ឡុងវិញគឺជាឃុំមួយនៅតំបន់ឆ្ងាយដាច់ស្រយាល ហើយក៏ជាឃុំប្របឆ្នេរសមុទ្រ ឃុំកោះនៃស្រុកយ្វៀនហាយ ខេត្តត្រាវិញ ម្ល៉ោះហើយមានភាពលំបាកច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ប៉ុន្តែដោយការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់ទូទាំងបក្ខភាគ រដ្ឋអំណាច និងការចូលរួមរបស់ប្រជាជន ឡុងវិញក៏សម្រេចបានលក្ខឋាននៃការកសាងជនបទថ្មី ។
ផ្លូវតភ្ជាប់ឃុំ នៅឃុំជនបទថ្មីឡុងវិញ។
ប្រសិនបើមុននេះ ឡុងវិញត្រូវបានចាត់ទុកថាជាឃុំលំបាកខ្លាំង ប៉ុន្តែសព្វថ្ងៃវិស័យសេដ្ឋកិច្ច-សង្គមមានការផ្លាស់ប្តូរយ៉ាងច្រើន ជីវភាពរបស់ប្រជាជនត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។ តាមការស្វែងយល់របស់យើងខ្ញុំ បច្ចុប្បន្ន ក្នុងឃុំគ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់ជាង ៩៩% គ្រួសារមានទឹកប្រើប្រាស់ស្របអនាម័យ១០០% និងអត្រាគ្រួសារក្រីក្រនៅតែ២,៨១% ប៉ុណ្ណោះ។ ដល់ចុងឆ្នាំ២០១៨ ប្រាក់ចំណូលជាមធ្យមភាគរបស់ឃុំ គឺជាង៤១លានដុង /ម្នាក់/ឆ្នាំ។ លោកត្រឹងវុាំងចៀង នៅឃុំឡុងវិញ ឱ្យដឹង៖ “ប្រជាជនក្នុងឃុំមានការសប្បាយរីករាយ យ៉ាងខ្លាំងពេលដែលសេដ្ឋកិច្ច-សង្គម មានការផ្លាស់ប្តូរយ៉ាងសកម្ម តាមរយៈលទ្ធផលកសាងជនបទថ្មី។ ខ្លួនខ្ញុំផ្ទាល់ឃើញថា ដោយសារចលនាកសាងជនបទថ្មី ទើបតំបន់ជនបទមានភាពរីកចម្រើន ផ្លាស់ប្តូរច្បាស់ក្រឡែត ផ្លូវថ្នល់ធំទូលាយ ផ្ទះសម្បែងសាងសង់យ៉ាងសមរម្យ” ។
តាមប្រសាសន៍លោកទ្រិញវ៉ាំងដូយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញ បញ្ជាក់ច្បាស់ ការកសាងជនបទថ្មីជាភារកិច្ចសំខាន់ ជាជំហានទម្លុះទម្លាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ ដូច្នេះរយៈពេលកន្លង បក្ខភាគឃុំឡុងវិញ បានប្តេជ្ញាចិត្ត សាមគ្គី ខិតខំប្រឹងប្រែងផ្សព្វផ្សាយព្រមៗគ្នាដោយវិធានការជាច្រើន ដើម្បីអនុវត្តសម្រេចគោលដៅ។ ការងារចម្បង គឺរដ្ឋអំណាចបានចង្អុលការអង្គការមហាជននៅភូមិភាគ ផ្ដុំកម្លាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអត្ថន័យ ភាពសំខាន់និងផលប្រយោជន៍នៃការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ អនុវត្តល្អ តាមគោលលំនាំ “ប្រជាជនយល់ដឹង ប្រជាជនពិភាក្សា ប្រជាជនអនុវត្ត ប្រជាជនត្រួតពិនិត្យ” ដើម្បីលើកកម្ពស់តួនាទីរបស់ប្រជាជន។ ស្របជាមួយនោះដែរ គណៈកម្មាធិការបក្សឃុំ ក៏ប្តេជ្ញាក្នុងការងារចង្អុលការ ដឹកនាំអនុវត្តភារកិច្ចកសាងជនបទថ្មី”។
ព្រះតេជព្រះគុណគឹមហាយត្វង ព្រះចៅអធិការវត្តអងោ្កល ឃុំឡុងវិញ មានថេរដីកា៖ “តាមការសង្កេតរបស់អាត្មា ក្នុងដំណាក់កាលកសាងជនបទថ្មី មាមីងពុទ្ធបរិស័ទសប្បាយចិត្តណាស់ បានព្រួតដៃគ្នាសម្អាតអនាម័យផ្ទះសម្បែង កាត់តម្រឹមដើមឈើលម្អ ដាំផ្កា បង្កបរិស្ថានស្រស់ស្អាតនៅភូមិស្រុក” ៕
សើុងមាល័យ - លេងមី