ដំណឹងគួររីករាយចំពោះអ្នកដែលចូលចិត្តផឹកកាហ្វេ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្តនៃប្រទេសអង់គ្លេស បានរក ឃើញភេសជ្ជៈប្រភេទនេះអាចនឹងជា”អាវុធ”ប្រឆាំងភាពកន្ធុចលើសទម្ងន់។
កាហ្វេ អាចនឹងជា”អាវុធ”ប្រឆាំងភាពកន្ធុច។
រូបថត៖ New Atlas
ជាក់ស្តែង ក្រុមអ្នកស្រាវជ្រាវនៅមហា វិទ្យាល័យ Nottingham សង្កេត ឃើញ ការផឹកកាហ្វេត្រឹមតែមួយកែវក៏អាចរំញោច”ជាតិខ្លាញ់ពណ៌ត្នោត”(BAT) ប្រភេទសារធាតុខ្លាញ់ម្យ៉ាងមានតួនាទីសំខាន់ក្នុងការ កាត់បន្ថយភាពលើសទម្ងន់ និងទឹកនោមផ្អែម។ BAT គឺជាប្រភេទជាតិខ្លាញ់ម្យ៉ាងក្នុងចំណោម ជាតិខ្លាញ់២ប្រភេទឋិតក្នុងរាងកាយមនុស្សនិង ប្រភេទថនិកសត្វ។ លុះប៉ុន្មានឆ្នាំជិតៗនេះ វិទ្យាសាស្រ្តបានបញ្ជាក់ ជាតិខ្លាញ់ពណ៌ត្នោត អាចកើតមានលើមនុស្សពេញវ័យដែរ មិនចំពោះតែទារកនោះទេ។ ផ្ទុយពីជាតិខ្លាញ់ពណ៌ស ដែលជាលទ្ធផលនៃដំណាក់ការស្រូបយកសារធាតុcalorie ច្រើនពេក BAT មានតួនាទីយ៉ាងសំខាន់គឺបង្កឲ្យមានកម្តៅលឿនរហ័សដោយរបៀបដុតជាតិស្ករនិងសារធាតុខ្លាញ់ ភាគច្រើនដើម្បីជួយឲ្យរាងកាយប្រតិកម្មចំពោះភាពត្រជាក់។ អាស្រ័យហេតុនោះ ចំពោះអ្នកមានទម្ងន់ (BMI) កាន់តែទាបបរិមាណជាតិខ្លាញ់ពណ៌ត្នោតក្នុងរាងកាយកាន់តែខ្ពស់។ ជាតិខ្លាញ់ពណ៌ត្នោត ធ្វើឲ្យចំណីអាហារក្លាយទៅជាថាមពល តាមរយៈនៃដំណើរសកម្ម protein បំបែកគូ១ (UCP១) ដែលមានក្នុងជាតិខ្លាញ់ពណ៌ត្នោត BAT។
ក្រុមអ្នកវិទ្យាសាស្រ្តគ្រាន់តែដឹងថា បង្កើនដំណើរការជាតិខ្លាញ់ពណ៌ត្នោតនឹងកែលម្អកម្រិតនៃការគ្រប់គ្រងជាតិស្ករក្នុងឈាម ក៏ដូចជាកម្រិតអង្សា lipid ឈាម និងដុត calorie បន្ថែម នឹងជួយសម្រកទម្ងន់។ ថ្វីបើដូច្នោះក្តី ប៉ុន្តែនៅមិនទាន់មានការស្រាវជ្រាវវិទ្យាសាស្រ្តណារកឃើញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីរំញោចដំណើរការនៃជាតិខ្លាញ់ពណ៌ត្នោត ក្នុងរាងកាយមនុស្ស រហូតដល់សាស្រ្តាចារ្យ Michael Symonds និងសហការីសម្រេចរួចរាល់ការសិក្សាស្រាវជ្រាវរបស់ពួកគាត់។
ព្រមជាមួយនោះ ការសិក្សាស្រាវជ្រាវបានធ្វើពិសោធន៍ក្នុងកែវពិសោធន៍និងលើរាងកាយមនុស្ស ដើម្បីវាយតម្លៃផលប៉ះពាល់របស់ caffeine ជាសមសភាពមួយដែលនៅក្នុងជាតិកាហ្វេ ចំពោះដំណើរការកើតកម្ដៅនៃជាតិខ្លាញ់ពណ៌ ត្នោត។ មុនដំបូង ពួកគាត់យកកោសិកាដែលស្រូបជាតិខ្លាញ់របស់សត្វកណ្តុរ (កាត់ចេញពីកោសិកាដើម) ទៅបំប៉ះជាមួយ caffeine រួចពិនិត្យឃើញ ការបំប៉ះគ្នានោះធ្វើឲ្យកើនបរិមាណ UCP១ ព្រមជាមួយនោះ ជំរុញរហ័សដំណើររូបបរិវត្តិនៃកោសិកាទាំងឡាយ។ ក្រោយពីកំណត់ដឹងលទ្ធផលខាងលើច្បាស់លាស់ ក្រុម អ្នកសិក្សាស្រាវជ្រាវបន្តធ្វើពិសោធន៍លើរាងកាយមនុស្ស។ អ្នកដែលមានសុខភាពល្អចូលរួមចំនួន៩នាក់ តម្រូវឲ្យផឹកកាហ្វេមួយកញ្ចប់ផ្ទុក caffeine ប្រមាណ៦៥mg។ ជាតិខ្លាញ់ពណ៌ត្នោត ភាគច្រើននៅគល់ក ម្ល៉ោះហើយពួកអ្នកវិទ្យាសាស្រ្តបានថតយកកម្តៅរបស់អ្នកទាំងនោះក្នុងរយៈពេល៣០នាទីក្រោយពីផឹកកាហ្វេ ដើម្បីពិនិត្យមើលថាតើជាតិខ្លាញ់ពណ៌ត្នោតក្តៅឬអត់ គឺសមត្ថភាពបង្កើតកម្ដៅរបស់ពួកគេ។ លទ្ធផលគួរឲ្យរីករាយ ខណៈពេល ផឹកកាហ្វេ បានរំញោចដំណើរការបង្កើតកម្តៅនៅកន្លែងដែលស្ដុកជាតិខ្លាញ់ពណ៌ត្នោតក្នុងរាងកាយ។
ការពិសោធន៍ទាំងពីរដូចពោលខាងលើ បានបង្ហាញឲ្យឃើញថា caffeine អាចជំរុញមុខងារនៃជាតិខ្លាញ់ពណ៌ត្នោត ហើយភេសជ្ជៈប្រភេទនេះ មានសក្ដានុភាពអាចប្រើប្រាស់សម្រាប់ព្យាបាលជំងឺមនុស្សពេញវ័យ។ របកគំហើញនេះ កាន់តែមានអត្ថន័យ ដ្បិតភាពកន្ធុចកំពុងជាបញ្ហាប្រឈមដ៏ធំចំពោះសុខភាពសហគមន៍។ ក្រៅពីនោះ ភាពរំញោចជាតិ ខ្លាញ់ពណ៌ត្នោត អាចជាវិធានការមួយជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមកំពុងកើតមានគ្រប់ទីកន្លែងនាបច្ចុប្បន្ន៕
ហាញ់ង្វៀន -ថាច់ធី (Theo goodnewsnetwork, CNN)