មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/07/2019 - 14:42

លោក​យ័ញឌិញ​ ផលិត​និង​ធ្វើ​អាជីវកម្ម​ពូកែ​

ឆ្នាំ​២​០​០​០​ លោក​យ័ញឌិញ​ (កើត​ឆ្នាំ​១​៩​៦​៤​) ជនជាតិ​ខ្មែរ​នៅ​ស្រុក​ចូវ​ថាញ់ ខេត្ត​គៀងយ៉ាង​ មករស់នៅ​ភូមិ​ក-ក្វែន ឃុំ​ភូឡើយ​ ស្រុក​យ៉ាង​ថាញ់ ប្រកប​របរ​រកស៊ី​ តាម​គោ​លការណ៍​បញ្ជូន​ប្រជា​ជន​មកតំបន់​សេដ្ឋ​កិច្ច​ថ្មី​របស់​ខេត្ត​។​ ដោយ​ចរិត​ឧ​ស្សាហ​៍​ ស៊ូ​ទ្រាំ​លំបាក​ បូកផ្សំ​នឹង​គំនិតធ្វើ​សេដ្ឋ​កិច្ច​ពូកែ​ ម៉្លោះ​ហើយ​ លោក​យ័ញឌិញ​ សង់បាន​ផ្ទះ​សមរម្យ​ ជីវភាព​បាន​ធូរធារ​ជាង​។​ គាត់​បាន​ទទួល​ស្គាល់​ជាកសិករ​ផលិត​និង​ធ្វើ​អាជីវកម្ម​ពូកែ​ច្រើន​ឆ្នាំ​បន្តបន្ទាប់​ តែ​ងបាន​ប្រជា​ជន​ក្នុង​តំបន់​គោ​រព​រាប់អាន​។​

លោក​យ័ញឌិញ​ កំពុង​ពិនិត្យ​ម៉ា​ស៊ីន​កាត់ស្រូវ​របស់​គ្រួ​សារ។​

មករស់នៅ​តំបន់​សេដ្ឋ​កិច្ច​ថ្មី​ លោក​យ័ញឌិញ​ បាន​រដ្ឋប្រគល់​ដីចំនួន​២​ហិកតា​។​ កាលនោះ​ ដីនៅ​ទី​នេះ​ជ្រាបជាតិ​ប្រៃ ផ្លូវ​គមនា​គមន៍​ អគ្គិសនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​ក៏​គ្មាន​ ម្ល៉ោះ​ហើយ​មានអ្នក​ជាច្រើន​ ទ្រាំ​នៅ​តទៅ​ទៀត​មិន​បាន​ ក៏​លក់​ដីហើយ​ទៅ​រកដីកន្លែង​ផ្សេង​វិញ។​ ជាមួយ​នឹង​ចរិត​   ឧ​ស្សាហ​៍​ ស៊ូ​ទ្រាំ​លំបាក​ ហ៊ាន​គិត​ហ៊ាន​ធ្វើ​ អាស្រ័យ​បាន​រដ្ឋជីកប្រឡាយ​ជម្រះជាតិ​ប្រៃ បូកផ្សំ​នឹង​ការឧ​បត្ថម្ភ​ទុន លោក​ឌិញ​ សន្សឹម​ៗ​កែប្រែ​ដីចោល​ទំនេរ ដែល​ជ្រាបជាតិ​ប្រៃទៅ​ជាដីផលិត​ស្រូវ​បាន​២​រដូវ​/ឆ្នាំ​។​ ដីមិន​ធ្វើ​ឱ្យ​ខកបំណង​មនុស្ស​ ក្រោយ​ពី៤​ឆ្នាំ​ ផ្ទៃ​ដីដែល​គាត់​កែប្រែ​ចាប់ផ្ដើម​ មានអំណោយ​ផល។​  គាត់​ឧ​ស្សាហ​៍​រៀន​សូត្រ​ និង​អនុ​វត្ត​វិទ្យា​សាស្រ្ត​ទំនើប​ ដូច៖ សាបព្រោះ​ រង្វើល បាចជីសមស្រប​ជាមួយ​នឹង​ប្រភេទ​ដី អនុ​វត្តបន្ថយ​៣​ បង្កើន​៣​ ត្រូវ​១​ បន្ថយ​៥​ និង​ការពារ​ជំងឺ​ដង្កូវក្រាតាម​ការ​ណែនាំ​របស់​កម្មា​ភិបាល​កសិកម្ម។​ល។​ ទន្ទឹម​នឹង​នោះ​ គាត់​នៅ​ទាំង​ហ៊ាន​ជ្រើស​ប្រភេទ​ពូជ​ស្រូវ​ថ្មី​ គុណ​ភាព​ខ្ពស់​ រួម​ចំណែក​បង្កើន​ទិន្នផល​និង​កាត់បន្ថយ​ប្រាក់​ចំណាយ​ក្នុង​ការផលិត​។​ រដូវ​ប្រាំ​ង​២​០​១​៩​ ដីស្រែ​របស់​គ្រួ​សារគាត់​ផ្ដល់​ទិន្នផល​ពី៧០​០​ដល់៨​០​០​គីឡូ​ក្រាម​/កុង។​ គាត់​រកបាន​ប្រាក់​ចំណូល​ពីផលិត​ស្រូវ​ ប្រមាណ​៣​០​០​លានដុង​២​រដូវ​/ឆ្នាំ​។​ ប្រាក់​ទុនសន្សំ​បាន​ លោក​យ័ញឌិញ​ ទិញដី៦​ហិកតា​ បន្ថែ​ម​ទៀត​ដើម្បី​បើក​ទូលាយ​ផ្ទៃ​ដីផលិត​ស្រូវ​ ទិញម៉ា​ស៊ីន​ភ្ជួរ​រាស់ ម៉ា​ស៊ីន​កាត់ស្រូវ​ និង​សង់ផ្ទះ​មួយ​ខ្នង​យ៉ាង​សមរម្យ​ គិត​ជាទឹក​ប្រាក់​រាប់ពាន់​លានដុង​។​ បច្ចុ​ប្បន្ន​ លោក​យ័ញឌិញ​ ថែ​ម​ទាំង​ប្រើ​ប្រាស់​ផ្ទៃ​ដីទំនេរជុំ​វិញ​ផ្ទះ​ ដាំ​ឈើ​ហួបផ្លែ​គ្រប់ប្រភេទ​ ព្រលែង​ត្រី​ក្រាញ់និង​ត្រី​ត្រចៀក​ដំរីក្នុង​អណ្ដូង​ ដើម្បី​រកប្រាក់​ចំណូល​បន្ថែ​ម​ទៀត​ផង​។​

លោក​ង្វៀង​ង៉ុកធើ អនុ​ប្រធាន​ភូមិ​ក-ក្វែន ឃុំ​ភូឡើយ​ ស្រុក​យ៉ាង​ថាញ់ វាយ​តម្លៃ​៖ “ពេល​ជីវភាពបាន​ធូរធារ​ លោក​ឌិញ​ក៏​មិន​ភ្លេច​ជួយ​ឧ​តប្ថម្ភ គ្រួ​សារនៅ​ជិតខាង​អំពី​បច្ចេក​ទេស​ បទពិសោ​ធ​ន៍​ ផលិត​កម្ម​ ពិសេស​គឺ​ឧ​បត្ថម្ភ​គ្រួ​សារក្រីក្រ​៣​គ្រួ​សារនៅ​ភូមិ​ភាគ​មានការ​ងារ​ធ្វើ​លំនឹង​។​ ក្រៅ​ពីនោះ​ គាត់​ថែ​ម​ទាំង​រួម​ចំណែក​ឧ​បត្ថម្ភ​ថវិកា​ចលនា​ ចូល​រួម​ជួសជុល​និង​ធ្វើ​ស្ពាន​ជនបទ​ទៀត​ផង​”៕

                              មិញ​ទ្រី-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញឌិញ​