បងកៅវ៉ាន់ផុង ជនជាតិខ្មែរ (កើតឆ្នាំ១៩៦៩) រស់នៅមណ្ឌលផ្សារមិញអាង ទីប្រជុំជនមិញលឿង ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង។ ផ្ដើមពីយុវជនក្រីក្រមួយរូប បងខិតខំប្រឹងប្រែងរៀនសូត្រ ពលកម្មផលិត សព្វថ្ងៃមិនត្រឹមតែចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹមកូន៣នាក់រៀនសូត្រចប់ចុងចប់ដើមទៀតផង។
បងកៅវ៉ាន់ផុង កំពុងថែទាំដំណាំ។
កើតនិងធំដឹងក្ដីក្នុងគ្រួសារក្រ បន្ទាប់ពីរៀបការរួចជីវភាពគ្រួសាររឹតតែលំបាកថែមទៀត។ ថ្វីបើដូច្នោះក្ដី ជាមួយនឹងឆន្ទៈឈានឡើង បងកៅវ៉ាន់ផុង មានការប្រឹងប្រែងធ្វើការរកស៊ី ហើយក្រោយមកចូលរួមក្នុងអង្គការសមាគមសហព័ន្ធយុវជននៅភូមិភាគ។ បងកៅវ៉ាន់ផុង ឱ្យដឹង៖ នៅពេលចូលរួមក្នុងអង្គការសមាគមសហព័ន្ធយុវជននៅមណ្ឌលផ្សារ គាត់បានរៀនសូត្រ ដោះដូរបទពិសោធន៍ ពិសេសគឺចលនាយុវជនសាងអនាគត បង្កើតអាជីពបានជួយគាត់មានចំណេះដឹងក្នុងការដាំដុះ ចិញ្ចឹមសត្វ។ ចាប់តាំងពីពេលនោះ មកគាត់ខ្នះខ្នែងធ្វើការរកស៊ី សន្សែសន្សំទិញ បានដីស្រែបន្ថែមសម្រាប់ផលិត។ សព្វថ្ងៃ បងវ៉ាន់ផុង មានផ្ទៃដីផលិតស្រូវជាង៣ហិកតា ផ្ទៃដីដាំដំណាំចំនួន៥.០០០ម២។ ដោយសារមានផ្ទៃដីដាំដំណាំច្រើនកុង បងក៏ដាំដំណាំឆ្លាស់គ្នា ដូចជាស្ពៃខៀវ ត្រសក់ ននោងជ្រុង។ ជួនកាលបង ដាំម្រះ ឃ្លោក ត្រឡាច ជីរនាងវង ក្នុងស្រះចិញ្ចឹមត្រី ដាំព្រលឹត កញ្ឆែតជាដើម។ អាស្រ័យហេតុនោះ រៀងរាល់ឆ្នាំប្រាក់ចំណូលជាមធ្យមផ្ដើមពីដំណាំគ្រប់ប្រភេទជិត២០០លានដុង និងចំណូលពីការធ្វើស្រែរាប់សិបលានដុង។
តាមប្រសាសន៍បងកៅវ៉ាន់ផុង ឱ្យដឹង៖ កាលនៅក្មេង បងធ្លាប់ចូលរួមអង្គការសម្ព័ន្ធយុវជន សមាគមសហព័ន្ធយុវជន ហើយក៏បានរៀមច្បងជួយណែនាំ ពិសេសគឺបក្ខជនគំរូ និយាយទន្ទឹម នឹងធ្វើទើបបងមានបំណងប្រាថ្នា និងខិតខំដើម្បីបានចូលក្នុងកងជួរបក្ស។ បន្ទាប់ពីការងារស្រែ ចម្ការ រាល់ចលនាយុវជននៅភូមិភាគ តែងបានបងវ៉ាន់ផុង ខ្នះខ្នែងចូលរួម បង្កបរិកាសសប្បាយរីករាយនិងមានប្រយោជន៍ ឆ្លងតាមរយៈសិល្បៈ កីឡា និងសិក្ខាសាលាស្ដីពីការដាំដុះ ចិញ្ចឹមសត្វ ជួយយុវជនសាងអនាគត បង្កើតអាជីព។
ភាពរឹងមាំផ្ដើមពីការចលនាយុវជន បានជួយឲ្យបងផុង កាន់តែមានភាពរឹងប៉ឹងរហូតដល់ឆ្នាំ១៩៩៤ ក្ដីប្រាថ្នាបានចូលក្នុងកងជួរបក្ស ក្លាយជាការពិត។ នៅពេលបានចូលក្នុងកងជួរបក្ស បងផុងកាន់តែខិតខំប្រឹងប្រែង ក្រៅពីកិច្ចការក្នុងគ្រួសារ បងតែងខ្នះខ្នែងក្នុងការចូលរួមជាមួយនឹងចលនាយុវជន ជួយយុវជនក្នុងពលកម្មផលិត ដើម្បីរួមគ្នាចាកផុតពីភាពក្រីក្រ។
ពេលក្លាយជាបក្ខជន បងផុងតែងជាគំរូឈានមុខ ក្រៅពីប្រឹងប្រែងធ្វើការរកស៊ី កូនៗរបស់បង ក៏បានចិញ្ចឹមឲ្យរៀនសូត្រត្រឹមត្រូវ។ មកទល់សព្វថ្ងៃ បងវ៉ាន់ផុង មានកូនប្រុសម្នាក់រៀនចប់ថ្នាក់ អនុបណ្ឌិត បម្រើការងារនៅសាកលវិទ្យាល័យកឹងធើ ចំណែកកូន២នាក់ទៀតក៏ប្រឡងជាប់មហាវិទ្យាល័យ ហើយមានការងារធ្វើលំនឹង។
តាមប្រសាសន៍លោកយ័ញម៉ឹង លេខាសាខា បក្សមណ្ឌលផ្សារមិញអាង ទីប្រជុំជនមិញលឿង ឱ្យដឹង៖ បងផុងជាបក្ខជនគំរូឈានមុខក្នុងការចលនាផលិត អាជីវកម្មពូកែ ហើយក៏ជាគ្រួសារសង្វាតរៀនសូត្រ។ បងចេះប្រិតសំចៃនិងខ្នះខ្នែង ជួយអ្នកដទៃអស់ពីចិត្ត ប្រសិនបើមាមីងខ្វះខាត ពូជដំណាំ ដើមទុន បងតែងជួយអស់ពីចិត្ត។ អាស្រ័យបានបងផុងជួយមកទល់សព្វថ្ងៃ មានគ្រួសារជនជាតិខ្មែរក្រីក្រជាច្រើននៅក្នុងភូមិភាគ បានចាកផុតភាពក្រីក្រនិងមានជីវភាពលំនឹង៕
ឡេស៊ាង - ថាច់ធី