តាមប្រសាសន៍លោកត្រឿងថាញ់សាង ប្រធានការិយាល័យជនជាតិស្រុកកើ-ដ ក្រុងកឹងធើ កម្មវិធី គម្រោង គោលនយោបាយជនជាតិលើភូមិសាស្រ្ត តែងបានថ្នាក់ដឹកនាំស្រុកផ្តោតការយកចិត្តទុកដាក់ចង្អុលការអនុវត្តគ្រប់ជ្រុងជ្រោយ ទាន់ពេល ចំមុខសញ្ញា ធានាតាមទិស ដៅ និងផែនការដាក់ចេញ ម៉្លោះហើយសម្រេចប្រសិទ្ធភាពខ្ពស់។
អាស្រ័យការឧបត្ថម្ភរបស់រដ្ឋ បងលីមិញតឹម នៅភូមិថើយត្រឿង១ ឃុំថើយស្វឹង សង់បានផ្ទះមួយខ្នង
ក្រោយពីមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចរបស់ស្រុកលើកទី២ ដំណាក់កាល ២០១៤-២០១៩ គោលនយោបាយឧបត្ថម្ភពិសេសសម្រាប់តំបន់ជនរួមជាតិជាជំហានៗពង្រីកបានប្រសិទ្ធភាព។ កម្មវិធី១៣៥ (ដំណាក់កាលII) បានវិនិយោគចំនួន១,៧ពាន់លានដុង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យភូមិលំបាកពិសេសចំនួន២ គឺភូមិថើយត្រឿង១ ថើយត្រឿង២ របស់ឃុំថើយស្វឹង។ អនុវត្តសេចក្តីសម្រេចលេខ២៩/២០១៣/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីគោលនយោបាយមួយចំនួនឧបត្ថម្ភដោះស្រាយ ដីសង់ផ្ទះ និងដោះស្រាយការងារធ្វើជូនជនរួមជាតិភាគតិចក្រីក្រ មានជីវភាពលំបាកនៅតំបន់វាលរាបទន្លេគឺវឡុង ដំ ណាក់កាល២០១៣ -២០១៥ និងសេចក្តីសម្រេចលេខ២០៨៥/QĐ- TTg របស់នាយករដ្ឋមន្រី្តនៃរដ្ឋាភិបាល ស្ដីពីការផ្តល់សច្ចានុមតិលើគោលនយោបាយពិសេសឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០១៧-២០២០ ស្រុកក៏បានដោះស្រាយដីសង់ផ្ទះ សាងសង់ផ្ទះមហាសាមគ្គីជូន១១៧គ្រួសារជនរួមជាតិភាគតិច នៅមណ្ឌលប្រជាជនតាំងទីលំនៅសរុបថវិកា៩,៦ពាន់លានដុង។ ទន្ទឹមនឹងនោះ ភូមិភាគក៏បង្កលក្ខណៈឲ្យគ្រួសារប្រជាជនប្រមាណ២៧៣គ្រួសារបុលទុនពង្រីកការផលិត ដោយទឹកប្រាក់សរុបជាង ៣,៣ពាន់លានដុង។ ព្រមទាំងចំណាយឧបត្ថមដោយផ្ទាល់ចំពោះប្រជាជនឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រនៅតំបន់លំបាក តាមសេចក្តីសម្រេចលេខ១០២/២០០៩/QĐ-TTg របស់នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាល ជាមួយនឹងទឹកប្រាក់ជិត៤០០លានដុង។ល។ ស្រុកអនុវត្តសេចក្តី សម្រេចលេខ៣៣/QĐ-TTg របស់នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាល ស្ដីពីគោលនយោបាយឧបត្ថម្ភ ផ្ទះចំពោះគ្រួសារក្រីក្រ តាមបទដ្ឋានគ្រួសារក្រដំណាក់កាល២០១១-២០១៥ (កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះតាមសេចក្តីសម្រេចលេខ ១៦៧/២០០៨/QĐ-TTg ដំណាក់កាល២) ។ល។ បងលីមិញតឹម នៅភូមិថើយត្រឿង១ ឃុំថើយស្វឹង ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំង ឡាយបានទទួលផលពីគោលនយោបាយអនុគ្រោះ ពិសេសរបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច។ បងតឹម រៀបរាប់៖ “ផ្តើមពីប្រភពទុនឧបត្ថម្ភ ផ្លាស់ប្តូរមុខរបររបស់រដ្ឋ ខ្ញុំទិញទូកម៉ាស៊ីន សម្រាប់ធ្វើការរកស៊ី។ អស់រដូវត្រី ខ្ញុំទៅស៊ីឈ្នួលបាញ់ថ្នាំឲ្យមាមីងក្នុងភូមិ។ ផ្តើមពីការសន្សែសន្សំរួមជាមួយនឹងប្រាក់ឧបត្ថម្ភរបស់រដ្ឋ ខ្ញុំសង់បានផ្ទះសមរម្យ”។
បងយ័ញថាញ់ លេខាគណៈកម្មាធិការបក្ស ទីប្រជុំជនកើ-ដ ឲ្យដឹង៖ ថ្នាក់បង្រៀនវិជ្ជាជីវៈសំ ដៅជួយជនរួមជាតិខ្មែរផ្លាស់ប្តូរមុខរបរ ពង្រីកបានប្រសិទ្ធភាព។ មានគ្រួសារជាច្រើនប្រកបរបរត្បាញកំប្លោក កាត់ដេរ ជួសជុលម៉ូតូ ចិញ្ចឹមសត្វ។ល។ នៅនឹងផ្ទះរកបានប្រាក់ចំណូលលំនឹង។ លោកសាងឲ្យដឹងបន្ថែមស្រុក ក៏បានឧទ្ទេសនាមការងារធ្វើជូនពលករជាង៧០នាក់ចូលធ្វើការនៅមណ្ឌលឧស្សាហកម្ម ត្រាណុក ក្រុងកឹងធើ៕
ហាថាញ់-មុនី