នៅចុងឆ្នាំ២០១៨ ភូមិចេកជ្រំ ឃុំគីមហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ មាន៣៩គ្រួសារ បានទទួលស្គាល់រួចផុតពីភាពក្រីក្រ។ នោះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារកាត់បន្ថយភាពក្រីក្ររបស់សាខាបក្សភូមិចេកជ្រំ ជាពិសេសគឺចលនា “បក្ខជនទទួលបន្ទុកជួយគ្រួសារក្រីក្រ”។
ផ្ទះរបស់បងស្រី ថាច់ធីយ៉ាវ នៅភូមិចេកជ្រំ។
លោកត្រឹងវុាំងយ៉ាវ លេខាសាខាបក្ស ភូមិចេកជ្រំ ឱ្យដឹង ៖ “ជាមួយនឹងការប្តេជ្ញាចិត្ត ឧបត្ថម្ភគ្រួសារឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពនិងកសាងភូមិវប្បធម៌ជនបទថ្មី ។ ចាប់ពីឆ្នាំ២០១៧ មកទល់ នឹងបច្ចុប្បន្ន ភូមិបានអនុវត្តទម្រង់ “បក្ខជនទទួលបន្ទុកជួយគ្រួសារក្រីក្រ”។ តាមរយៈនោះ បក្ខជនម្នាក់ៗ ត្រូវបានចាត់ឱ្យមើលថែ ជួយឧបត្ថម្ភគ្រួសារក្រីក្រចំនួន៥ និងគ្រួសារជិតក្រចំនួន១០។ បក្ខជនទទួលបន្ទុកតែងឧស្សាហ៍ចុះទៅដល់ផ្ទះដើម្បីលើកទឹកចិត្ត ណែនាំគ្រួសារក្រីក្រពីរបៀបរកស៊ីនាំមកនូវប្រសិទ្ធភាពខ្ពស់។ អាស្រ័យហេតុនោះ ចុងឆ្នាំ ២០១៧ ភូមិកាត់បន្ថយគ្រួសារក្រីក្របាន៤០គ្រួសារ; ឆ្នាំ២០១៨ ភូមិកាត់បន្ថយគ្រួសារក្រីក្របាន៣៩គ្រួសារ។ បច្ចុប្បន្ន លើភូមិសាស្រ្តនៅមានគ្រួសារក្រីក្រចំនួន២៨ និងគ្រួសារជិតក្រចំនួន១៦៨។ ខិតខំដល់ចុងឆ្នាំ២០១៩ ភូមិនឹងកាត់បន្ថយបានគ្រួសារក្រីក្រចំនួន១៣ និងគ្រួសារជិតក្រចំនួន៤០”។
ប្តីស្លាប់បាត់ គ្មានអាជីពលំនឹងថែមទាំងត្រូវចិញ្ចឹមកូនផង ម៉្លោះហើយជីវភាពរបស់អ្នកមីង សើុងធីសុភាព ត្រូវប្រឈមនឹងការលំបាក ។ ដោយដឹងពីស្ថានភាពរបស់អ្នកមីង សាខាបក្ស ភូមិចេកជ្រំ បានចាត់ឱ្យបក្ខជន សើុងសូវ៉ា ជួយឧបត្ថម្ភ ។ បក្ខជនសើុងសូវ៉ា ចែករំលែក ៖ “ដើមឆ្នាំ ២០១៨ ខ្ញុំបានសាខាបក្សចាត់ឱ្យទទួលបន្ទុកគ្រួសារសើុងធីសុភាព។ ដំបូងខ្ញុំមកស្វែងយល់ពីស្ថានភាពលំបាករបស់គ្រួសារ រួចហើយលើកទឹកចិត្តគ្រួសារឱ្យខិតខំធ្វើការរកស៊ី។ ទន្ទឹមនឹងនោះ ខ្ញុំក៏ណែនាំឱ្យគ្រួសារអ្នកមីងទាក់ទងនិងបុលប្រាក់ពីធនាគារគោលនយោបាយសង្គមស្រុកកូវង៉ាងចំនួន៥០លានដុង ដើម្បីចិញ្ចឹមគោបន្តពូជ។ អាស្រ័យខិតខំធ្វើការរកស៊ី ចុងឆ្នាំ ២០១៨ គ្រួសាររបស់អ្នកមីងសុភាព ក៏បានចាកផុតពីភាពក្រីក្រ។
គ្រួសារបងស្រី ថាច់ធីយ៉ាវ នៅភូមិចេកជ្រំ ក៏ជាគ្រួសារក្រីក្រមួយដែរបានលេខាបក្សភូមិជួយ ឧបត្ថម្ភ ។ បងស្រីយ៉ាវ ឱ្យដឹង៖ “ពីមុន ខ្ញុំនៅផ្ទះ ចិញ្ចឹមកូនតូច២នាក់ ឯប្តីរបស់ខ្ញុំទៅធ្វើជាងកំបោរ ម៉្លោះហើយប្រាក់ចំណូលមិនគ្រាន់សម្រាប់ចាយវាយ។ ឆ្នាំ២០១៧ ខ្ញុំបានលេខាបក្ស ត្រឹងវុាំងយ៉ាវ ទទួលជួយឧបត្ថម្ភ លើកទឹកចិត្តនិងណែនាំបុលទុនបាន៥០លានដុង។ ខ្ញុំទិញមេគោ១ក្បាលនិងជួលដីស្រែចំនួន២កុង សម្រាប់ការដាំដុះ ដាំស្មៅឱ្យគោ។ ដោយបានការណែនាំរបស់លោក លេខាយ៉ាវ ខ្ញុំដាំដំណាំ១រដូវ ធ្វើស្រែ១រដូវ ពេលទំនេរទៅកាត់ស្មៅឱ្យគោ។ អាស្រ័យហេតុនោះ ប្រាក់ចំណូលប្រចាំថ្ងៃរបស់គ្រួសារខ្ញុំបានប្រសើរជាងមុន។ រហូតដល់ចុងឆ្នាំ២០១៨ ផ្តើមពីប្រាក់សន្សែសន្សំបានខ្ញុំសង់បានផ្ទះមួយខ្នងតម្លៃ១២០លានដុង ហើយខ្ញុំក៏សុំចាកចេញពីភាពក្រីក្រ។ ខ្ញុំឃើញទម្រង់ “បក្ខជនទទួលបន្ទុកជួយគ្រួសារក្រីក្រ” មានអត្ថន័យខ្លាំងណាស់។ អាស្រ័យបានការណែនាំ ចែករំលែកពីរបៀបរកស៊ី ទើបគ្រួសារខ្ញុំបានឈានឡើងក្នុងជីវភាព។ ខ្ញុំរីករាយខ្លាំងណាស់។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងខិតខំរកស៊ីដើម្បីឈានឡើងឱ្យមានបាននឹងគេ” ៕
សើុងម៉ាល័យ- វ៉ាន់តឹន