ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/08/2019 - 16:55

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​វត្ត​ពោ​ធិ​សំ​រោង​ និង​ទស្ស​នា​វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​គណៈ​ម​ហា​និ​កាយ​ខ្មែរ​

សម​មិត្ត​ឡេ​ក្វាង​ម៉ា​ញ់ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​  ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ មួយ​អន្លើ​ដោយ​ថ្នាក់​ដឹក​នាំ​តំ​ណាង​មន្ទី​រ​ ផ្នែក​ក្រុង​និង​ខណ្ឌ​អូរ​ម៉ូង​ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​វត្តពោធិ​សំ​រោង​ (សង្កាត់​ចូវ​វុាំង​លីម ខណ្ឌ​អូរ​ម៉ូង​) និង​ទស្សនា​វិទ្យា​ស្ថាន​ព្រះ​ពុទ្ធ​សាស​នា​ម​ហា​និ​កាយ​ខ្មែរ​។​ ព្រះ​ឧ​បជ្ឈាយ៍​ដាវ​ញឺ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល​មជ្ឈិម​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ វិទ្យា​ធិ​ការ​នៃ​វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​គណៈ​ម​ហា​និ​កាយ​ខ្មែរ​    ទ​ទួល​បដិ​សណ្ឋារៈ​។

សម​មិត្ត​ឡេ​ក្វាង​ម៉ា​ញ់ ប្រ​គេន​ទេយ្យ​ទាន​ព្រះ​ឧ​បជ្ឈាយ៍​ដាវ​ញឺ ស្រប​ក្នុង​ឱ​កាស​មក​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​វត្ត​ពោធិសំ​រោង។​

វិទ្យា​ស្ថាន​ពុទ្ធ​សាស​នា​គណៈ​ម​ហា​និ​កាយ​ខ្មែរ​ បាន​ក​សាង​នៅ​ឆ្នាំ​២​០​០​៦​ ជា​វិ​ទ្យា​ស្ថាន​មួយ​ក្នុង​ចំ​ណោម​វិទ្យា​ស្ថាន​ទាំង​៤​ ក្រោម​ឱ​វាទ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​។​ មក​ទល់​ពេល​នេះ​ វិទ្យា​ស្ថាន​បណ្តុះ​បណ្តា​លបាន​៥​ជំ​នាន់​។​ នេះ​ជា​មូល​ដ្ឋាន​បណ្តុះ​បណ្តា​ល​បរិញ្ញា​ប័ត្រ​ពុទ្ធ​ិ​កសិក្សា​សម្រាប់​គណៈ​មហា​និកាយ​ខ្មែរ​ដំបូង​បាន​ក​សាង​នៅ​វៀត​ណាម​។​ នៅ​ក្នុង​ឱ​កាសទទួល​គណៈ​ប្រតិ​ភូ​ ព្រះ​ឧ​បជ្ឈាយ៍​ដាវ​ញឺ បាន​ស្នើ​ដល់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​បន្ត​យកចិត្ត​ទុកដាក់​និង​គិត​គូរ​ច្រើន​ជាង​ទៀត​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ពិ​សេស​ គឺ​លើ​វិ​ស័យ​អប់រំ​ បួស​រៀន​ ក៏​ដូចជា​ស​កម្ម​ភាព​វប្បធ​ម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ និង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បណ្តុះ​បណ្តា​ល​របរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ដើម្បី​លំ​នឹង​ជីវ​ភាព​ដល់​ប្រ​ជា​ជន​មួយ​ចំ​នួន​ដែល​ជួប​លំ​បាក​  សន្សឹម​ៗ​លំ​នឹង​ជីវ​ភាព​។​

សម​មិត្ត​ឡេក្វាង​ម៉ា​ញ់ បាន​កត់​សម្គាល់​នូវ​សំ​ណើ​ព្រះ​ឧ​បជ្ឈាយ៍​។​ ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា ព្រះ​សង្ឃ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត បន្ត​ការ​លើ​កទឹក​ចិត្ត​ ឧ​បត្ថម្ភ​មា​មីង​ខ្មែរ​ឈាន​ឡើង​ឆ្លង​កាត់​លំ​បាក​ ដើម្បី​លំ​នឹង​ជីវ​ភាព​ រួម​ចំ​ណែក​ក​សាង​ក្រុង​កឹង​ធើ​កាន់​តែ​​សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

                                     ចឹង​ហឹង-វិ​មាន

ចែករំលែកអត្ថបទ