យោងតាមគណៈជនជាតិក្រុងកឹងធើ មានខ័ណ្ឌ ស្រុកទាំង៩របស់ក្រុង បានរៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទីIII ឆ្នាំ២០១៩ប្រកបដោយជោគជ័យ និងកិច្ចប្រជុំពិភាក្សាជ្រើសរើសតំណាងចូលរួមមហាសន្និបាតក្រុង។
ប្រតិភូខ័ណ្ឌនិញកេវ បានចូលរួមមហាសន្និបាតលើកទី៣ តំណាងជនជាតិភាគតិចវៀតណាមនៅទីក្រុងកឹងធើក្នុងឆ្នាំ ២០១៩ បង្ហាញ់មុខក្នុងអង្គសន្និបាត រូបថត៖ ង៉ុកគ្វៀន
ឆ្លងតាមរយៈមហាសន្និបាតនៅខ័ណ្ឌ ស្រុកចំនួន៤ (និញកេវ អូរម៉ូង កើ-ដ និងថើយឡាយ) និងកិច្ចប្រជុំពិភាក្សានៅខ័ណ្ឌ ស្រុកចំនួន៥ (ប៊ិញធ្វី កៃរុាំង ថូកណូក ផុងដៀងនិងវិញថាញ់) បានជ្រើសអង្គតំណាងពេញសិទ្ធិ១២០រូប ចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចក្រុងកើងធើ លើកទីIII ឆ្នាំ២០១៩។ ក្នុងនោះ អ្នកតំណាងជាជនជាតិខ្មែរ៧៣រូប ជនជាតិចិន៣៨រូប ជនជាតិតៃ៣រូប ជនជាតិមឿង២២រូប ជនជាតិណុង២រូប ជនជាតិថៃ១រូប ជនជាតិអឹង១រូប។ មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចក្រុងកឹងធើ លើកទី III ឆ្នាំ២០១៩ គ្រោងនឹងធ្វើនៅចុងខែកញ្ញា ឆ្នាំ២០១៩នេះ។
កត់សម្គាល់ការរួមចំណែករបស់បណ្តាជនជាតិភាគតិចនៅក្រុងកឹងធើរយៈពេលកន្លង គណៈកម្មាធិការជនជាតិ បានជូនប័ណ្ណសរសើរដល់សមូហភាពចំនួន៥ និងបុគ្គល២៥រូប។ ក្នុងនោះ គណៈកម្មាធិការជនជាតិជូនប័ណ្ណសរសើរដល់សមូហភាពចំនួន២និងបុគ្គល១០រូប នៅមហាសន្និបាតគំរូ (ខ័ណ្ឌនិញកេវ) ក្រៅពីនោះ គឺសមូហភាពចំនួន៣និងបុគ្គល១៥រូបនឹងទទួលប័ណ្ណសរសើរក្នុងមហាសន្និបាតក្រុង។ ខ័ណ្ឌ ស្រុក បានស្នើគណៈកម្មាធិការប្រជាជនក្រុង ជូនប័ណ្ណសរសើរដល់សមូហភាពចំនួន៤និងបុគ្គល១៤រូប។ ក្នុងនោះ គណៈកម្មាធិការប្រជាជនក្រុង បានជូនប័ណ្ណសរសើរដល់បុគ្គល២រូបនៅមហាសន្និបាតគំរូ (ខ័ណ្ឌនិញកេវ) ក្រៅពីនោះ គឺសមូហភាពចំនួន៤និងបុគ្គល១២រូប នឹងទទួលប័ណ្ណសរសើរក្នុងមហាសន្និបាតក្រុង។ គណៈកម្មាធិការប្រជាជនខ័ណ្ឌ ស្រុកក៏បានជូនលិខិតសរសើរដល់សមូហភាពចំនួន២៦ និងបុគ្គល១១៨រូបដែលជាគំរូលេចធ្លោ មានស្នាដៃឆ្នើមក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងផែន មហាសាមគ្គីក្នុងទូទាំងជនជាតិ៕
ថាញ់ឡុង - ថាច់ធី