|
លោកស្រីថាច់ធីយ៉ឹង វិទ្យាធិការរិនីរងនៃសាកលវិទ្យាល័យត្រា។ |
សាកលវិទ្យាល័យត្រាវិញ បាននិងកំពុងប្រមូលចងក្រងឯកសារអនុវត្តប្រធានបទសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្នាក់ក្រសួង៖ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូ”។ ស្តីពីលទ្ធផលជំហានដំបូងរបស់ប្រធានបទនេះ លោកស្រីថាច់ធីយ៉ឹង សាកលវិទ្យាធិការិនីរងនៃសាកលវិទ្យាល័យត្រាវិញ បានចែករំលែក៖
-តាំងពីចុងឆ្នាំ២០១៧ សាកលវិទ្យាល័យត្រាវិញ បានផ្សព្វផ្សាយអនុវត្តប្រធានបទសិក្សាស្រាវជ្រាវអភិរក្សនិងពង្រីក តម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូ។ តាំងពីពេលផ្សព្វផ្សាយប្រធានបទនេះ សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងសិក្ខាសាលាវិទ្យាសាស្រ្តនិងធ្វើការពិនិត្យស្រាវជ្រាវជាច្រើនលើកនៅតាមភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ តំបន់វាលរាបទន្លេគឺវឡុងនិងប្រទេសកម្ពុជា។
តាមរយៈការសិក្សាស្រាវជ្រាវ ក្នុងចំណោមចម្រៀងប្រជាប្រិយខ្មែរណាមបូ យើងខ្ញុំបានជ្រើសរើសប្រភេទចម្រៀងចាប៉ីដើម្បីរៀបរៀងនិងចាត់តាំងបង្ហាត់បង្រៀន។ អាចនិយាយថា នេះជាប្រភេទសិល្បៈដ៏ប្រសើរបំផុត។ ខ្លឹមសារបទចម្រៀងក្នុងសិល្បៈចម្រៀងចាប៉ីប្រកបដោយលក្ខណៈអប់រំខ្ពស់។ ឆ្លងតាមរយៈប្រភេទចម្រៀងនេះ សិល្បករអាចពណ៌នាផ្សព្វផ្សាយ ស្ងើចសរសើរអំពីបក្ស អ៊ំហូ ស្ងើចសរសើរស្រុកកំណើត ប្រទេសជាតិជាដើម។ យោងលើមូលដ្ឋានសិក្សាស្រាវជ្រាវ សាលាបានបើកថ្នាក់និងអញ្ជើញសិល្បករដែលជំនាញខាងចម្រៀងចាប៉ីដើម្បីបង្ហាត់ដល់សិក្ខាកាម៣០នាក់ ដែលជាសិល្បករ និងនិស្សិត។ល។ នៅភូមិភាគនានាតំបន់វាលរាបទន្លេគឺវឡុង។
*ប្រការដែលលោកស្រីពេញចិត្តបំផុតអំពីការសិក្សាស្រាវជ្រាវអភិរក្សនិងពង្រីកតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូ តើជាអ្វី?
ឈុតរបាំ “ប្រវត្តិបុណ្យចូលឆ្នាំថ្មី”សម្តែងដោយក្រុមសិល្បៈនៃសាកលវិទ្យាល័យត្រាវិញ។
ឆ្លងតាមរយៈការប្រមែប្រមូលបាននោះ ក្រុមអនុវត្តប្រធានបទ ក៏ដូចជារូបនាងខ្ញុំផ្ទាល់មានសេចក្តីត្រេកអរក្រៃលែង។ ពីព្រោះមិនត្រឹមតែទទួលបានការគាំទ្រដោយអស់ពីចិត្តពីសំណាក់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករតំបន់វាលរាបទន្លេគឺវឡុងប៉ុណ្ណោះទេ យើងខ្ញុំនៅទាំងទទួលបានកិច្ចសហការនិងការគោរពរាប់អានពីសំណាក់សិល្បករជាច្រើនទៀតផង។ យើងខ្ញុំទៅដល់ទីណា ហាក់ដូចជាជំនោរមនោសញ្ចេតនាបានរស់ឡើងវិញក្នុងទឹកចិត្តរបស់សិល្បករខ្មែរនៅតាមភូមិស្រុក តាមរយៈទំនុកច្រៀង បទភ្លេងប្រជាប្រិយដែលកំពុងរងការសាបរលាប។ល។ ផ្តើមពីនោះ អ្នកណាក៏មានគោលគំនិតមួយគឺត្រូវតែអភិរក្ស និងពង្រីកតម្លៃវប្បធម៌ដ៏ល្អប្រសើរនៃចម្រៀងប្រជាប្រិយខ្មែរណាមបូ ដែលបានបន្សល់មកពីជំនាន់មួយទៅជំនាន់មួយ។
* តើក្តីរំពឹងលើលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះដូចម្តេចដែរជំរាបប្រសាសន៍លោកស្រី ?
រយៈពេលកន្លង ការសិក្សាស្រាវជ្រាវ ឧទ្ទេសនាមចម្រៀងប្រជាប្រិយខ្មែរណាមបូ ត្រូវបានអនុវត្តដោយផ្អែកលើទិដ្ឋភាពនិងចំណុចផ្សេងៗពីគ្នា។ ថ្វីដ្បិតតែមិនទាន់មានគម្រោងណាមួយមានភាពសុក្រឹត ផ្តល់ជាចក្ខុវិស័យគ្រប់ជ្រុងជ្រោយទៅលើទម្រង់និងតម្លៃវប្បធម៌។ មិនទាន់មានការសិក្សាស្រាវជ្រាវរួបរួមណាមួយជួយឱ្យយើងយល់ច្បាស់ពីតថភាពនិងដំណោះស្រាយសម្រាប់អភិរក្សតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូនាំមក។ល។ ព្រោះហេតុនោះ យើងខ្ញុំរំពឹងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវគឺជាប្រភពទិន្នន័យដ៏សំខាន់ធ្វើជាមូលដ្ឋាន ដើម្បីក្រសួងអប់រំនិងបណ្តុះបណ្តាលដាក់បញ្ចូលទៅក្នុងកម្មវិធីបង្ហាត់បង្រៀនចម្រៀងប្រជាប្រិយខ្មែរណាមបូ នៅកម្រិតសិក្សា អនុវិទ្យាល័យ វិទ្យាល័យនៅតំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស។ ផ្តើមពីនោះ រួមចំណែកក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូក្នុងពេលខាងមុខ។
* សូមអំណរគុណលោកស្រី បាទ!
ថាញ់ឡុង-វិមាន