​មាន​ភាព​លំ​នឹង​និង​អភិ​វឌ្ឍ​ន៍។​

  ដងផ្លូវ​កាត់​តភ្ជាប់​ឃុំ​សា​ភៀងនិង​ឃុំ​វិ​ញវៀង​ ស្រុក​ឡុង​មី។​

បង​យ័ញ​វ៉ាន់​ហ្វាង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជា​តិ​ស្រុក​ចូវ​ថា​ញ់ ឱ្យ​ដឹង​៖ “ផ្ដើម​ពីប្រ​ភព​ទុន​នៃ​កម្ម​វិ​ធី​ទិស​ដៅ​ជា​តិ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរភាព​ កម្ម​វិ​ធី​១​៣​៥​។​ល។​ នៅ​តាម​ភូមិ​ភាគ​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​លើ​ភូមិ​សា​ស្រ្ដ ត្រូវ​បាន​វិ​និ​យោ​គ​កសា​ង​ហេដ្ឋា​រចនា​សម្ព័ន្ធ​យ៉ាង​ត្រឹម​ត្រូវ​ ប្រ​ព័ន្ធ​សា​លា​រៀន​បាន​កសា​ងរឹង​មាំ​ ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ជា​តិ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ល្អ​ ជីវភាព​សម្ភារៈ​ និង​ស្មារ​តី​របស់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ត្រូវ​បាន​លើ​កកម្ពស់​”។​ តាម​ការ​ណែនាំ​របស់​បង​ហ្វាង​ យើង​ខ្ញុំ​ចុះ​ទៅ​កាន់​ភូមិ​ឡាងហុឹម ទី​ប្រ​ជុំ​ជន​រ៉ាច់ហ្គយ ទី​ដែល​ពីមុន​ធ្វើ​ដំ​ណើរ​ទៅ​មក​តាម​ផ្លូវ​ទឹក​ជា​ចម្បង​។​ មក​ទល់​សព្វ​ថ្ងៃ​ ដងផ្លូវ​បាង្វាន (ភូមិ​ឡាងហុឹម) ត្រូវ​បាន​ចាក់​បេ​តុង​ប្រ​វែង​ជិត​៥​០​០​ម៉ែ​ត្រ​ ទទឹង៥​ម៉ែ​ត្រ​ ជា​កំ​ណាត់​ផ្លូវ​មួយ​ក្នុង​ចំ​ណោម​កំ​ណាត់​ផ្លូវ​ ត្រូវ​បាន​អនុ​វត្ត​ពីកម្ម​វិ​ធី​១​៣​៥​របស់​រដ្ឋា​ភិបាល​។​  បង​យ័ញ​ថា​ញ់សា​ង​ នៅ​ភូមិ​ឡាងហុឹម ឱ្យ​ដឹង​៖ “ពីមុន​នេះ​ ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​តាម​ផ្លូវ​ទឹក​ជា​ចម្បង​ ត្រូវ​ខាត​ពេល​វេលា​ច្រើន​ណាស់​។​ ឥឡូ​វ​នេះ​មាន​ផ្លូវ​ចាក់​បេ​តុង​ ម្ល៉ោះ​ហើយ​ការ​ងារ​រក​ស៊ី​ក៏​ងាយ​ស្រួល​ សំ​ខាន់​គឺ​ការ​លក់​ដូរ​កសិផល ទោះ​បី​មាន​តប​ន្តិច​បន្តួច​ខ្ញុំ​ក៏​អា​ចដាក់​ឡើង​ម៉ូតូ​ទៅ​លក់​នៅ​ផ្សា​ររ៉ាចហ្គយ រក​បាន​ប្រាក់​ចំ​ណូល​ផង​ដែរ​ ពុំ​មែន​ហូប​មិន​អស់​ទុក​ចោល​ដូច​ពីមុន​ទៀ​ត​”។​

តាម​ប្រ​សា​សន៍​របស់​បង​គីហីវថា​ញ់ ឱ្យ​ដឹង​៖ ដោយ​ឡែក​ក្នុង​ឆ្នាំ​២​០​១​៨​ គ្រប់​អង្គ​ភាព​បាន​អនុ​វត្ត​ប្រ​ភព​ទុន​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជា​តិ​សម្រេច​១​០​០​%ផែន​ការ​របស់​ខេត្ត​។​ ផ្ដើម​ពីនោះ​ តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​លើ​ភូមិ​សា​ស្រ្ត​ខេត្ត​ហូវយ៉ាង​ ក៏​កាន់​តែ​មាន​ភាព​សម​រម្យ​។​ ប្រ​ជា​ជន​រស់​នៅ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ មិន​ត្រឹម​តែ​រួម​ជា​មួយ​រដ្ឋ​កសា​ង​ផ្លូវ​ថ្នល់​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ខ្នះ​ខ្នែង​កែលម្អ​សោ​ភណភាព​បរិស្ថាន​ ដើម្បី​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង​ទៀ​ត​ផង​។​  ចរាចរតាម​ដងផ្លូវ​បេ​តុង​ ផ្លូវ​កៅ​ស៊ូ​ទើប​កសា​ង​ថ្មី​នៅ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​នៃ​ខេត្ត​ហូវយ៉ាង​ គឺ​ងាយ​ជួប​ប្រ​ទះ​ជួរ​ដើម​ឈើ​ ផ្កា​លម្អ​ ត្រូវ​បាន​ប្រ​ជា​ជន​ដាំ​ ថែ​ទាំ​ បង្ក​ជា​សោ​ភណភាព​នៅ​សង​ខាង​ផ្លូវ​ អម​ជា​មួយ​ផ្ទះ​ឥដ្ឋ​ទើប​សា​ង​សង់​ឡើង​យ៉ាង​សម​រម្យ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។​

បង​ឡឹម​ថា​ញ់ហ៊ុង ប្រ​ធាន​ការិ​យាល័យ​ជន​ជា​តិ​ស្រុក​ឡុង​មី ឱ្យ​ដឹង​៖ អា​ស្រ័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​គមនាគមន៍​ត្រូវ​បាន​កសា​ង​យ៉ាង​សម​រម្យ​ ទើប​ជីវភាព​ប្រ​ជា​ជន​លើ​ភូមិ​សា​ស្រ្ត​មាន​ការ​រីក​ចម្រើន​យ៉ាង​សកម្ម​ កម្រិត​ប្រ​ជា​បញ្ញា​កាន់​តែ​បាន​លើ​កកម្ពស់​ កូន​ចៅ​ជន​រួម​ជា​តិ​ខ្មែរ​មិន​មាន​ការ​បោះ​បង់​សា​លា​ដូច​ពីមុន​ទៀ​ត​។​ ប្អូន​យឿងថា​ញ់កុង​ នៅ​ឃុំ​វិ​ញវៀង​ ស្រុក​ឡុង​មី ឱ្យ​ដឹង​៖ “ប្អូន​មាន​កង់​អា​ស្រ័យ​សប្បុរ​ស​ជន​ជូន​សម្រាប់​ជិះ​ទៅ​រៀន​ បាន​ជា​ប្អូន​គ្មាន​បំ​ណង​ឈប់​រៀន​ទេ”៕

                                      ហាថា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ