ពិធីបុណ្យគែន ជាលក្ខណៈវប្បធម៌ដ៏ពិសេសរបស់បងប្អូនជនជាតិម៉ុងនៅខេត្តហាយ៉ាង។ ហើយក៏ជាសួនកម្សាន្តដ៏មានប្រយោជន៍ក្នុងការលម្ហែអារម្មណ៍នាំមកនូវភាពសប្បាយរីករាយនិងសុភមង្គលដ៏ធំធេងរបស់បងប្អូនជនជាតិម៉ុង បង្ហាញពីលក្ខណៈមនុស្សធម៌ក្នុងជីវភាពស្មារតីរបស់ប្រជាជននៅតំបន់ភ្នំនៃខេត្តហាយ៉ាង។ ពិធីបុណ្យច្រើនតែប្រារព្ធធ្វើនៅខែ៨ (ចន្ទគតិវៀតណាម) ជារៀងរាល់ឆ្នាំ ។
សារព័ត៌មានកឹងធើភាសាខ្មែរ(សរុប)-មុនី
សំឡេងគែនជាចំណែកមួយនៃទម្រង់សិល្បៈរបស់បងប្អូនជនជាតិម៉ុង ដូច្នេះការរក្សាសំឡេងគែនគឺរក្សានូវអត្តសញ្ញាណវប្បធម៌ជនជាតិ។ ជនជាតិម៉ុង មានទស្សនៈថា អ្នកណាផ្លុំគែនពីរោះតែងបានគេស្រឡាញ់រាប់អាននិងស្ងើចសរសើរ។
ពួកកុមារជនជាតិម៉ុង ក៏មានភាពជំនាញក្នុងការសម្តែងរបាំគែនប្រពៃណី។
ឈុតសម្តែងរបាំគែនរបស់បងប្អូនជនជាតិម៉ុង។
ចូលរួមពិធីបុណ្យ ភ្ញៀវទេសចរមានឱកាសបានភ្លក់រសជាតិម្ហូបអាហារតំបន់ភ្នំ ព្រមទាំងបានសម្របខ្លួនក្នុងបរិយាកាសវប្បធម៌ចម្រុះពណ៌របស់បងប្អូនជនរួមជាតិតំបន់ភ្នំ នៅខេត្តហា យ៉ាង។