ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/09/2019 - 15:41

ចែក​រំលែក​បទ​ពិសោ​ធ​ន៍​ លើ​កកម្ពស់​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​ផ្សព្វ​ផ្សា​យ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​

(កឹង​ធើ​)-គណៈ​ឃោ​ស​នា​អប់​រំបក្ស​ក្រុង​កឹង​ធើ​ ទើប​រៀប​ចំ​សិក្ខា​សាលា​ "ការ​ងារ​ផ្សព្វ​ផ្សា​យ​និង​បទ​ពិសោ​ធ​ន៍​ផ្សព្វ​ផ្សា​យ​មួយ​ចំ​នួន​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​ស​ព្វ​ថ្ងៃ​"។​ 

អ្នក​ស្រី​ឡេធីសឿងម៉ា​យ អនុ​ប្រ​ធាន​គណៈ​ឃោ​ស​នា​អប់​រំបក្ស​ក្រុង​ ថ្លែង​ការ​ណ៍​ក្នុង​អង្គ​សិក្ខា​សាលា​។

ក្រុង​កឹង​ធើ​ មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​ជា​ង​២​៤​.៥​០​០​នាក់​ ប្រ​មូល​ផ្ដុំ​នៅ​ខ័ណ្ឌ​និញកេវ​ ស្រុក​ថើយ​ឡាយ​ ខ័ណ្ឌ​អូរម៉ូង​ និង​ស្រុក​កើ-ដ។​ ក្រុង​បាន​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ក្នុង​ការ​ផ្សព្វ​ផ្សា​យ​ រួម​ចំ​ណែក​នាំ​យក​គោ​ល​ការ​ណ៍​ គោ​ល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ជូន​ដល់​ជន​រួម​   ជា​តិ​ខ្មែរ​ មាន​ដូច​៖ ផ្ដល់​ជូន​វិ​ទ្យុ​ដល់​ប្រ​ជា​ជន​ ប្រ​គេន​ទូរ​ទស្សន៍​នៅ​តាម​វត្ត​អា​រាម​ខ្មែរ​ ប្រ​គេន​ និង​ជូន​សៀវ​ភៅ​ កាសែត​ភាសា​ខ្មែរ​ បោះ​ពុម្ព​ផ្សា​យ​ឯ​កសារ​ជា​ឧភយភាសា​វៀត​-ខ្មែរ​ ចាត់​តាំង​ស​កម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កីឡា​។​ល។​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ប្រ​ពៃណី​របស់​ជន​រួម​ជា​តិ​។​ល។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ ការ​ងារ​ផ្សព្វ​ផ្សា​យ​មិន​ទាន់​មាន​ភាព​ផ្លាស់​ថ្មី​ ទាំង​ពីខ្លឹម​សារ​រូប​ភាព​ កង​ជួរ​អ្នក​ធ្វើ​របាយ​កាណ៍​ អ្នក​ផ្សព្វ​ផ្សា​យ​មាន​ច្រើន​ ប៉ុន្តែ​ការ​ដំណើរ​ការ​នៅ​មាន​កម្រិត​ វិ​ស័យ​ជា​ច្រើន​នៅ​ខ្វះ​ខាត​និង​ខ្សោយ​។​ល។​ ក្រុង​នៅ​មិន​ទាន់​វាយ​តម្លៃ​បាន​នូវ​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​ផ្សព្វ​ផ្សា​យ​ ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​ មិន​ទាន់​ក្ដាប់​អស់​កង​ជួរ​កម្មា​ភិបាល​ជា​ជន​ជា​តិ​ខ្មែរ​ចូល​រួម​ការ​ងារ​ផ្សព្វ​ផ្សា​យ​នៅ​ភូមិ​ភាគ​។​ល។​

ក្នុង​អង្គ​សិក្ខា​សាលា​ ក្រុម​អ្នក​វិ​ទ្យា​សាស្រ្ត​ អ្នក​គ្រប់​គ្រង​ អ្នក​ធ្វើ​របាយ​កាណ៍​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ឲ្យ​តម្លៃ​៖ គប្បី​មាន​រូប​ភាព​ផ្សព្វ​ផ្សា​យ​ ស​ម្បូរ​បែប​ (ជា​លក្ខណៈ​ផ្ទាល់​និង​ប្រ​យោល​) វិ​ធី​(បញ្ចុះ​បញ្ចូល​ លើ​កគំ​រូ​ បញ្ជា​ស​ម្ងាត់…)ផ្សព្វ​ផ្សា​យ​; ផ្សា​រភ្ជាប់​យ៉ាង​ស្អិត​ល្មួត​រាល់​ស​កម្ម​ភាព​ផ្សព្វ​ផ្សា​យ​ផ្ទាល់​មាត់​ ជា​មួយ​នឹង​ស​កម្ម​ភាព​ស​ង្គម​របស់​ពុទ្ធសាស​នា​ខ្មែរ​។​ល។​ កម្មា​ភិបាល​បំ​ពេញ​ការ​ងារ​ក្នុង​តំ​បន់​ជន​រួម​ជា​តិ​ខ្មែរ​ គប្បី​ចេះ​ភាសា​ ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជា​តិ​; គប្បី​ពឹង​ផ្អែក​នឹង​ព្រះ​ស​ង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ អ្នក​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជា​តិ​។​ល។​ ភូមិ​ភាគ​គប្បី​គួបផ្សំ​រាល់​រូប​ភាព​ផ្សព្វ​ផ្សា​យ​តាម​ រយៈ​ស​កម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កីឡា​ ពិសេស​ គឺ​ប្រ​ណាំង​ទូក​-ង សំ​ដៅ​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​របស់​ជន​រួម​ជា​តិ​ ផ្ដើម​ពីនោះ​ លើ​កកម្ពស់​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​ផ្សព្វ​ផ្សា​យ​។​ ក្នុង​ការ​ងារ​ផ្សព្វ​ផ្សា​យ​ គប្បី​ជំរុញ​ស​កម្ម​ភាព​ដែល​នាំ​មក​ផលប្រ​យោជន៍​ជា​ក់​ស្ដែង​ជូន​ចំ​ពោះ​ជន​រួម​ជា​តិ​ខ្មែរ​ រួម​ជា​មួយ​នឹង​ជន​ជា​តិ​ទាំង​អស់​ដែល​រួម​រស់​នៅ​លើ​ទឹក​ដី​វៀត​ណាម។​ល។​

ការ​រៀប​ចំ​សិក្ខា​សាលា​ គឺ​ជា​ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​ទាំង​ឡាយ​ដែល​ឋិត​ក្នុង​បធាន​បទ​វិ​ទ្យា​សាស្រ្ត​ថ្នាក់​ក្រុង​ "វាយ​តម្លៃ​និង​លើ​កឡើង​វិ​ធាន​ការ​លើ​កកម្ពស់​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​ផ្សព្វ​ផ្សា​យ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​"៕

                        ថា​ញ់ឡុង​ - ថា​ច់​ធី

 

ចែករំលែកអត្ថបទ