30/09/2019 - 15:41

ភាព​រីក​ចម្រើន​ផ្ដើម​ពីគោ​ល​នយោ​បាយ​

បុ៉ន្មានឆ្នាំ​កន្លង​ ការ​អនុ​វត្ត​គោ​ល​ការ​ណ៍​របស់​បក្ស​ រដ្ឋ​ ស្ដី​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​នៅ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ ស្រុក​ហ្វាប៊ិ​ញ ខេត្ត​បាក​លីវ​ បាន​ប្រ​មូល​ផ្ដុំ​រាល់​ប្រ​ភព​ធនធាន​វិ​និ​យោ​គ​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​។​ ព្រម​ជា​មួយ​នោះ​ កសាង​កម្ម​វិ​ធី​ គម្រោង​ជា​ច្រើន​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ម្ល៉ោះ​ហើយ​ជីវ​ភាព​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​កាន់​តែ​មាន​ភាព​លំ​នឹង​ជន​បទ ​តំ​បន់ជន​រួម​ជា​តិ​ភាគ​តិ​ច​មាន​ការ​រីក​ចម្រើន​។​

មាន​ទឹក​សាប​ខួប​ឆ្នាំ​ មាមីង​ខ្មែរ​នៅ​ស្រុក​ហ្វាប៊ិ​ញ ដាំ​ដំណាំ​រួម​ផ្សំ​

 រកបាន​ប្រាក់​ចំ​ណូល​បន្ថែ​ម​។​

ដងផ្លូវ​ជន​បទ​ចុះ​ទៅ​បណ្តា​ភូមិ​នៃ​ឃុំ​មិញ​យីវ ស្រុក​ហ្វាប៊ិ​ញ ត្រូវ​បាន​ចាក់​បេតុង​រួច​រាល់​។​

ស្រុក​ហ្វាប៊ិ​ញ មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​ជា​ង​១​២​,៧​%។​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ស្រុក​ក៏​បាន​មជ្ឈិម​វិ​និ​យោ​គ​ទៅ​លើ​កម្ម​វិ​ធី​ គម្រោង​ជា​ច្រើន​សម្រាប់​អភិ​វឌ្ឍ​ន៍តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​។​ ជា​ក់​ស្ដែង​គឺ​កម្ម​វិ​ធី​១​៣​៥​ របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​វិ​និ​យោ​គ​ជា​ង​១​៣​ពាន់​លាន​ដុង​សម្រាប់​កសាង​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ជូន​ឃុំ​ ភូមិ​លំ​បាក​ពិសេស​។​ មក​ទល់​សព្វ​ថ្ងៃ​ ស្រុក​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​ចំ​នួន​២​៣​ ជួស​ជុល និង​កែលម្អ​សំ​ណង់​ចំ​នួន​៤​ ឧប​ត្ថម្ភ​អភិ​វឌ្ឍផលិត​កម្ម​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​ បន្ទាត់​ក្រជា​ង​១​.០​០​០​គ្រួ​សារ​តាម​រយៈ​ទម្រង់​ជា​ច្រើន​ ដូច​ជា​៖ ទម្រង់​ចិញ្ចឹម​ជ្រូក​ គោ​ ងាវ ក្ដាម​ ។​ល។​ គ្រួ​សារ​ជន​ជា​តិ​ខ្មែរ​ក្រី​ក្រចំ​នួន​១​៧​១​ បាន​ទទួល​ផលតាម​រយៈ​សេច​ក្ដី​សម្រេច​២​៩​/២​០​១​៣​ /QĐ-TTg របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពី​ឧប​ត្ថម្ភ​ដោះ​ស្រាយ​ដី​សង់​ផ្ទះ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​។​ ប្រ​ជា​ជន​១​០​.៤​៨​៦​នាក់​បាន​ឧប​ត្ថម្ភ​ ដោយ​ផ្ទាល់​តាម​រយៈ​សេច​ក្ដី​សម្រេច​១​០​២​/QĐ -TTg ។​ ជន​ជា​តិ​ខ្មែរ​ចំ​នួន​២​១​០​គ្រួ​សារ​បាន​ឧប​ត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ សរុប​ថវិ​កា​ជា​ង​១​០​ពាន់​លាន​ដុង​។​ អា​ស្រ័យ​ហេតុ​នោះ​ មាន​ទម្រង់​ផលិត​កម្ម​ អា​ជីវ​កម្ម​ដំណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​និង​មាន​បុគ្គ​ល​ គំ​រូ​ជា​ច្រើន​ជា​ជន​ជា​តិ​ភាគ​តិ​ច​ផលិត​ និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​។​ លោក​កៅ​អា​ញ់ត្វឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​មិញ​យីវ ឲ្យ​ដឹង​៖ “មាន​កម្ម​វិ​ធី​១​៣​៥​ និង​កម្ម​វិ​ធី​ គម្រោង​ផ្សេង​ៗ​ទៀ​ត​របស់​បក្ស​ រដ្ឋ​ បាន​វិ​និ​យោ​គ​ជូន​ជន​រួម​ជា​តិ​ភាគ​តិ​ច​ ម្ល៉ោះ​ហើយ​ ឃុំ​បាន​ប្រ​មូល​ផ្ដុំ​រាល់​ប្រ​ភព​ធនធាន​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​ព្រម​ៗ​គ្នា​។​  មក​ទល់​សព្វ​ថ្ងៃ​ មាន​ឃុំ​ ទី​ប្រ​ជុំ​ជន​របស់​ស្រុក​ហ្វាប៊ិ​ញទាំង​ ១​០​០​% អា​ចបើ​ក​បរ​រថយ​ន្ត​ចុះ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​៩​៩​,៧​%; មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​៩​៩​%  ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ត្រូវ​បាន​វិ​និ​យោ​គ​កសាង​បាន​រួច​រាល់​ មាន​ទឹក​សាប​ខួប​ឆ្នាំ​ ឆ្លើ​យ​តប​តម្រូវ​ការ​ផលិត​កម្ម​របស់​ប្រ​ជា​ជន​។​ ជា​ពិសេស​ គ្រួ​សារ​ជន​ជា​តិ​ខ្មែរ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ សុទ្ធ​សឹង​បាន​ទទួល​ផលរាល់​គោ​ល​នយោ​បាយ​ជន​ជា​តិ​ ម្ល៉ោះ​ហើយ​មាន​លក្ខណ​សម្បត្តិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​មាមីង​ខ្មែរ​ត្រូវ​បាន​លើ​កកម្ពស់​ ជន​បទ​មាន​ការ​រីក​ចម្រើន​”។​

លោក​ង្វៀន​វ៉ាន់​សើុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្វាប៊ិ​ញ ឲ្យ​ដឹង​៖“ផ្ដើម​ពីកម្ម​វិ​ធី​ គម្រោង​វិ​និ​យោ​គ​ និង​ឆន្ទៈ​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្ររបស់​មាមីង​ខ្មែរ​ ម្ល៉ោះ​ហើយ​គោ​ល​នយោ​បាយ​ក៏​ពង្រីក​បាន​ប្រ​សិ​ទ្ធ​ភាព​។​ ផ្ដើម​ពីនោះ​ ជីវ​ភាព​របស់​មាមីង​ខ្មែរ​បាន​កែលម្អ​ មាន​ភាព​លំ​នឹង​  អត្រា​គ្រួ​សារ​ក្រី​ក្រថយ​ចុះ​ជា​លំ​ដាប់​ ចំ​នួន​គ្រួ​សារ​ធូរ​ធារ​កាន់​តែ​កើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កម្រិត​ប្រ​ជា​បញ្ញា​ត​ំបន់ជន​ជា​តិ​ភាគ​តិ​ច​បាន​កើន​ឡើង​យុវជន​ខ្មែរ​បាន​បណ្តុះ​បណ្តា​ល វិ​ជ្ជា​ជីវៈ​ ហើយ​មាន​ការ​ងារ​ធ្វើ​កាន់​តែ​ច្រើន​ឡើង​។​ល។​ ជា​ពិសេស​ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ឧប​ត្ថម្ភ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ មាមីង​ខ្មែរ​កាន់​តែ​មាន​ការ​ជឿ​ជា​ក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​ និង​រដ្ឋ​”៕

លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ