ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/08/2019 - 16:23

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ទទួល​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រ​សួង​ម​ហា​ផ្ទៃ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា

គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រ​សួង​ម​ហា​ផ្ទៃ​នៃ​​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា ដឹក​នាំ​ដោយ​ ឯក​ឧត្តម​​ នា​យ​ឧត្តម​សេនីយ៍​ សុខផល រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​ម​ហា​ផ្ទៃ​ មក​បំ​ពេញ​ទស្សន​កិច្ច​ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ។​ សម​មិត្ត ត្រឹង​ក្វឹក​ត្រុង ស​មា​ជិ​ក​មជ្ឈិម​បក្ស ​លេ​ខា​បក្ស​ក្រុង​កឹង​ធើ សម​មិត្ត ង្វៀន​ថាញ់​យ៉ុង​ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ព្រម​ជា​មួយ​នឹង​ថ្នាក់​ដឹក​​នាំ​មន្ទីរ​ ផ្នែក​នានា​ ទ​ទួល​បដិ​សណ្ឋា​រគណៈ​ប្រ​តិ​ភូ។

សម​មិត្ត​ត្រឹង​ក្វឹក​ត្រុង​ ​លេ​ខា​បក្ស​ក្រុង​កឹង​ធើ (ខាង​ស្តាំ)​ ជូន​វត្ថុអនុស្សាវ​រីយ៍​ដល់​ ​នាយ​ឧត្តម

​សេ​នី​យ៍​ សុខ​ផល​ រ​ដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​មហា​ផ្ទៃ​​នៃ​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​។

ឯក​ឧត្តម នា​យ​ឧត្ដម​សេនីយ៍ សុខ​ផល​ សំ​ដែង​នូវ​ក្ដី​សោម​នស្សរី​ករាយ​ខណៈ​ពេល​បាន​អញ្ជើញ​មក​ទស្សន​កិច្ច​ក្រុង​កឹង​ធើ​ជា​លើក​ទី២​។​ តាម​រយៈ​ការ​បំ​ពេញ​ទស្សន​កិច្ច​ ឯក​ឧត្តម នា​យឧត្ដម​សេនីយ៍ សុខផល រំពឹ​ង​ថា​ក្រុង​កឹង​​ធើ​និង​កម្ពុជា នឹង​បន្ត​ពង្រី​ក​ទំ​នាក់​ទំ​នង​សាម​គ្គី មិត្ត​ភាព​ ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិ​ស័យ​​នា​នា មាន​ដូច​៖ អប់​រំ​  វា​រីវប្ប​កម្ម​​ជា​ដើម​។ល។ ឯក​ឧត្តម នា​យឧត្ដម​សេ​នីយ៍  សុខ​ផល​ ក៏​បាន​ដាក់​ពាក្យ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ទៅ​ទស្សន​កិ​ច្ច​នៅ​ក្រ​សួង​មហា​ផ្ទៃ​នៃ​ព្រះ​រា​ជា​​ណា​ចក្រ​កម្ពុជា​។

សម​មិត្ត ត្រឹង​ក្វឹក​ត្រុង​ បាន​ថ្លែង​អំ​ណរ​គុណ​ដល់​គណៈ​ប្រតិ​ភូ​ ដែល​បាន​អញ្ជើញ​​មក​បំ​ពេញ​ទស្សន​កិច្ច​ក្រុង​កឹង​ធើ ព្រម​ទាំង​ផ្ដ​ល់​ព័ត៌​មាន​ត្រួស​ៗ​អំ​ពី​ស្ថាន​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​–សង្គម​របស់​ក្រុង​។ តាម​ប្រ​សាសន៍​សម​មិត្ត ត្រឹង​ក្វឹក​ត្រុង​ ក្រុង​កឹង​ធើ​និង​ព្រះ​រា​ជា​ណាចក្រ​​កម្ពុជា​ មាន​ទំ​នា​ក់​ទំនង​មិត្ត​ភាព​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​តាំង​ពី​យូរ​លង់​មក​។ រយៈ​ពេល​កន្លង​ ថ្នាក់​ដឹក​នាំ​នៃ​ក្រុង​កឹង​ធើ​និង​ប្រ​ទេស​កម្ពុជា​បាន​ចាត់​តាំង​គណៈ​ប្រតិ​ភូ​មក​ទស្សន​កិ​ច្ច​និង​ទំ​នាក់​ទំ​នង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ក្រុង​កឹង​ធើ​ បាន​ជួយ​ដល់​ប្រ​ទេស​កម្ពុ​ជា​លើ​វិ​ស័យ​ជា​ច្រើន​។ ទ​ទួលពាក្យ​អញ្ជើញ​របស់​ក្រ​សួង​ម​ហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ សមមិត្ត​ ត្រឹង​ក្វឹក​​ត្រុង បាន​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​១០​ចំ​ណែក​ សម្រាប់​និស្សិត​កម្ពុជា​មក​សិក្សា​នៅ​ក្រុង​កឹង​ធើ​។ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​សង្ឃឹម​ថា​ ចំ​ណង​មិត្ត​ភាព​ជា​ប្រ​វេណី​ រ​វាង​ក្រុង​កឹង​ធើ​និង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា ជា​និច្ច​កាល​មាន​ជំ​ហាន​រីក​ចម្រើន​កាន់​តែ​ល្អប្រ​សើរ​​ ជំ​រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​៕

                             ហ៊ុង​វឹង​ – ថាច់​ធី

 

ចែករំលែកអត្ថបទ