សហព័ន្ធបណ្ដាសមាគមវិទ្យាសាស្ត្រនិងបច្ចេកទេសខេត្តត្រាវិញ ទើបបានរៀបចំពិធីបូកសរុប និងជូនរង្វាន់ពិធីប្រឡងច្នៃប្រឌិតបច្ចេកទេសត្រាវិញលើកទី៥ ឆ្នាំ២០១៨-២០១៩ ។ លោកត្រឹងប៊ិញត្រុង សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ប្រធានសហព័ន្ធ បណ្តាសមាគមវិទ្យាសាស្ត្រនិងបច្ចេកទេសខេត្តត្រាវិញ ចូលរួមពិធីបូកសរុបការប្រឡង។
លោក ត្រឹនប៊ិញត្រុង ជូនរង្វាន់ដល់អ្នកនិពន្ធដែលឈ្នះរង្វាន់ខ្ពស់ក្នុងការប្រឡង។
អស់រយៈពេលជាង១ឆ្នាំបំផុសចលនាសម័យប្រឡងលើកនេះ ទាក់ទាញបានវិធានការចំនួន ៤៧ចូលរួមប្រឡង ឋិតក្នុងវិស័យទាំងឡាយ មានដូច៖ បច្ចេកព័ត៌មានវិទ្យា វិស្វកម្មស្វ័យប្រវត្តិសាងសង់និងគមនាគមន៍-ដឹកជញ្ជូនវត្ថុធាតុដើមគីមី ថាមពល កសិរុក្ខកម្ម នេសាទកម្ម ធន ធានធម្មជាតិនិងបរិស្ថាន វេជ្ជសាស្ត្រឳសថ អប់រំ-បណ្តុះបណ្តាល។ បណ្តាផលិតផលបច្ចេកទេសច្នៃប្រឌិតនៅឆ្នាំនេះ សម្បូរបែបបង្គួរ ក្នុងនោះ គំនិតច្នៃប្រឌិតល្អៗ ទាក់ទិនដល់វិនិច្ឆ័យកាកសំណល់ - ការពារបរិស្ថាន អនុវត្តបច្ចេកវិទ្យា3D ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល សំដៅលើកកម្ពស់ការច្នៃប្រឌិតរបស់សិស្សនិស្សិត មានវិធានជាច្រើន ក្នុងការកែលម្អ បង្កើនគុណភាពផលិតផលដាំដុះនិងចិញ្ចឹមសត្វ ឆ្លៀតប្រើប្រាស់សំណល់កសិកម្ម ផលិតផលកសិកម្មសរីរាង្គ... ទាំងអស់សុទ្ធតែបានវិនិយោគយ៉ាងហ្មត់ចត់អំពីខ្លឹមសារនិងបច្ចេកទេស។ នៅក្នុងពិធីបិទវគ្គបូកសរុប គណៈកម្មការរៀបចំបានជូនរង្វាន់ចំនួន១៦ រួមមាន៖ លេខពីរចំនួន២រង្វាន់ លេខបី ចំនួន១រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន១៣សម្រាប់បុគ្គលនិងសមូហភាព៕
សើុងម៉ាល័យ