មូលដ្ឋានសប្បុរសធម៌មិញហៀង (ក្រុងកឹងធើ) បានចាត់តាំងជូនអំណោយដល់សិស្សក្រីក្រ ១០០ចំណែក និងគ្រួសារក្រីក្រ មានស្ថានភាពលំបាក១០០ចំណែក នៅភូមិចៀងថាំង ឃុំតឹងហោកើ ខេត្តដុងថាប។ មុខសញ្ញាទទួលអំណោយគឺសិស្សមានស្ថានភាពគ្រួសារលំបាកដែលរស់នៅប្រទេសកម្ពុជា ហើយវិលមកស្នាក់នៅនឹងឃុំ។
សមមិត្តផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកឹងធើ ជូនអាហារូបករណ៍ដល់សិស្សក្រលំបាក រៀនពូកែ នៅស្រុកធើយឡាយ ក្រុងកឹងធើ។
សិស្សទទួលអំណោយត្រៀមបម្រុងឆ្នាំសិក្សាថ្មី។
គ្រួសារក្រីក្រទទួលអំណោយ។
អំណោយរបស់សិស្សគឺសិក្ខូបករណ៍ នំលោកខែ ចង្កៀងគោម ដើម្បីលើកទឹកចិត្តប្អូនៗខំរៀនឱ្យបានល្អពេលឈានចូលឆ្នាំសិក្សាថ្មី២០១៩-២០២០។ ចំណែកអំណោយជូនគ្រួសារក្រីក្រគឺរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ អំណោយទាំងអស់សរុបតម្លៃជាង៤៤លានដុង អាស្រ័យសប្បុរជនរួមវិភាគទាន៕
ហាថាញ់-វិមាន